EP2 : ឋានៈជាកូនកម្លោះ

8.5K 744 10
                                    

« ពីតៗ* នៅឈរមើលមុខគ្នាយូរទៀតទេ?? ស្ទះគេស្ទះឯងពេញនឹងហើយ »

« លុយ » នាយតូច ប្រញាប់ប្រញាលព្រិចភ្នែកងាកទៅមើលអ្វីផ្សេងជំនួស លើកដៃឡើងបំណងទារលុយគេទាំងមិនហ៊ានមើលមុខគេឡើយ ព្រោះខ្លាចភ្លឹកទៀតអាប៉ិនេះសង្ហារណាស់ ។

« ហ្ហឹម?? »

« លុយថ្លៃខូចខាត នេះលោកឃើញទេខ្ទេចឡានខ្ញុំអស់ហើយ?? » Tae លាដៃប្រាំរេទៅឡានបង្ហាញគេឱ្យមើល ចំជាមនុស្សមិនដឹងខ្យល់អីមែន លាដៃនឹងលាដៃទារលុយនឹងហើយ រួចគិតថាខ្លួនលាដៃសុំរៀបការមែនទេ??

« អាឡូ!! Jackhoon មកផ្លូវ xxx បន្តិច ឃើញឡានផ្លាកលេខ 7777 នឹងក៏យកទៅជាងទៅ »

« អេ៎!! មិនបាច់ទេ ឱ្យតែលុយមកខ្ញុំយកទៅធ្វើខ្លួនឯងក៏បាន » នាយតូច ស្ទុះរត់ទៅស្ទាក់ពីមុខគេមិនឱ្យចូលឡានទាន់ទេ តែមនុស្សគេជំហានវែងហើយក៏លឿនទើបជ្រុលទៅបុកគ្នាបន្តិច តែគេក៏ប្រញាប់ថយទៅក្រោយវិញព្រោះអម្បាញ់មិញជ្រុលជិតគ្នាខ្លាំងពេក ។

« ឡើងឡាន »

« លោកវេចូលកុងលុយរបស់ខ្ញុំមែនទេ?? Okay ចាំខ្ញុំទាក់ទងទៅលោកមុនក៏បាន ឱ្យលេខទូរស័ព្ទលោកមក អា៎!! នេះដល់ម៉ោងរបស់ខ្ញុំហើយ ចាំលើកក្រោយក៏បានដែរ ជំពាក់សិនក៏បានយល់ដល់លោកជាភ្ញៀវពិសេសនៅក្នុងពិធីមង្គលការរបស់ខ្ញុំ... »

« ឡើងឡានខ្ញុំ »

« ហ្ហាស?? »

« ខ្ញុំដូចជានិយាយពីរដងហើយ » នាយតូច ខាំបបូរមាត់តាមសម្លក់ខ្នងគេពីក្រោយចង់លានភ្នែក ទាញវែនតាខ្មៅសកយកមកពាក់វិញរួចទើបដើរចូលទៅក្នុងអង្គុយកៅអីក្បែរអ្នកបើកឡាន និយាយឱ្យងាយគឺអង្គុយក្បែរគេនឹងឯង ។

« កន្លែងធ្វើការនៅឯណា?? »

« អ្នកណាធ្វើការ? » Tae ចងចញ្ចើមធ្វើមុខម៉ីងម៉ំាងៗងាកទៅខាងក្រោយដូចជាគ្មានអ្នកណាទេ អញ្ចឹងក៏មានន័យថាគេកំពុងតែសួរខ្លួន ហើយអ្នកណាគេធ្វើការ?? បើខ្លួននៅដេកសុីលុយចំណងដៃមិនទាន់អស់ផងនឹង ។

« ឮថាប្រញាប់មិនអញ្ចឹង?? »

« នឹងហើយ គឺប្រញាប់ទៅញ៉ំាអាហារពេលព្រឹកនៅហាងផ្កាយប្រាំខ្ញុំណាត់គ្នាជាមួយមិត្តភក្តិរបស់ខ្ញុំ »

ᗕ till i met you ᗒ (✔️)Where stories live. Discover now