ប្តីប្រពន្ធមួយគូដែលកំពុងតែអោបដៃអោបជើងគ្នាដើរទៅរកលោកប៉ាអ្នកម៉ាក់ ព្រោះតែថាពេលនេះពួកគេដើរទៅរាក់ទាក់រួចរាល់អស់ហើយ ត្រូវមកជួយគាត់មុននឹងបំបែកគ្នាទៅផ្ទះទៅអីវិញ ។
« កម្មវិធីចប់ហើយ ពួកយើងអាចទៅផ្ទះវិញបានឬនៅ?? » គ្រាន់តែចូលមកដល់ខាងក្នុងភូមិគ្រឹះភ្លាម នាយតូច ក៏រត់ត្រុយទៅឈរចន្លោះកណ្តាលប៉ាម៉ាក់ តោងដៃលោកប៉ាលោតតិចៗ ព្រោះតែសប្បាយចិត្តដែលគេបានទៅផ្ទះវិញ ។
« កូនទៅមិនបានទេ កូនរៀបការរួចហើយកូនត្រូវនៅជាមួយប្តី »
« មែនហើយ » ឮលោកប៉ាក្មេកនិយាយបែបនេះភ្លាម អ្នកជាប្តីក៏បន្ថែមល្បោយទៅភ្លាម ហើយក៏ញាក់ភ្នែកហៅ្រពន្ធឱ្យមករកខ្លួនវិញ ទើបគេព្រមលែងដៃចេញពីលោកប៉ាដើរមកឈរជិតប្តីដូចដើម ។
« តែអ្នកម៉ាក់... » នាយតូច ពេបមាត់បម្រុងថានឹងប្រកែកតវ៉ាសារជាថ្មីតែគាត់ក៏កាត់ប្រយោគរបស់ខ្លួនជាមុន មើលទៅយប់នេះគ្មានវាសនាបានទៅផ្ទះវិញទេ ។
« លើកនេះកូនមិនឈ្លោះគ្នាជាប្តីទេណា៎ ចង់ទៅណាកូនសម្លាញ់?? នៅជាមួយប្តីហើយ ចុះសម្រុងគ្នាបានល្អសឹងស្លាប់ នៅជាមួយគ្នាចុះហើយ »
« តែកូនចង់គេងនៅផ្ទះ នេះគេក៏អនុញ្ញាតិឱ្យកូនទៅដែរ លោកឱ្យខ្ញុំទៅពិតទេ?? » Tae ស្ទុះរត់មកឈរក្បែរដើមដៃរបស់ស្វាមីវិញយកស្មាទៅកៀសដើមដៃគេបន្តិចបំណងចង់ឱ្យគេជួយនិយាយ តែចម្លើយចេញមកទទេរតែម្តង ។
« អត់ទេ » អ្នកណាអនុញ្ញាតិ?? ទោះជាគេមិនទាន់មានចិត្តស្រឡាញ់មែន តែនេះជាប្រពន្ធរបស់គេ ប្តីឯណាមិនចង់នៅជិតប្រពន្ធនោះ?? គេចង់ទាំងគេងអោបប្រពន្ធផង តែមិនហ៊ាន ព្រោះដឹងថាចរឹកប្រពន្ធយ៉ាងមិចនឹងឯង ។
« ម៉ាក់បានត្រៀមទឹកដោះគោទុកឱ្យពួកកូនណា៎ ផឹកទៅព្រោះមុននេះដើរហត់ណាស់ហើយ »
« បាទ!! អ្នកម៉ាក់ » ពួកគេទាំងពីរលូកដៃទៅទទួលកែវទឹកដោះគោពីអ្នកម៉ាក់ មកកាន់ក្នុងដៃអោនក្បាលចុះទុកជាការអរគុណតាមទំនៀមទម្លាប់ ។
« អញ្ចឹងម៉ាក់ទៅសិនហើយណា៎ ស្អែកត្រូវឡើងទៅយកចំណងដៃពីភ្ញៀវផង លក់ឱ្យស្រួលណា៎កូន »
YOU ARE READING
ᗕ till i met you ᗒ (✔️)
Romanceតើមានអ្វីដែលអាចវាសទំហំនៃសេចក្តីស្រឡាញ់របស់ពួកគេបានទេ?? ចម្លើយគឺ ៖ គ្មាននោះទេ ។ Main Characters : Jeon Jungkook x Kim Taehyung Author : AERA ROSAA Date : 23/07/21 - 18/11/23 Cover by : Somavotey ♡︎