ភាគ59៖តើនាងជាអ្នកណា?

4.6K 280 14
                                        

     "មនុស្សឆ្កួត!! ឆ្កួតហើយថាមិនឆ្កួតទៀត"

          "អ្ហឹក~ខ្ញុំមិនបានឆ្កួតទេ!!"

          "អាក្មេងឆ្កួត អា*ផាច់" ប្រាប់ហើយថាគេមិនបានឆ្កួតឡើយ មកហាស្ដីដដែលៗបែបនេះតើឲ្យអ្នកណាទៅទ្រាំបានទៅមានតែចោលមួយកំផ្លៀងឲ្យរៀងចាលម្ដង។

         "អាយ៎!!!អាក្មេងឆ្កួត ឯង" នាងខឹងនឹងកំលោះតូចដែលហ៊ានវាយនាង សមនឹងមនុស្សដូចជានាងញ៉េញដែរមិនឲ្យចាញ់ទេ លើកដៃទៅរុញច្រានកាយថេហ៍មួយទំហឹង ធ្វើឲ្យគេផ្ងាក្រោយដួលអុកគូទយ៉ាងតំណំ ។

         "អ្ហឹកអ្ហឹម" កំលោះតូចត្រូវទល់ផ្អក បម្រាស់សឹងមិនបាន ឥលូវមានតែភាពចុកឆ្អល់តែមួយមុខ។

         ~ជុងអ្ហើយ~មកជួយថេហ៍ផងអ្ហឹក ថេហ៍ឈឺណាស់អ្ហឺៗ~ គេបានត្រឹមតែនឹកឡើងនៅក្នុងចិត្ត ព្រោះពេលនេះមិនហ៊ាននិយាយឬក៏បញ្ចេញសម្លេងឈឺចាប់ទេ ចំណែកឯអុននីនៅមិនឈប់ ទាល់តែនាងបានសងមួយកំផ្លៀងវិញទើបរួចគ្នា។

          "ឯងហ៊ានខ្លាំងជាមួយនឹងយើងផងហ្ហេស៎?" នាងស្រវេស្រវាឡាំប៉ាឡើងទៅអង្គុយពីលើថេហ៍ ប្រទាញប្រតប់វាយគេយ៉ាងសមចិត្ត សមត្រង់ក្មេងនេះគឺទន់ខ្សោយមិនដូចមុន ចង់តដៃនាងវិញក៏មិនបានដែរ។

           *ផាច់ៗបានឆ្ញាញ់ដៃវាយបែបហ្នឹង នាងវាយមិនឈប់សោះ ទោះកំលោះតូចច្រាញនាងឲ្យចេញពីខ្លួនក៏នាងនៅតែចង់ឈ្នះ បន្តវាយថេហ៍ឥតដកដៃតែម្ដង ដឹងថាខ្លួនធ្វើអ្វីស្រីម្នាក់នេះមិនឈ្នះទេ ទើបថេហ៍សម្រេចចិត្តប្រើល្បិចខូចដើម្បីការពារខ្លួនវិញ ដោយគេបានលួចក្ដាប់ដីយកមកពេញដៃររួចគ្រវាសឲ្យចូលក្នុងភ្នែករបស់អុននីតែម្ដង ។

           "អួយ! អាក្មេងឆ្កួតឯង--អាយ៎!" ភ្នែកនាងត្រូវបិទរួមទាំងមានការក្រហាយផង នាងធ្វើអ្វីថេហ៍លែងបានហើយ ឃើញឱកាសល្អបែបហ្នឹង ទើបថេហ្យុងប្រញាប់ក្រោកឈរឡើងបម្រុងថានឹងដើរចេញតែពេលដែលគិតបន្តិច៖

           "នាងធ្វើឲ្យបុននីរបស់ខ្ញុំប្រលាក់ហើយ" បើធ្វើបាបត្រឹមខ្លួនគេ ថេហ៍មិនសូវជាខឹងប៉ុន្មានឡើយ តែនេះនាងហ៊ានធ្វើឲ្យតុក្កតារបស់គេប្រលាក់ ហើយវាគឺជារបស់ជុងហ្គុកទិញឲ្យអ៊ីចឹងវាប្រាកដជាមានតម្លៃចំពោះថេហ្យុងណាស់ ។

⚜កូនបំណុលចងចិត្ត⚜(ចប់)Where stories live. Discover now