EP48 : ព្រះជាម្ចាស់ជួយ!!!

4.7K 510 9
                                    

    កាលដែលខ្លួនបានឃើញដំណក់ទឹកថ្លាៗហូរហៀរចុះមកពីក្នងក្រឡង់ភ្នែករបស់មនុស្សជាទីស្រឡាញ់ភ្លាម Jungkook ក៏ខំទប់អារម្មណ៍ជ្រួលជ្រាលនេះកុំឱ្យបញ្ចេញសកម្មភាពបន្ត លើកដៃសន្សឹមៗបំណងចង់ជូតទឹកភ្នែកចេញឱ្យតែគេពិបាកក្នុងខ្លួនខ្លាំងណាស់ កាន់តែឃើញមុខចំណង់ក៏កាន់តែកើន គេសឹងតែផុតដង្ហើមម្តងៗទៅហើយ ។

« បង..បងសុំទោស បងមិនធ្វើទៀតទេ ឈប់យំបានហើយណា៎ បងសុំទោស » គេខំគ្រប់គ្រងអារម្មណ៍សកដៃទៅជូតទឹកភ្នែកនៅលើថ្ពាល់ចេញទាំងដៃរញីរញ័រមិនបាត់ ក្រោកចេញដើរទៅយកអាវឃ្លុំមកពាក់ឱ្យប្រពន្ធ រួចក៏ប្រញាប់ដកខ្លួនខិតថយចេញខ្លះក្រែងគេស្ងប់អារម្មណ៍ទៅវិញបាន ។

« បងកើតអី?? » នាយតូច ទាញអាវឃ្លុំដែលស្វាមីពាក់ឱ្យមុននេះសេរេឱ្យស្រួលបួល រំកិលខ្លួនក្រោកចេញពីលើគ្រែចង់ទៅសួរនាំគេ ព្រោះគេមើលទៅដូចជាកាន់តែមិនស្រួលឡើងៗហើយ ។

« ដឹប* ប្រាវ* ចង្រៃយ៍!!! អើយ!!! » ដោយអត់ទ្រាំមិនបាន Jungkook ក៏ក្តាប់ដៃយ៉ាងណែនដាល់ទៅលើកញ្ចក់មួយទំហឹងរហូតដល់វាបែកខ្ចាត់ខ្ចាយធ្លាក់ចុះមកខ្លះ លែងសល់រូបរាងជាកញ្ចក់.តទៀតហើយ ។

« Jung?!! បងធ្វើឆ្កួតស្អីនឹង?? បានហើយឈប់ទៅ បងឈាមដៃហើយ..ហ៉ឹក..បងឈឺខ្លាំងទេ?? » Tae ស្ទុះរត់ទៅទាញគេចេញពីមុខកញ្ចក់នោះមកវិញ ចាប់ដៃគេមកពិនិត្យមើលខណៈឈាមក្រហមស្រស់កំពុងស្រក់ចុះមកតក់ៗ ព្រោះតែកម្លាំងវាយរបស់គេទៅលើកញ្ចក់មុននេះមិនមែនតិចនោះទេមើលតែសភាពកញ្ចក់ពេលនេះក៏អាចដឹងបានដែរ ថាគេប្រើកម្លាំងខ្លាំងប៉ុណ្ណា ។

« បងមិនអីទេ អូ..អូនកុំបារម្ភអី » គេទាញដៃចេញមកវិញ បង្វែរខ្នងបម្រុងនឹងដើរទៅខាងក្រៅតែ Tae ក៏ចាន់ដៃគេទាញឱ្យបែេមកវិញ ។ Jungkook រេភ្នែកទៅមើលប្រពន្ធម្តងទៀតទាំងចំណង់ឆេះឆួលពេញមួយតួខ្លួនប្រាណក្តៅឡើងៗដល់ថ្នាក់គេមិនដឹងថាគួរទៅធ្វើអ្វីទេទើបវាស្ងប់ បើគេមិនចង់ធ្វើបាបប្រពន្ធ ហើយគេក៏មិនអាចទៅរកខាងក្រៅ គេគួរធ្វើយ៉ាងមិច??

« មិនបាច់ទ្រាំទេ បើបងទ្រាំមិនបាន » នាយតូច ស្រាយខ្សែអាវឃ្លុំចេញពីគ្នាទម្លាក់វាផុតទៅខាងក្រោម សកដៃទៅស្រាក់.កគេទាញឱ្យផ្អឹបបបូរមាត់ជាប់ជាមួយគ្នា ហើយគេក៏តប.តមកវិញ បង្កាត់ភ្លើងស្នេហ៍យ៉ាងរោលរាលជាមួយគ្នារហូតទាល់តែចំណង់គេស្ងប់ទៅវិញ ល្មមធ្វើឱ្យពួកគេបាក់កម្លាំងលក់ទៅទាំងគូ ។

ᗕ till i met you ᗒ (✔️)Where stories live. Discover now