EP38 : ប្រពន្ធខ្ញុំខ្វះមិនបានទេ

5.6K 568 12
                                    

« អញ្ជើញអង្គុយ » CEO រូបសង្ហា ដើរចូលទៅរាក់ទាក់ដៃគូជំនួញទុកជាការគួរសម ដោយមានប្រពន្ធនៅដើរតាមអោបដើមដៃជាប់មិនលែង កំពូលហួងហែងតែម្តងហើយចាប់គេឱ្យពាក់វែនតាខ្មៅដូចអ្នកពិការភ្នែកអញ្ចឹងមើលចុះបាក់សង្ហាប្តីអស់ ។

« ខ្ញុំថាលោកអាចឱ្យប្អូនរបស់លោកទៅខាងក្រៅសិនបានទេ?? វាជារឿងផ្ទៃក្នុងក្រុមហ៊ុន » Jen

« នេះជា Jeon Taehyung ភរិយារបស់ខ្ញុំ មិនមែនប្អូនទេ ហើយរឿងការងារនិយាយធម្មតាមកខ្ញុំគ្មានអ្វីត្រូវលាក់ភរិយាខ្ញុំទេ ខ្ញុំឮមកថានាងទើបតែមកពីក្រៅប្រទេសខ្ញុំមិនប្រកាន់ទេ » Jungkook ញញឹមណែនាំប្រពន្ធជាទីស្រឡាញ់ឱ្យទៅនាងបានស្គាល់កុំឱ្យនាងគិតថានេះជាប្អូនទៀត ហើយក៏ជៀសវាងកុំឱ្យនាងមើលមកខ្លួនថាខ្លួននៅកម្លោះ ។

     នាយតូច ញាក់ចញ្ចើមអណ្តាតឌឺនាងយ៉ាងច្រឡើមហើយក៏ប្រញាប់ធ្វើខ្លួនត្រឹមត្រូវវិញពេលឃើញ រាងសង្ហា អោនមកមើលខ្លួន ត្រូវធ្វើខ្លួនឱ្យល្អកុំឱ្យគេដឹងថាខ្លួនទៅរករឿងនាងមុន ។

    Jen ប្រឹងរក្សាស្នាមញញឹមឱ្យនៅស្រស់ដូចមុនទាំងក្នុងចិត្តកំពុងតែក្តៅ ក្រឺតទាំងអ្នកកំពុងឌឺនេះផង ខកចិត្តរឿងគេមានប្រពន្ធឯណេះទៀត សង្ហាយ៉ាងនឹងៗទៅមានប្រពន្ធលឿនម្ល៉េះទើបតែ 20 ឆ្នាំសោះ ហើយនៅប្រពន្ធជាមនុស្សប្រុសទៀត អើយ!! គេយកអ្វីមកគិតនឹង??

    ពួកគេចាប់ផ្តើមនិយាយការងាររវាងក្រុមហ៊ុនទាំងពីរយ៉ាងចុះសម្រុង ប៉ុន្តែវាក៏រាងទើសទាល់បន្តិចបន្តួចដែលព្រោះ Jen ចេះតែបន្លំអង្អែលដៃ Jungkook រហូត ទើបធ្វើឱ្យអារម្មណ៍គេមិនល្អតែគេមិនចង់ឱ្យរឿងធំទើបធ្វើធម្មតាទៅ ប្រពន្ធគេអង្រួនដើមដៃគេចង់បាក់អស់ទៅហើយដោយសារតែប្រច័ណ្ឌជាមួយនាងរឿងប៉ះដៃគ្នានឹង ។

« អឺ!! លោក Jeon ត្រង់នេះ... » គ្រាន់តែស្រីស្រស់អោនចុះមកខាងមុខភ្លាម Tae ក៏ប្រញាប់លើកដៃទៅបិទភ្នែករបស់ Jungkook យ៉ាងលឿនដោយសារតែអាវនាងពេលអោនគឺជំហរទ្រូងណាស់ បើ Jungkook ងាកទៅតាមការហៅគេឃើញមិនខានទេ ។

« នាង!!! »

« មានបញ្ហាអ្វីឬ?? » Jen ធ្វើជាលើកចញ្ចើមឡើងសួរគេហាក់ដូចជាមិនដឹងរឿងអ្វីអញ្ចឹង ទាំងដែលពេលនាងអោនមកនោះចេតនាគឺចង់បង្ហាញដើមទ្រូងឱ្យគេមើលនឹងឯង ។

ᗕ till i met you ᗒ (✔️)Where stories live. Discover now