EP82 : គេពិតជាលង់ស្រឡាញ់នាងមែនហើយ

4.2K 449 9
                                    

« ចាំខ្ញុំនៅទីនេះហើយ ខ្ញុំទៅហៅ Hwa-Young មក » Tae គ្រាលរាងកាយមាំទាំទៅដាក់លើពូកថ្នមៗ ទាញខ្នើយយកមកដាក់ឱ្យគេកើយ រួចក៏ប្រញាប់ដើរចេញទៅរក Hwa-Young នៅផ្ទះក្បែរនេះ បង្ខំផងអីផងដើម្បីឱ្យប្រញាប់មកមើលអ្នកកំពុងមិនស្រួល ។

« ម្ចាស់តូច មិនស្រួលព្រះកាយត្រង់ណាក្រាបទូល?? »

« ខ្ញុំឈឺក្បាល »

« ប្រហែលមកពីទ្រង់សម្រាកមិនបានគ្រប់គ្រាន់ហើយបានជាបែបនេះ ព្រោះមើលទៅគ្មានកន្លែងណាគួរឱ្យបារម្ភទេ បើទ្រង់មិនប្រកាន់ខ្ញុំអាចនៅទីនេះសិនបានក្រាបទូល » Hwa-Young ក្រោកឈរដើរទៅបើកបង្អួចដើម្បីឱ្យមានខ្យល់ចេញខ្លះ ឈានជើងថយក្រោយខិតចេញពីគេបន្តិចខ្លាចថាគេមានអារម្មណ៍ទើសទាល់ ។

« ប្រកាន់!! ម្ចាស់តូច ឯងប្រកាន់ត្រូវទេ?? ម្យ៉ាង Tae ក៏នៅទីនេះហើយ អាល្អិតឯងនៅមើលគេទៅ » Junghyun ចាប់ផ្តើមបញ្ចេញអាការៈប្រត្តិកម្មចេញមកភ្លាមៗ មិនព្រមឱ្យ Hwa-Young នៅនោះទេ គេមិនព្រមទេ ។

« បា..បាទ!! មិនចាំបាច់ទេ ខ្ញុំសម្រាកបន្តិចក៏អស់អីហើយ មិនបាច់នៅជាមួយក៏បាន » Jungkook ងក់ក្បាលឆ្លើយតាមអ្វីដែល ម្ចាស់បង ចង់បាន តែទោះជាយ៉ាងណាក៏គេប្រកែកដែរ គេចង់នៅជាមួយអ្នកខ្លះ មិនមែនជា Hwa-Young ទេ ។

« ឮទេ?? គេមិនត្រូវការទេ ទៅវិញ »

« អេ៎!! ម្ចាស់ធំ ខ្ញុំជាពេទ្យរបស់ ម្ចាស់តូច មិនមែនជាទ្រង់ទេ » Hwa-Young រាងរុញរាមិនព្រមទៅតាម Junghyun នោះទេ ដោយសារតែគេពិតជាមកទីនេះដើម្បីជួយមើលថែរ Jungkook ពិតមែន ។ ហើយពេលនេះ Jungkook ក៏កំពុងមិនស្រួលខ្លួនទៀត តើឱ្យគេទៅវិញបានយ៉ាងម៉េច?? គេជាពេទ្យណា៎ ។

« យើងអាចឱ្យប្រាក់ខែឯងគុណនឹងពីរបាន អស់ប៉ុន្នាន?? យើងឱ្យ »

« អ្នកប្រុស Tae លាហើយ » មើលទៅដូចជាប្រកែកលែងរួចហើយ Hwa-Young ក៏មានតែលើកដៃបក់លា Tae ដើរទៅតាមការអូសទាញរបស់ Junghyun មិនដឹងថាកើតអ្វីគេទេ ប៉ុន្នឹងក៏ខឹងកើតដែរ ។

« សម្រាកទៅខ្ញុំមិនរំខានទេ » Tae អើតមុខចូលមកនិយាយប្រាប់អ្នកនៅខាងក្នុងទាំងញញឹមតិចៗ ទុកពេលឱ្យគេសម្រាកតែម្នាក់ឯងហើយក៏ទាញទ្វារបន្ទប់បិទថ្នមៗ ខណៈឯ Jungkook ក៏បិទភ្នែកសំងំគេងតាមការប្រាប់មុននេះ ។

ᗕ till i met you ᗒ (✔️)Where stories live. Discover now