« យើងមិនខ្វល់ទេថារឿងនេះផ្ទុះលេចឮកម្រិតណា សំខាន់រឿងនេះត្រូវបិទស្ងាត់ឱ្យបានលឿនបំផុត ស្តាប់បានទេ?? » រាងសង្ហាដែលអ្នកណាៗក៏ដឹងថាគេគឺជា CEO វ័យក្មេងកំពុងតែឈរអោបដៃបែរខ្នងនិយាយទៅកាន់លោក Wang ឱ្យចាត់ចែងរៀបចំរឿងមួយនេះឱ្យបានរៀបរយវិញ ។
« ម្ចាស់តូច... »
« ប្រាវ* ទៅធ្វើតាមយើង » Jungkook ក្រវាសដៃវាយថូផ្កានៅជិតដៃទម្លាក់ចុះ គំហកឡើងមួយទំហឹងព្រោះតែទប់អារម្មណ៍មិនជាប់ ប៉ុន្តែចេះបានបន្ទប់នេះជាបន្ទប់សម្ងាត់សម្រាប់ប៉ូលីសគេមានឧបករណ៍ទប់សម្លេងបានជិតល្អមិនលេចឮទៅក្រៅនោះឡើយ ។
ឃើញសភាពការណ៍មើលទៅដូចជាមិនស្រួលលោក Wang ក៏ប្រញាប់អោនក្បាលគោរពគេតាមឋានៈដ៏ខ្ពង់ខ្ពស់ ឈានជើងដយទៅក្រោយបន្តិចរួចទើបដើរចេញទៅខាងក្រៅ ដើម្បីធ្វើតាមអ្វីដែលគេបញ្ជា ។
« មួយយប់សោះ ហេតុអ្វីក៏វាផ្ទុះលឿនដល់ថ្នាក់នេះ?? វាផ្ទួនៗគ្នាពេកហើយ ចង្រៃយ៍!!! » Jungkook ក្តាប់ដៃច្រត់ទៅនឹងតុទាំងម៉ួម៉ៅមិនចេះតិច ខាំបបូរនឹកគិតរកមធ្យោបាយដែលអាចលុបបំបាត់រឿងនេះឱ្យបានលឿនបំផុតតាមដែលខ្លួនអាចធ្វើបាន ជៀសវាងកុំឱ្យវាលេចឮជាងនេះទៀត ត្រឹមតែមួយព្រឹកវាផ្ទុះសាហាវជាស្អីទៅទៀត ចំជាឆ្កួតពិតមែន ហ្ហើយ!!!
« តុកៗ* » ការសញ្ជឹងគិតទាំងប៉ុន្នានក៏ត្រូវបានកាត់ផ្តាច់នៅពេលឮសម្លេងគោះទ្វារនៅខាងក្រៅបន្ទប់ រាងសង្ហា លូកដៃទៅទាញកុំព្យូរទ័រមើលថាអ្នកណាជាអ្នកគោះ ព្រោះបន្ទប់នេះមិនមែនចេះតែមករញ៉េរញ៉ៃបានផ្តេសផ្តាសឡើយ ។
« Tae?!! »
« គេ..គេចាប់គាត់ទៅហើយ...ជួយប៉ារបស់អូនផងទៅអូនសុំអង្វរ...ហ៉ឹកៗៗ..គេកាត់ទោសគាត់ឱ្យស្លាប់..ហ៉ឹកៗ..គាត់មិនបានធ្វើអ្វីខុសទេ..Jung..ប៉ាអូនមិនបានធ្វើទេ..នាង..នាងកុហកទាំងអស់..ហ៉ឹកៗ »
« មិនអីទេៗ បងនឹងទៅមើល អូននៅក្នុងបន្ទប់នេះហើយ ហាមចេញទៅណាឮទេ?? បងមិនឱ្យលោកប៉ាកើតអ្វីទេ ជឿបង » Jungkook ក្តោបដៃ Tae ច្របាច់ថ្នមៗ អង្អែលខ្នងគេស្រាលៗខំលួងឱ្យបាត់យំវិញទោះជាដឹងថាពិបាក ។ ស្ថិតក្នុងស្ថានការណ៍បែបនេះអ្នកណាដែលថាមិនយំនោះ?? មិនដឹងថាគេភ័យខ្លាំងកម្រិតណាទេ ។
YOU ARE READING
ᗕ till i met you ᗒ (✔️)
Romanceតើមានអ្វីដែលអាចវាសទំហំនៃសេចក្តីស្រឡាញ់របស់ពួកគេបានទេ?? ចម្លើយគឺ ៖ គ្មាននោះទេ ។ Main Characters : Jeon Jungkook x Kim Taehyung Author : AERA ROSAA Date : 23/07/21 - 18/11/23 Cover by : Somavotey ♡︎