រឿងមកដល់ដំណាក់កាលនេះទៅហើយ ទោះចង់បកក្រោយទៅកែប្រែវិញក៏ពុំបាន អ៊ីចឹងមានតែបណ្ដែតបណ្ដោយទៅតាមពេលវេលា បំពេញអ្វីដែលជាចាំបាច់ដែលស្ថិតក្នុងបច្ចុប្បន្នកាលនេះ ។
កន្លងហួសតាំងពីថ្ងៃនោះ ពេលវេលាពិតជាដើរលឿនសឹងតែមិនគួរឲ្យជឿ មកដល់ថ្ងៃនេះ បើគិតសព្វៗទៅគឺវាឆ្លងផុតមកដល់ខែថ្ងៃហើយ នៅអំឡុងក្នុងរយៈពេលបីខែ ជុងហ្គុកមិនដែលបានទៅធ្វើការដិតដល់ដូចជាពេលមុនៗទេ ព្រោះគេមិនមែនមានតែខ្លួនមួយ ឥលូវមានអាល្អិតនៅវិមានម្នាក់ដែរ ។
"ង៉ាៗ--" ក្មេងតូច មានសាច់ទ្រលុកទ្រលន់គួរឲ្យគ្រឺតខ្នាញ់ ដែលកំពុងតែគេងលើពូក លើកដៃលើកជើងខ្វៃៗថែមទាំងស្រែកយំខ្លាំងៗ រកតែមនុស្សចាស់ធ្វើអីមិនទាន់តាមចិត្តទាល់តែសោះ ។
"ម៉ោះៗ" នាយសង្ហាដែលមាននាមជាប៉ា បានរហ័សយកដោះគោដែលឆុងហើយរួចរាល់ រត់មករកកូនតូច មុនឲ្យមឹមដោះគោ។
ស្មើនេះគឺម៉ោងពីរយប់ហើយ បើទូទៅជាម៉ោងគេដេកពួនប៉ុន្តែសម្រាប់អាល្អិតរូបនេះគឺជាម៉ោងរករឿងលោកប៉ាខ្លួន ។
"មឹមទៅ,ដេតឌីសុំគេងបន្តិចណា" ឃើញកូនតូចចេះតែសម្លឹងមុខខ្លួនមិនឈប់ នេះមើលក៏ដឹងដែរថាចង់ឲ្យប្រលែងលេងជាមួយ តែនាយនឿយពេញមួយហើយទើបចង់សម្រាក ឥលូវដាក់ភ្នែកគេងទាំងដៃនៅកាន់ដបដោះគោកូន។
បានបន្តិច អាល្អិតក៏អឹមអស់ដោះគោ ស្របនឹងជុងហ្គុកគេងបានមួយស្របក់ដែរ តែភ្លាមៗក៏*ផាច់!!!
"អូយ!!!" ជុងហ្គុកភ្ញាក់ឡើងកន្រ្តាក់ខ្លួនអស់បន្ទាប់ពីត្រូវបាតជើងកូនប្រុសទម្លាក់មកចំកណ្ដាលមុខ សឹងតែបែកច្រមុះនាយទៅហើយ ។
"ជុងតេអាន!!!" នាយក្រោកឡើងមកមើលមុខកូនមុននឹងតម្លើងសម្លេងដាក់បន្តិច ទាំងក្ដីគ្រឺតខ្នាញ់ជាខ្លាំង ចំណែកឯតេអានវិញ គ្រាន់តែបានឃើញពីទឹកមុខប៉ាប៉ាគេហើយ ស្រាប់តែស្ញេញដាក់។
"សើចទៀត? ក្បាលខូចម្លេះលោកកូន" ដាក់នាយមួយជើងហើយ ឥលូវមកធ្វើមុខឡើងស្រស់ អត់មិនបានទេ អ្នកជាឪចាប់ញិចកប់ពូកឥលូវនឹងហើយ។
កូនតូចមិនទាន់ចេះនិយាយស្ដី បានត្រឹមតែបង្ហើសម្លេងអឹកអាក់ៗស្ដាប់ពុំបាន តែប្រៀបដូចជាកំពុងធ្វើការសន្ទនាជាមួយនឹងលោកប៉ាខ្លួនយ៉ាងចឹង សង្ស័យតែយប់នឹងជុងហ្គុកមិនបានដេកពួនទៀតហើយព្រោះកូននាំលេងដូចរាល់យប់><
ធម្មតាទេ សារធាតុក្មេង គេងមិនដូចមនុស្សចាស់ឡើយ តែពេលណាគេលេងហត់ នោះគឺគេងហើយ តែសម្រាប់ក្មេងម្នាក់នេះ ពេលយប់ជាពេលលេង ពេលភ្លឺជាពេលគេង ។
"ពេលណាទើបកូនឯងគេងហាស៎?" ដៃជាប់លេងជាមួយកូនមែន ប៉ុន្តែភ្នែកវិញកំពុងទន់រកតែដេក ចេះនាយទប់ខ្លួនជាប់ទេ កុំអីទម្លាក់ខ្លួនគេងលើកូនបាត់ហើយ។
"ង៉ាៗ---" លេងសុខក៏យំហ៊ូទៀតហើយ រកតែជុងហ្គុកបិទភ្នែកឲ្យស្ងប់បន្តិចមិនបាន ដោយសារសម្លេងកូនរំខានពេក ណាមួយក៏មិនចង់គេងចោលកូនប៉ុន្មានដែរ ទើបនាយត្រូវបង្ខំចិត្ត ជម្នះការងងុយទាល់តែបាន ។
ដឹងថាយំនេះមិនមែនទាមទារមឹមទេ ព្រោះពោះគេឡើងស្ទីងហើយ ជុងហ្គុកលេងធ្វើអ្វីទៀត គ្រាន់តែឱនមុខទៅឲ្យជិតកូន សមនឹងចិត្តអាល្អិតល្មម តេអានលែងយំ ហើយក៏ប្ដូរមកជាលើកដៃតូចៗយកទៅប៉ះផ្ទៃមុខសង្ហារបស់ប៉ាប៉ាលេងទាំងស្ញេញលិបភ្នែក ។
"ហ៊ឹះ,បើថេហ៍បានឃើញតេអានច្បាស់ជាគ្រឺតណាស់ហើយ" មិនឲ្យគ្រឺតយ៉ាងម៉េចបាន មើលចុះថ្ពាល់ខូចមានសាច់ប៉ោងៗ ខ្ទង់ច្រមុះកាត់តាមថេហ៍ឲ្យច្បាស់ រីឯកែវភ្នែកមូលក្រឡោតៗកាត់តាមប៉ាធំប្រាកដណាស់។
"ថេហ្យុង!បងនឹកអូន" នេះគឺជាសម្ដីរបស់ជុងហ្គុកហ្ហេស៎? ពាក្យអូនដ៏ស្រទន់អាចធ្លាយចេញពីបបូរមាត់របស់នាយទៅកាន់ថេហ៍បានយ៉ាងម៉េចទៅ? អត់ទេ,ចម្លែកមែនណា ក្រែងថាស្អប់ខ្លាំង ថេហ៍ត្រឹមជាកូនបុលមិនចឹង? អួយហៅមនុស្សដែលខ្លួនស្អប់សុទ្ធតែអូន តេអានអ្ហើយប៉ាកូនឯងកើតអី?
TO BE CONTINUED.....
By:Bella Jeon ♡
YOU ARE READING
⚜កូនបំណុលចងចិត្ត⚜(ចប់)
Fanfiction"ត្រូវចាំថាឯងគ្រាន់តែជាកូនបុលដែលចូលមកពពោះឲ្យយើងដើម្បីដោះបំណុលតែប៉ុណ្ណោះ"ជុងហ្គុក --------- Jungkook top Taehyung btt