( ក្តីសុខរបស់កូនខ្ញុំគឺជាក្តីសុខរបស់ខ្ញុំ កូនខ្ញុំមានក្តីសុខ ខ្ញុំក៏មានក្តីសុខដូចគ្នា )
ពាក្យសម្តីតែមួយប្រយោគដែលបាននិយាយចេញពីមាត់ម្តាយម្នាក់ ម្តាយម្នាក់ដែលស្រឡាញ់កូនស្មើរនឹងជីវិត ហ៊ានដាក់ខ្លួនដល់ថ្នាក់មកលុតជង្គង់សុំអង្វរធ្វើយ៉ាងណាកុំឱ្យតែពិធីអភិសេករវាង Jungkook និង Shinya កើតឡើងបាន ។ ហើយក៏ព្រោះតែប្រយោគមួយនោះដូចគ្នាទើបធ្វើឱ្យអ្នកមាននាមជាម្តាយដូចគ្នារេចិត្តលែងនឹងនរដូចពីមុននោះ ។
( ពួកគេស្រឡាញ់គ្នាខ្លាំងណាស់ ទ្រង់ក៏ជ្រាបរួចមកហើយ សូមកុំធ្វើឱ្យពួកគេឈឺចាប់ខ្លាំងជាងនេះអី ពួកគេមានសេចក្តីសុខយ៉ាងណាពេលបានរួមរស់ជាមួយគ្នា សូមកុំឱ្យតែការទាល់ព្រះទ័យបន្តិចបន្តួចរបស់ទ្រង់បំផ្លាញសេចក្តីសុខនិងសុភមង្គលរបស់ពួកគេអី ទ្រង់ធ្វើនេះគិតថា Jung មិនឈឺចាប់ឬ? គិតថាមានតែ Tae មែនទេដែលឈឺនោះ? ពេលនេះពួកគេមានសាច់ឈាមបង្កើតរបស់ពួកគេហើយ ឱ្យពួកគេនៅដោយស្ងប់សុខជាមួយគ្នាផងទៅ ខ្ញុំសំពះអង្វរទ្រង់ទៅចុះ កុំឱ្យពិធីអភិសេកកើតឡើងអី )
« សូមស្វាគមន៍ម្ចាស់ក្សត្រី » ពេលដែលយន្តហោះបានចុះចតវត្តមានរបស់ម្ចាស់ក្សត្រីនៃប្រទេសកូរ៉េខាងត្បូងក៏បានយាងចុះមកដល់ ហើយនៅខាងក្រោមក៏មានព្រះអង្គនៃការ៉េខាងជើងកំពុងរង់ចាំស្វាគមន៍ ។ យ៉ាងណាៗបន្តិចទៀតពួកគាត់ទាំងពីរនឹងក្លាយជាសាច់ឈាមនឹងគ្នាទៅហើយ ដោយសារតែ Shinya គឺជាម្ចាស់ក្មួយរបស់ព្រះអង្គជាអ្នកមានបំណងចង់សម្ព័ន្ធភាពជាមួយ Jungkook បុត្រាពៅរបស់ម្ចាស់ក្សត្រីនេះឯង ។
« ខ្ញុំមកនិយាយរឿងរំសាយពិធីអភិសេក »
[ S K I P ]
ក្រឡេកមកមើលគូស្នេហ៍មួយគូដែលបានធ្វើដំណើរវិលត្រឡប់មកកាន់ផ្ទះរបស់ពួកគេទាំងពីរឯណេះវិញ មកដល់ភ្លាម Tae ក៏រលីងរលោងយំចេញមកហាក់ដូចជាអាល័យខ្លាំងណាស់ នេះមិនទាន់នឹងបែកបាន 1 ខែស្រួលបួលផងគេក៏នឹកផ្ទះស្ទើរស្លាប់ទៅហើយ ។ តែក៏កានតែរំជើបរំជួល បន្ថែមទៀតពេលដឹងថា Jungkook គេជាមនុស្សស្រឡាញ់ផ្ទះកម្រិតណា ទោះជាគ្មានអ្នកណាមកនៅក៏គេបញ្ជូនមនុស្សឱ្យមកបោសសម្អាតជាប្រចាំនិងទៀងទាត់ទៀតផង ។
VOCÊ ESTÁ LENDO
ᗕ till i met you ᗒ (✔️)
Romanceតើមានអ្វីដែលអាចវាសទំហំនៃសេចក្តីស្រឡាញ់របស់ពួកគេបានទេ?? ចម្លើយគឺ ៖ គ្មាននោះទេ ។ Main Characters : Jeon Jungkook x Kim Taehyung Author : AERA ROSAA Date : 23/07/21 - 18/11/23 Cover by : Somavotey ♡︎