ភាគ18៖ខ្ញុំសុំទោសរួចហើយ

3.4K 223 3
                                    

បន្ទាប់ពីជុងហ្គុកចេញផុត ទើបថេហ្យុងចេញមកតាមក្រោយ ថ្ងៃនេះមើលទៅកំលោះតូចដូចជាគ្មានព្រលឹងព្រលះនៅក្នុងខ្លួនសោះ ហាក់ខ្សោះៗអស់កម្លាំងខុសពីធម្មតា ។សូម្បីតែធ្វើការងារ មិនទាំងមានព្រលឹងនៅក្នុងខ្លួនផងដូចជាពេលនេះអញ្ចឹង

"អួយ៎!សឺត~"កំពុងតែហាន់បន្លែសុខៗ ដោយមិនបានប្រយ័ត្ន ទើបត្រូវកាំបិតមុខស្រួច មកប៉ះនឹងម្រាមដៃចង្អុល បង្កឲ្យមានឈាមក្រហមឆ្អៅហូរហៀមកតក់ៗ គ្រាន់តែឮពីសម្លេងបន្លឺឈឺផ្សាពីក្រអូមមាត់របស់ថេហ្យុងភ្លាម នាងអ្នកបម្រើដែលនៅក្បែររហ័សងាកមកមើលភ្លេត

"កើតអ្វីនឹង? មុតដៃហ្ហេស៎?" នាងឃើញបែបហ្នឹងប្រញេប្រញាប់ចាប់ដៃថេហ្យុងមកមើល ទាំងសួរនាំបង្ហាញពីភាពព្រួយបារម្ភការយកចិត្តទុកដាក់ជាមួយ ។

"បាទ,តែមិនខ្លាំងពេកទេ" កំលោះតូចស្រដីប្រាប់របៀបក្រែងចិត្ត ព្រោះតែឃើញនាងហាក់យកចិត្តជាមួយនឹងខ្លួនពេក គេមិនមែនជាអ្នកប្រុសតូចឯណា មិនបាច់បារម្ភដល់ម្លឹងក៏បានដែរ ។

"ចេញឈាមដល់ថ្នាក់នេះហើយ នៅប្រាប់ថាមិនអីទៀត ម៉ោះចាំបងលាបថ្នាំឲ្យ" នាងប្រុងនឹងដឹកដៃថេហ៍ ដើរចេញពីផ្ទះបាយ តែត្រូវបង្អាក់វិញពេលថេហ៍បន្លឺប្រាប់៖

"ខ្ញុំមិនអីទេបងអៃ អរគុណហើយណា លាងតែឈមចេញទៅខ្ញុំអាចធ្វើម្ហូបបានធម្មតាវិញហើយ" អៃជាឈ្មោះអ្នកបម្រើស្រីរូបនេះ ថារួចកំលោះតូច បំបេះដៃរបស់ខ្លួនចេញពីនាងវិញសន្សឹមៗទាំងញញឹមស្រស់ដាក់ចង់បញ្ជាក់ថាពិតជាមិនអីមែន ត្រឹមរបួសប៉ិននឹងវាមិនថ្វី ត្រង់ពាក្យសម្ដីរបស់ជុងហ្គុកស្ដីថាឲ្យឈឺៗជាងនឹងផង គេនៅតែអាចទ្រាំបាន ចុះត្រឹមមុតចេញឈាមប៉ិននឹង មិនធ្វើឲ្យគេឈឺដល់ថ្នាក់យំស្រែកននៀលដីនោះទេ ។

ថេហ្យុងដើរទៅលាងដៃដូចអ្វីដែលថាមែន គេឈរលាងឈាមទាល់តែអស់ ទើបងាកមកហាន់បន្លែធ្វើម្ហូបបន្ត ដោយមិនចង់បង្ខំច្រើន នារីជាអ្នកបម្រើនេះក៏មានតែតាមចិត្តរបស់ថេហ្យុងហ្នឹងឯង ។

"ឥដ្ឋការ៉ូពណ៌សប្រែជាខ្មៅអស់ហើយ នេះគ្មានអ្នកណាបើកប្រស្រីភ្នែកមើលទេហ្ហេស៎?"ជុងហ្គុកដែលទើបតែដើរចូលមកក្នុងផ្ទះ គ្រាន់តែឃើញសភាពឥដ្ឋដូចជាមិនស្អាត ធ្វើឲ្យនាយក្រប៉ុលមុខតែម្ដង។

⚜កូនបំណុលចងចិត្ត⚜(ចប់)حيث تعيش القصص. اكتشف الآن