ជំហានជើងខ្លីៗបានបោះនៅលើដី ធ្វើដំណើរទៅមុខជារើយៗ របៀបកញ្ឆើកតិចៗ ដៃទាំងសងកំពុងតែចាប់កាន់ខ្សែកាតាប ហើយក៏ចេះតែដើរយ៉ាងរំភើយដោយគ្មានទុក្ខកង្វល់អ្វីទាល់តែសោះ ។
ភ្លាមៗដំណើរត្រូវទច់ ឈប់មួយកន្លែងឆ្ងក់ ស្នាមញញឹមដែលរីកពព្រាយមុននេះត្រូវរំសាយទៅតាមខ្យល់អស់ផ្លាស់ប្ដូរមកវិញជាមួយនឹងការចងចិញ្ចើមជាចម្ងល់ ឆ្ងល់ថាឡានអ្នកណាដែលចតនៅពីមុខផ្ទះរបស់ខ្លួន ។
"អ្នកណាគេមកអញ្ចេះ?" ថេហ្យ៉ាងបន្ទរឡើងតែឯកឯង ដោយការចង់ដឹងចង់ឃើញ ទើបនាងបន្តដើររហូត ទាល់តែចូលមកក្នុងផុតរបងផ្ទះ ។
"នែ៎!លោកធ្វើស្អីប៉ាខ្ញុំ?" មកដល់ហើយ បានឃើញអ្នកណាមិនដឹង កំពុងតែចាប់ដៃររបស់លោកប៉ាខ្លួនសងខាង ឃើញអញ្ចឹងនាងល្អិតស្ទុះវឹងចង់ទៅជួយ តែមិនទាន់បានទៅដល់ផងក៏មានសម្លេងគ្រល័រមួយបន្លឺឡើង៖
"នាងជាអ្នកណា? អ្ហ៎!ជាកូនស្រីរបស់លោកមែនទេ?" ដំបូងឡើយ អ្នកកំលោះបានចោទសួរទៅកាន់នាង តែមុននឹង បានឮនាងស្រែកថាប៉ា ទើបងាកមកស្រដីជាមួយនឹងលោកគីមវិញម្ដង ។
"ថេហ្យ៉ាងកូនចូលទៅក្នុងផ្ទះទៅ កុំនៅទីនេះអី គ្មានអ្នកណាធ្វើអីប៉ាបានទេ" លោកគីមនិយាយប្រាប់នាងបែបនេះ ព្រោះតែមិនចង់ឲ្យកូនដឹងរឿងរបស់ខ្លួន។
"នេះមានរឿងអ្វីទៅប៉ា ពួកគេជាអ្នកណា?" ឲ្យនាងចូលទៅក្នុងផ្ទះបានយ៉ាងម៉េច? បើពេលនេះមើលទៅសភាពរបស់លោកគីមដូចជា ជួបនឹងបញ្ហា ប្រុងឲ្យនាងរត់គេចស៊ូទុកគាត់ចោលមែនទេ? នាងធ្វើបែបហ្នឹងគឺមិនបានឡើយ ។
"កូនកុំបាច់ចង់ដឹងអី-"
"ជាម្ចាស់បំណុលរបស់ប៉ានាង" ទីបំផុតរឿងដែលលោកគីមព្យាយាមលាក់បាំងនាង ពេលនេះគឺត្រូវបានលាតត្រដាងមកហើយ ដោយអ្នកកំលោះជាម្ចាស់បំណុលហ្នឹងឯង ។
នាយសង្ហាដែលអង្គុយគងអន្ទាក់ខ្លា លើកៅអី ដោយឃើញនាងចេះតែសម្លឹងមុខខ្លួនមិនព្រិចបែបនេះ ទើបនាយក្រោកឈរឡើងអស់កំពស់ មុននឹងបោះជំហានវែងៗដើរសំដៅមករកនាង ។
ВЫ ЧИТАЕТЕ
⚜កូនបំណុលចងចិត្ត⚜(ចប់)
Фанфикшн"ត្រូវចាំថាឯងគ្រាន់តែជាកូនបុលដែលចូលមកពពោះឲ្យយើងដើម្បីដោះបំណុលតែប៉ុណ្ណោះ"ជុងហ្គុក --------- Jungkook top Taehyung btt
