EP53 : ទុកយូរជាងនេះមិនបានឡើយ

3.7K 429 9
                                    

                         ៚ ង៉ឺត ៚

    សម្លេងចាប់ហ្វ្រាំងឡានឮឱ្យសន្ធឹកលាន់ផ្អើលគេឯងឱ្យផ្អើលឆោឡោមកមើលថាអ្នកណាដែលថ្លើមធំហ៊ានជិះឡានឈ្លើយច្រឡើសបើសបែបនេះមកខាងក្នុងវាំង ។ ទាហានដែលមានតួនាទីយាមកាមនៅក្នុងវាំងក៏ប្រញេប្រញាប់រត់មកឈររុំព័ទ្ធឡាននោះជាប់មិនឱ្យអ្នកនៅខាងក្នុងចេញមកបានទេ ។ ពួកគេតាមឃាត់តាំងពីនៅមាត់ទ្វាររបងតែឃាត់មិនជាប់ បើអ្នកបើកឡានបើកមិនបង្អង់បែបនេះនោះ ។

    Junghyun ដកដង្ហើមធំឡើងទាំងឡាយឡំជាមួយនឹងការធុញទ្រាន់ពេញបន្ទុក ទាញម៉ាស់ដោះចែញបង្ហាញមុខមាត់ឱ្យពួកគេមើល បើមិនអញ្ចឹងពួកគេមិនព្រមឱ្យខ្លួនចូលទៅខាងក្នុងបានឡើយ ចំជាអត់បានការណ៍មែន!!!

« ក្រាបថ្វាយបង្គំ ម្ចាស់ធំ »

« ម្ចាស់ម៉ាក់នៅឯណា?? »

« ទ្រង់នៅខាងក្នុងដំណាក់ក្រាបទូល » ក្រោយទទួលបានចម្លើយហើយ Junghyun ក៏ប្រញាបបោះជំហានដើរចូលទៅខាងក្នុងដោយដំណើរញាប់ៗ តម្រង់ទៅដំណាក់របស់មាតាខ្លួនទាំងកំហឹងអួលពេញណែនពេញផែនទ្រូង ។

« គ្រាំង* »

« Jeon Junghyun!!! » ម្ចាស់ក្សត្រី JiEun ស្រែកហៅឈ្មោះបុត្រច្បងមួយទំហឹង ទាំងភ្នែកកំពុងតែសម្លក់ទៅគេបង្ហាញពីការមិនពេញចិត្តដែលឃើញគេមកជាន់ទីនេះម្តងទៀត បន្ទាន់ពីគេបានចាកចេញទៅរស់នៅស្រុកក្រៅដល់ទៅ 10 ឆ្នាំ ។

« Junghyu មកវិញហើយឬ?? ម្ចាស់ធំមកដល់តាំងពីពេលណា?? ហត់ទេអង្គុយសិនមកម្ចាស់ធំ » ទោះអ្នកជាម្តាយមិនពេញចិត្តនឹងវត្តមានរបស់កូនមែន ប៉ុន្តែម្ចាស់យាយរបស់គេដែលអង្គុយនៅលើសាឡុងនោះក៏ស្ទុះស្ទារត់មករកចៅ សួរនាំគេទាំងញញឹមជាប់ តែគេមិនបានតបនោះឡើយគឺគ្រាន់តែញញឹមដាក់វិញតែប៉ុណ្ណោះ ។

« ម្ចាស់ម៉ាក់ចង់យ៉ាងមិចឱ្យប្រាកដ?!! ពួកគេរៀបការបានគ្នាជាប្តីជាប្រពន្ធហើយ ម្ចាស់ម៉ាក់នៅមិនសុខចិត្តទៀត?? ម្ចាស់ម៉ាក់ចង់ឃុំគេទុកដល់ពេលណាទៀត?? គេមានគ្រួសារ មានប្រពន្ធដែលត្រូវមើលថែ គេធំហើយ!! គេមានប្រពន្ធហើយម្ចាស់ម៉ាក់មានឮទេ?!! »

ᗕ till i met you ᗒ (✔️)Where stories live. Discover now