"សាកបន្ថែមពាក្យ'បង'ទៅមើល"
"???" ថេហ្យុង ឮហើយសឹងតែស្រែករកពុទ្ធោភ្លាមទេ, មិនយល់ទាល់តែសោះថាប្រុសនេះកើតរោគស្អី ហេតុអីបានចេះតែប្លែកមិនឈប់យ៉ាងចឹង ម៉េចចង់ឲ្យហៅបងហ្នឹងក្នុងន័យអ្វី? ឧបមាថាព្រមហៅតាម បងហ្គុក! អ៊ីចឹងឬ? គ្រាន់តែគិតក៏ព្រឺក្បាលដែរ មនុស្សមិនដែលនឹងធ្លាប់ប្រើសព្វនាមនេះផង។
"ស្ងាត់ធ្វើស្អី? មិនសាកហៅទៅ!"ជុងហ្គុកគំហ៊កដាក់បន្ទាប់ពីឃើញថេហ៍ស្ងាត់មាត់ជ្រាបមិនខ្ចីស្រដីតាមបញ្ជារ, លេងខ្លាចនាយហើយហេស៎? បានជាប្រាប់ទៅមិនព្រមធ្វើតាម ។
"ខ្ញ-ខ្ញុំមិនចេះហៅទេ" ពេលគេធ្វើចរិតពិបាកយល់ដល់ម្លឹង ថេហ្យុងពិតជាមិនដឹងថាគួរធ្វើខ្លួនបែបណាទេ ចាំមើលតែថេហ៍អត់តាមចិត្ត អាងអីតិច អាភ្លើងកំហឹងគេហ្នឹងឆេះត្រុលឥលូវហើយ។
"ភ្លើម្លេះ គ្រាន់តែថែមពាក្យបងមួយម៉ាត់មក ត្រង់អាឃ្យុន ម៉េចក៏ហៅបានងាយម្លេះ?" មែនហើយបើគិតទៅ ថេហ្យុងមានអាយុប្អូនជុងហ្គុកទេតើ តែគេដូចជាមិនដែលហៅជុងហ្គុកថាបងទេ អស់ហើយត្រឹមពាក្យលោក ។
"គាត់និងលោកគឺផ្សេងគ្នា" ទេពេលស្ដាប់សម្ដីរបស់ជុងហ្គុកដល់ចំណុចនេះ មានអារម្មណ៍ថាគេហាក់បីជាកើតរោគច្រណែនទៀតហើយ នេះមុននឹងមកមានបានលេបថ្នាំការពារជំងឺច្រណែនឬនៅ?
"យើងនិងវាខុសគ្នាត្រង់ណា? ថាទៅមើល?" បើរិតតែនិយាយតបត ជុងហ្គុករិតតែកើនសំណួរលើកមកសួរ ធ្វើឲ្យថេហ្យុងឯណេះ ចាប់ផ្ដើមឈឺឡាតែតហើយ។
"លោកដឹងខ្លួនឯងហើយ" ថេហ្យុងផ្ដល់ចម្លើយឲ្យដូចជាកាលពីលើកមុនអ៊ីចឹង រវាងចរិក កាយវិការនិងពាក្យសម្ដី គឺគួរតែដឹងខ្លួនឯងស្រាប់ហើយ មិនចាំបាច់ដើរសួរគេទេ ព្រោះគេហត់នឹងឆ្លើយ។
"ហើយបើឆ្លើយបន្តិចឯងធ្លាក់ថ្កុលហេស៎?" រកតែថេហ្យុងចង់ងាកមុខចេញមិនបានទេ ជុងហ្គុកទាញចង្ការឲ្យបែមកមើលមុខវិញហើយបន្តសួរទៀត><
"ជុង!ខ្ញុំហត់" មនុស្សស្អីពិបាកនិយាយជាមួយម្លេះ? ពិនខាងសួរ ពិនខាងច្រណែន ពិនខាងរករឿង គិតទៅជុងហ្គុកប្រសព្វគ្រប់រឿង។
KAMU SEDANG MEMBACA
⚜កូនបំណុលចងចិត្ត⚜(ចប់)
Fiksi Penggemar"ត្រូវចាំថាឯងគ្រាន់តែជាកូនបុលដែលចូលមកពពោះឲ្យយើងដើម្បីដោះបំណុលតែប៉ុណ្ណោះ"ជុងហ្គុក --------- Jungkook top Taehyung btt