EP33 : បងឈឺចាប់ណាស់ Tae

6K 573 41
                                    

« ក្រាក* ឯងចាំទីនេះសិនចុះ អូនអង្គុយទីនេះហើយនៅឱ្យស្ងៀម » ពេលពួកគេបានដើរមកដល់បន្ទប់ធ្វើការរបស់ CEO វ័យក្មេង Jungkook ក៏ប្រាប់ឱ្យជំនិតនៅរង់ចាំនៅខាងក្រៅសិន ខ្លួនត្រូវចូលទៅនិយាយរឿងខ្លះឱ្យដឹងរឿងជាមួយប្រពន្ធ ។

( និយាយធ្វើមើលតែមនុស្សដើរកើតអញ្ចឹង ) នាយតូច ខាំមាត់តាមសម្លក់គេសឹងតែជ្រុះគ្រាប់ភ្នែកទាញខ្នើយយកមកដាក់លើភ្លៅហើយក៏ហូតទូរស័ព្ទមកមើលក្រែងអាចជួយបន្ធូរអារម្មណ៍តានតឹងបានខ្លះ ។ មនុស្សធ្លាប់តែមកក្នុងឋានៈជាប្រពន្ធរបស់គេ តែមើលពេលនេះខ្លួនជិតដាច់ស្រាច់ជាមួយគេទៅហើយ មិនដឹងថាគួរធ្វើខ្លួនយ៉ាងមិចឱ្យសមទេ ។

« បងដឹងថាអូនអារម្មណ៍មិនល្អទេពេលឃើញបងបណ្តើរគេនោះ អូនចាំឬអត់ថាគេជាអ្នកណា?? ក្មេងប្រុសដែលលង់ទឹកកាលពីលើកមុននៅ Busan នោះអី ពេលនេះគេក្លាយជាលេខាបងហើយ ដែលបងចុះទៅជាមួយគេមុននេះគឺគេត្រូវត្រឡប់ទៅផ្ទះហើយបងក៏ត្រូវចុះទៅទទួលអូនទើបដើរទៅជាមួយគ្នាគ្មានអ្វីលើសពីនឹងទេ »

« ខ្ញុំមិនបានថាអ្វីទេ ហើយពួកយើងក៏ជិតលែងះគ្នាដាច់ស្រាច់ហើយដែរ ខ្ញុំគ្មានសិទ្ធអ្វីត្រូវមកប្រច័ណ្ឌហួងហែងលោកទៀតទេ បើទោះគេក្លាយជាប្រពន្ធលោកឬក៏លោកទៅធ្វើអ្វីឱ្យលើសឱ្យលួសក៏ខ្ញុំមិនខ្វាយខ្វល់ស្រាប់ទៅហើយ ខ្ញុំមានសិទ្ធអ្វីទៀតថាទៅមើល?? បន្តិចទៀតពួកយើងនឹងក្លាយជាអ្នកដទៃសុទ្ធហើយ កុំភ្លេចថាពួកយើងលែងលះគ្នាជិតដាច់ហើយ »

« ហេតុអ្វីក៏ថាអូនមិនមានសិទ្ធ?? អូនជាមនុស្សដែលបងស្រឡាញ់ អូនមានសិទ្ធគ្រប់យ៉ាង » ស្របនឹងសម្តីដ៏សែនផ្អែមល្ហែម CEO រូបសង្ហាក៏សកដៃទៅក្រសោបកាន់រង្វង់មុខតូចកម្រើកម្រាមដៃអង្អែលស្រាលៗ ស្រឡាញ់អើយ!!សែនស្រឡាញ់ បើគេអាចលេបទុកបានគេលេបទុកយូរបាត់ហើយ ។

« ព្រឹកមិញអូនញ៉ំាតែស៊ុបទេ ទៅញ៉ំាបាយបន្ថែមទៅក្រែងមិនទាន់ឆ្អែត ម្យ៉ាងបងមិនទាន់ញ៉ំាអូនគួរតែទៅកំដរបង » ឃើញថាគេលែងតប Jungkook ក៏លើកប្រធានបទផ្សេងមកនិយាយជំនួសវិញ កុំឱ្យបរិយាកាសកាន់តែអាប់អួរខ្លាំងជាងនេះ ។

ᗕ till i met you ᗒ (✔️)Where stories live. Discover now