EP26 : ឯងគិតថាមានអ្នកមកជួយឯងបានឬ??

6.8K 541 17
                                    

    រំលងផុតទៅប៉ុន្នានថ្ងៃក្រោយ Jungkook និង Tae ក៏ត្រូវចុះទៅ Busan សារជាថ្មី ដោយសារតែនៅចម្ការមានរឿងហើយលោកយាយក៏តាមឱ្យគេទៅជួយមើល ហើយកុំឆ្ងល់តែមួយមកដឹងតែមួយទៀតមកតាមហើយដែលថាអីចេះនៅបែកគ្នាមែនទេ?? រៀបការជាមួយគ្នាបានកាន់តែយូរទៅៗ ពួកគេក៏កាន់តែស្រឡាញ់គ្នាខ្លាំងទៅៗដូចជាស្វាមីភរិយារៀបការជាមួយគ្នារាប់ឆ្នាំទៅហើយ ។

« Tae Ahh?? អូននៅគិតពីរឿងនោះទៀតមែនទេ?? » អ្នកដែលទើបតែចេញពីងូចទឹក ប្រញាប់ប្រញាលដាក់ខ្លួនទៅគេងក្បែរប្រពន្ធ សកដៃទៅអោបចង្កេះពីក្រោយហើយក៏ថើបកញ្ចឹង.កគេមួយខ្សឺត ទាក់ទាញចំណាប់អារម្មណ៍អ្នកដែលទើបតែឈប់យំឱ្យងាកមុខទៅមើលគេទាល់តែបាន ។

« អឹម!! អូនមានអារម្មណ៍ថាមិនស្រួលសោះ » Tae ងក់ក្បាលឆ្ងក់ៗ ទាំងមុខស្រពាប់ស្រពោនជាខ្លាំង ហើយដឹងទេថាមូលហេតុដែលធ្វើឱ្យមនុស្សលេងច្រើនម្នាក់នេះពិបាកចិត្តនោះជាអ្វីទេ??

    មុនពេលពួកគេរៀបចំចេញដំណើរមក Tae បានធ្វើឱ្យរូបថតរៀបការដែលទុកនៅលើតុក្បែរក្បាលដំណេកបែក ទោះជា Jungkook បានរៀបចំដាក់ថ្មីរួចហើយក៏ពិតមែន ប៉ុន្តែអារម្មណ៍គេនៅតែមិនស្ងប់ មិនស្រណុកដដែល មិនដឹងឡើយថាមកពីអ្វីទេ គេថប់ៗក្នុងទ្រូងស្ទើរប្រេះទៅហើយ ។

« គ្មានអ្វីទេណាកុំគិតច្រើនអី បងនៅទីនេះជាមួយអូនហើយ » Jungkook នៅតែខំលួងលោមប្រពន្ធម្តងហើយម្តងទៀត បន្តឹងកម្លាំងដៃអោបគេកាន់តែណែនជាងមុន សង្កត់ចុងច្រមុះនឹងកញ្ចឹង.កក្រអូបប្រហើរថើបថ្នមៗ ។

« អូនពិតជាខ្លាចមែន » Tae តបទៅគេវិញតិចៗ អង្អែលខ្នងដៃដែលអោបចង្កេះខ្លួនស្រាលៗ ទាំងចិត្តគំនិតនៅអណ្តែតអណ្តូងមិនទាន់ចូលមកខ្លួនវិញនោះទេ ។

« អា៎ៗ ប្រពន្ធបងគ្មានអ្វីទេ ពួកយើងក៏បានដូរស៊ុមរួចហើយ វាស្អាតវិញហើយណា៎ អស់អីហើយ សឺត!! កុំបារម្ភច្រើនពេកទៅមើល៎ បងគ្មានអារម្មណ៍ធ្វើអ្វីទេបើប្រពន្ធបងបែបនេះនោះ » គិតថាគេនេះនៅសុខមែនទេបើប្រពន្ធគេមុខស្រពោនៗរកតែយំរហូតបែបនេះ?? គេខំលួងហើយលួងទៀតប៉ុន្តែ Tae នៅតែមិនបាត់កង្វល់ចិត្ត គេទាំងទាល់តម្រិះ ទាំងតឹងទ្រូង មិនមែនដោយសារតែគេធុញទ្រាន់ក្នុងការលួងឡើយ គឺគេកង្វល់ខ្វាយខ្វល់ពីប្រពន្ធទៅវិញទេ ។

ᗕ till i met you ᗒ (✔️)Where stories live. Discover now