EP64 : បងជាប្តីអូនណា៎

4.6K 488 8
                                    

ចេញផុតពីកន្លែងដែលទើបនឹងមានរឿងហើយ Jungkook ក៏បានរៀបចំប្តូរមន្ទីរពេទ្យថ្មីឱ្យ Tae ដើម្បីឱ្យងាយស្រួលពេលធ្វើដំណើរទៅណាមកណា ព្រោះវានៅក្បែរក្រុមហ៊ុនខ្លួនក្រែងមានការបន្ទាន់អីបែបនឹង ។ ម្យ៉ាងវាក៏ល្អជាងមន្ទីរពេទ្យនោះ បន្ទប់សម្រាកក៏ធំល្អ ការការពារក៏ល្អ សុវត្ថិភាពរបស់ប្រពន្ធគេក៏មានខ្ពស់ជាងមុនដែរ បែបនេះទើបគេមិនសូវកង្វល់ពេលគេរវល់មិនបាននៅជាមួយ ។

    តាមអ្វីដែល Jungkook បាននិយាយជាមួយគ្រូពេទ្យ Tae ត្រូវចំណាយពេលសម្រាកព្យាបាលខ្លួននៅទីនេះដល់ទៅមួយខែ ទម្រាំតែស្នាមនៅលើដងខ្លួនជាសះស្បើយ ។ ហើយ Jungkook ក៏យល់ព្រមតាមនឹងដូចគ្នា ពិបាកតែ Tae ដែលមិនចង់នៅទីនេះដល់ទៅមួយខែទៅវិញទេ ប៉ុន្តែគេមិនចេះរករឿងបានយូរទេ លួងតែបន្តិចក៏សម្របខ្លួនតាមបានហើយ ។

« មុននេះអូនញ៉ំាបានតិចណាស់ ចាំបងកម្មង់អាហារមកឱ្យអូនញ៉ំាថែម » Jungkook បន្ទាប Tae ដាក់ទៅលើពូកថ្នមៗ ទាញខ្នើយយកមកដាក់ពីក្រោយខ្នងគេដើម្បីឱ្យគេស្រួលពិត យកភួយមកក្រោបពីលើគេដល់ពាក់កណ្តាលចង្កេះទើបដើរទៅយកទឹកមកឱ្យផឹកតាមក្រោយ ។

« បងក៏ត្រូវញ៉ំាដែរ » Tae សកដៃទៅទទួលទឹកយកមកផឹក គោះគ្រែតិចៗបំណងចង់ឱ្យគេមកអង្គុយក្បែរខ្លួន ។

« បាទ!! ប្រពន្ធបង »

« ជុប៎!!! អូនស្រឡាញ់បងខ្លាំងណាស់ប្តីអូន » ពេលដែលគេដាក់ខ្លួនមកដល់លើពូកហើយ នាយតូច ក៏អើតមុខទៅថើបថ្ពាល់គេមួយខ្សឺត បន្តឹងកម្លាំងដៃអោបរិទ្ធគេកាន់តែណែនញីចុងច្រមុះនឹងទ្រូងគេចុះឡើងៗទាល់តែអស់ចិត្តទើបសំងំជ្រុបមុខនៅត្រង់នោះមិនងើបមុខមកតែម្តង ។

« ស្រឡាញ់អូនដូចគ្នា » Jungkook លូកដៃទៅច្បិចចុងចង្កាគេទាំងក្រឺតទាំងក្នាញ់ជាមួយចរឹកនេះជាខ្លាំង ទាញទូរស័ព្ទយកមកកម្មង់អាហារឱ្យគេនឹងអាលបានញ៉ំា មិនចង់ឱ្យគេខកម៉ោងបាយ ។

« ហេតុអ្វីក៏បងយកបន្ទប់គ្រែពីរ?? បងមិនចង់គេងជាអូនមែនទេ?? » នាយតូច ដកខ្លួនរំកិលចេញពីការអោបក្រសោបភ្លាមៗ ងើយមុខទៅសម្លក់គេទាញអាវគេអង្រួនខ្លាំងៗបង្ហាញពីការមិនពេញចិត្តចេញមកតាមការរករឿងនេះឯង ។

ᗕ till i met you ᗒ (✔️)Where stories live. Discover now