EP91 : ឃ្លាតមិនបាន

5K 371 14
                                    

« បងគិតចង់ទៅ LA ថ្ងៃណាដែរ? អូនចង់ទៅលេងនៅទីនោះ ពួកយើងអាចទៅមុនថ្ងៃរវល់បានឬអត់? » Tae លើកសំណួរចោទសួរទៅកាន់អ្នកដែលទើបនឹងឈានជើងចេញពីបន្ទប់ទឹក ក្រោយងូចទឹកសម្អាតខ្លួនរួចរាល់ ។ បិទទូរស័ព្ទដៃរបស់ខ្លួនទុកដើម្បីចរចារជាមួយលោកប្តីពីអ្វីដែលខ្លួនបានគ្រោងទុក ។

« ប្រាកដជាបាន! បើអូនចង់ទៅលេង បងអាចរៀបចំជើងហោះហើរទៅមុនថ្ងៃបានតើ » Jungkook ដាក់កន្សែងទៅលើសាឡុងសឹមបោះជំហានសំដៅមកលើគ្រែឡើងមកគេងក្បែរប្រពន្ធសំណព្វម្ចាស់ថ្លើមថ្លៃ ។

« ប្រសើរណាស់!! អូនចង់ទៅលេងនៅទីនោះយូរណាស់ហើយ តែឃើញបងរវល់ការងារក៏មិនបាននិយាយប្រាប់បង » នាយតូចញញឹមមុខស្រស់ពង្រាយពេលឮថាស្វាមីនឹងរៀបចំជើងហោះហើរទៅទីនោះមុនតាមអ្វីដែលខ្លួនបានស្នើរស៉ំ ។

    មួយរយៈនេះខ្លួនដឹងថាលោកប្តីហត់នឿយជាមួយការងារច្រើនណាមួយក្រុមហ៊ុនកាន់តែរីកលូតលាស់ធំទៅៗជាលំដាប់ បែបនេះហើយទើបទំនួលខុសត្រូវរបស់គេក៏កាន់តែធំ គេមានភាពជាអ្នកដឹកនាំមួយនៅក្នុងដៃត្រូវក្តោបក្តាប់ឱ្យបានល្អ មិនអាចធ្វេសប្រហែស មិនអាចលេងសើច ឬក៏បំពេញការងារឱ្យតែបានរួចពីដៃបានដែរ ។

    ណាមួយត្រឡប់មកដល់ផ្ទះវិញគេក៏ត្រូវមើលថែប្រពន្ធដែលនៅផ្ទះតែម្នាក់ឯងទៀត ពីមុនចេះបាន Jimin មកជួយកំដរក៉ំឱ្យគេនៅតែម្នាក់ឯង ប៉ុន្តែឥឡូវគេប្តូរទៅនៅឯ Daegu បាត់ទៅហើយ ទើបគ្មានអ្នកណានៅជួយកំដរទៀត ។

« លើកក្រោយទោះបីជាបងរវល់ប៉ុណ្ណាក៏ដោយបើអូនចង់បានអ្វីត្រូវប្រាប់បង បងអាចឆ្លៀតពេលឱ្យប្រពន្ធបងបាន » ប្រុសសង្ហាប្រើម្រាមដៃទៅច្បិចថ្ពាល់ក្រព៉ំបន្តិច ហើយក៏ទាញគេមកឱបរិទ្ធជាប់ក្នុងរង្វង់ដៃរបស់ខ្លួនយ៉ាងណែន ។ ស្រឡាញ់អើយ៎សែនស្រឡាញ់ចង់តែលេបចូលពោះឱ្យបាត់ៗទេ ។
                                    ————-

[ 📍 : Los Angeles, California ]

    រំលងផុតទៅប៉ុន្នានថ្ងៃបន្ទាប់ពីបានឃើញព្រះសុខភាពរបស់ម្ចាស់ម៉ាក់បានធូរស្បើយខ្លះហើយ Jungkook និង Tae ក៏សម្រេចចិត្តឡើង LA ព្រោះស្អែកនេះគឺដល់ថ្ងៃតាំងពិពណ៌គ្រឿងពេជ្រហើយនៅយូរមិនកើតឡើយខ្លាចថានឹងយឺតយ៉ាវពេលកម្មវិធីចាប់ផ្តើម ។ ដំបូងក៏គ្រោងទុកថានឹងឡើងទៅមុនប៉ុន្នានថ្ងៃគ្រាន់ដើរលេងបានខ្លះ ប៉ុន្តែក៏ត្រូវជាប់មើលម្ចាស់ម៉ាក់ឡើងទៅភ្លាមៗមិនកើតនោះឡើយ ។

ᗕ till i met you ᗒ (✔️)Where stories live. Discover now