"ទីបំផុតកូនមករកខ្ញុំវិញហើយហិហិ"
"ថេហ៍ៗ-នៅឲ្យស្ងៀម" នាយក្រាស់ស្រវាចាប់ឱបកាយល្អិតយ៉ាងលឿន ព្រោះតែថេហ៍នៅមិនស្ងៀមទេ រកតែចុះពីលើគ្រែរហូត បើកុំតែជុងហ្គុកចាំមិនទាន់ទេ ប្រហែលគេស្ទុះរត់ទៅរកបង្អួចបាត់ហើយ ។
"កុំឃាត់ខ្ញុំ, លែងខ្ញុំទៅ កូនមករកខ្ញុំហើយ លោកមិនចង់ឲ្យពួកយើងបានជួបគ្នាទេហ្ហេស៎?" បើសិនជានាយមានចិត្តចង់ឲ្យម្ដាយកូនគេបានជួបមុខគ្នាតែបន្តិច នោះនាយមិនគួរធ្វើបែបហ្នឹងទេ ប៉ុន្តែនេះ មកពីគេចង់បំបែកបំបាក់ ទើបសូម្បីតែក្មេងដែលមិនទាន់បានឃើញពន្លឺថ្ងៃផងក៏មិនលើកលែងដែរ។
"មិនមានអ្នកណានៅត្រង់នោះទេ មើលទៅឃើញអត់ ថាគ្មានទេ" ជុងហ្គុកទម្លាក់តុងសម្លេងស្រដីបែបថ្នមបំផុត តាមស្ថានការណ៍នាពេលនេះ ប្រសិនបើប្រើសម្ដីខ្លាំងៗវាមិនអាចធ្វើឲ្យចិត្តរបស់ថេហ្យុងស្ងប់ឡើយ ។
"មែនហើយ គ្មានទេ, អ្ហឹក~ការពិតកូនគេបានស្លាប់បាត់ហើយអ្ហឹកៗអ្ហឺ--ហេតុអីខ្ញុំចេះតែភ្លេច ហេតុអីខ្ញុំចេះតែឃើញមុខកូនរហូតអ៊ីចឹង?" អាចថាមូលហេតុនេះបណ្ដាលមកពីអារម្មណ៍រវើរវាយ ទើបបានជាគេចេះតែស្រមៃមុខរបស់កូនមិនឈប់ទាំងដែលមុខបែបម៉េចគេនៅមិនទាន់ដឹងផង ។
"ថេហ៍ស្ដាប់យើងណា" ជុងហ្គុកលើកដៃទាំងគូមកចាប់ផ្ទៃមុខក្រពុំឲ្យសម្លឹងមើលមកខ្លួនចំ មុននឹងបង្ហាញនូវកែវភ្នែកត្រជាក់ស្រេបប្រៀបបានជាទឹកកកយកមកស្ងប់ដើម្បីបំបាត់ភាពរញ៉េរញ៉ៃដែលមានក្នុងអារម្មណ៍របស់ថេហ្យុង ។
"----" ទោះបីជាឥលូវ សតិប្រែជាមិនប្រករតី តែចិត្តដែលមានចំពោះបុរសនៅទល់មុខនេះ បានបង្រ្កាបឲ្យគេព្រមធ្វើតាមសម្ដីដោយគ្មានប្រកែកអ្វីឡើយ ស៊ូនៅស្ងៀមចាំស្ដាប់ការនិយាយរបស់គេតាមអីដែលបានបង្គាប់បញ្ជារ។
"ថេហ៍! កូននៅមិនទាន់ស្លាប់ទេ គេនៅរស់ គេកំពុងតែនៅក្នុងពោះរបស់ឯងដដែល" តើវាអាចជាការពិតដែរទេ ដែលនាយហាប្រាប់ពីរឿងនេះ ឬមួយគ្រាន់តែជាការលួងលោមបំណងឲ្យថេហ្យុងស្ងប់ចិត្តសិន? បើកូនក្នុងផ្ទៃមិនបានស្លាប់ ចុះពេលថេហ្យុងឈឺពោះនោះព្រោះតែអ្វី? ក្រែងជានាយមិនចឹង ដែលបានដាក់ថ្នាំនោះដោយផ្ទាល់ដៃ។
ВЫ ЧИТАЕТЕ
⚜កូនបំណុលចងចិត្ត⚜(ចប់)
Фанфикшн"ត្រូវចាំថាឯងគ្រាន់តែជាកូនបុលដែលចូលមកពពោះឲ្យយើងដើម្បីដោះបំណុលតែប៉ុណ្ណោះ"ជុងហ្គុក --------- Jungkook top Taehyung btt
