EP39 : រកប្តីមិនទាន់ឃើញទេ

5.8K 568 17
                                    

ក្រោយពីនៅសំងំក្នុងបន្ទប់ធ្វើការតាំងពីថ្ងៃរហូតមកដល់ម៉ោងប្រាំមួយជាងទីបំផុត នាយតូច ក៏បានទៅផ្ទះសមដូចបំណង ព្រោះតែនៅជាមួយគេគឺអក្សុកណាស់ គេរវល់ធ្វើការតែគេមិនឱ្យខ្លួនទៅណាឆ្ងាយពីគេទេឱ្យនៅជាមួយ ហើយខ្លួនក៏មិនចង់រំខានគេធ្វើការ ទើបមានតែដើរចុះដើរលេងពេញបន្ទប់ធ្វើការគេដូចជំនាងបន្ទប់ទម្រាំតែគេធ្វើការចប់ខ្លួនសឹងតែ Stress ស្លាប់ទៅហើយ ។

« យ៉េ!!! មកដល់ផ្ទះហើយ!! » Tae ឈានជើងចុះពីលើឡានហើយក៏លើកដៃទាំងគូស្រែកឡើងខ្លាំងៗធ្វើឱ្យអ្នកនៅក្នុងឡាននោះភ្ញាក់កន្ទ្រាងភ័យនឹងសម្លេងស្រែករបស់ប្រពន្ធ ។ នាយតូច ទម្លាក់ដៃចុះទៅចាប់លើកខោរបស់ខ្លួនឡើងបន្តិច រត់ផ្លោះជណ្តើរបីកាំនេះឡើងទៅខាងលើប្រុចសម្តៅទៅបន្ទប់របស់គេបាត់ស្រមោលឈឹង ។

« មិនចាំប្តីសោះ » Jungkook ក្រវីក្បាលសើចនឹងចរឹករបស់ប្រពន្ធ ចតឡានរបស់ខ្លួនទុកឱ្យស្រួលបួល រួចទើបដើរឡើងទៅខាងលើតាមក្រោយ ប៉ុន្តែចៃដន្យទូរស័ព្ទរបស់គេក៏រោទិ៍ឡើងពេលឃើញលេខលោតនៅលើអេក្រង់ភ្លាម Jungkook ក៏ប្រញាប់ដកខ្លួនថយទៅនិយាយកន្លែងផ្សេងដែលនៅឆ្ងាយពីបន្ទប់ខ្លួនការពារកុំឱ្យប្រពន្ធស្តាប់ឮលារសន្ទនារបស់ខ្លួន ។

« ក្រាបទូល!! ម្ចាស់ម៉ាក់ »

( ម្ចាស់តូចនៅឯណា?? )

« នៅផ្ទះរបស់បុត្រ ម្ចាស់ម៉ាក់មានការអ្វីក៏មានព្រះបន្ទូលមក »

( យាងមករកម្ចាស់ម៉ាក់បន្តិច ម្ចាស់ម៉ាក់មានការចង់ពឹងបុត្រ ម្ចាស់តូចហាមប្រកែក )

« បន្តិចទៀតបុត្រទៅដល់ »

( ម្ចាស់ម៉ាក់ចាំបុត្រ )

បញ្ចប់ការសន្ទនាជាមួយម្តាយហើយរួចរាល់ CEO រូបសង្ហា ក៏សកទូរស័ព្ទចូលក្នុងហ៊ោបាវបង្វែរខ្លួនដើរចូលទៅក្នុងបន្ទប់តែក៏មិនឃើញប្រពន្ធឮតែសម្លេងបើកទឹកប្រហែលជាកំពុងតែងូចទឹកហើយ ។

« Tae ហ្ហា៎?? បងមានការចេញទៅខាងក្រៅបន្តិច ចាំបងឱ្យគេយកអាហារមកឱ្យ តែបើបងយូរមិនបាច់ចាំបងទេណា៎គេងមុនចុះ »

« បងទៅណា? អូននៅតែម្នាក់ឯងយ៉ាងមិចកើត?? អូនទៅដែរ Kookie អូនខ្លាច » Tae សកដៃទៅបិទទឹកហើយក៏ប្រញាប់តវ៉ាភ្លាម មិនចង់ឱ្យគេទុកខ្លួនចោលបែបនេះឡើយ បើគេទៅបាត់ឱ្យខ្លួនអោបអ្នកណាគេទៅ??

ᗕ till i met you ᗒ (✔️)Where stories live. Discover now