« លែងអូន » Tae រើខ្លួនចេញតិចៗ ងាកមុខទៅសម្លឹងមើលស្រីម្នាក់នោះទាំងអៀនទាំងខ្មាស ប្រុសឡប់ចេះទាញមកអោបនៅពីមុខគេទៅរួច ។ អេ៎!! តែថាហេតុអ្វីក៏នាងធ្វើដូចជាមិនឃើញអញ្ចឹង?? ពិការភ្នែកមែនទេ?? តែនាងដូចជាមើលឯកសារតើ ចុះហេតុអ្វីក៏នាងគ្មានបញ្ចេញកាយវិការអ្វីចេញមកសោះអញ្ចឹង?? ។
« ចប់ការងារបងពេលណា អូនត្រូវមានរឿងត្រូវដោះស្រាយជាមួយបង » Jungkook អោនមុខទៅដាក់បបូរមាត់ក្បែរត្រចៀកប្រពន្ធ ប្រលែងដៃចេញពីចង្កេះតូចជួយទប់គេឱ្យក្រោកឈរវិញ ហើយអ្នកដែលទទួលបានសេរីភាពក៏ប្រញាប់ប្រញាលរត់ចេញទៅគ្មានងាកក្រោយទេ ។
« ឯងមិនដឹងថាប្រពន្ធមកធ្វើការទេហ្ហេស?? » ស្រីស្រស់ដែលស្ងាត់មាត់ស្ងាត់.កជាយូរនោះក៏ចាប់លើកសំណួរមកចោទសួរសម្លាញ់ ឈោងដៃទៅយកកែបកាហ្វេមកផឹកបន្តិចហើយក៏ញាក់ចញ្ចើមឡើងបង្ហាញពីការពេញចិត្តនៃរសជាតិរបស់វា ។
« Tae លួចធ្វើ បើដឹងក៏មិនឱ្យធ្វើដែរ »
« នៅខាងក្រៅប្រពន្ធរបស់ឯងពិតជាស្រស់ស្អាតណាស់ » HyunA និយាយបណ្តើរក្រេបកាហ្វេក្តៅៗនោះក្រេបបណ្តើរ ទោះជាមិនបានមើលមុខគេពេញៗតែក៏អាចស្មានដឹងថាគេស្អាត ព្រោះធ្លាប់ឃើញនៅក្នុងបណ្តេញសង្គមរួចហើយ ចាំថ្ងៃនេះឆ្លៀតឱកាសមើលផ្ទាល់ៗម្តង ។
« ប្រាកដហើយ ហាមគិតស្អីផ្តេសផ្តាសមកលើគេ » Jungkook ញាក់ស្មាឡើងបន្តិច ហើយក៏លើកដៃចង្អុលមុខនាងគម្រាម មនុស្សស្រីចរឹកប្រុសដូចជានាងនេះទុកចិត្តមិនបានទេ ភ្លេចខ្លួននឹងទៅរញ៉េរញ៉ៃជាមិនខានឡើយ ។
« គ្រាន់តែសរសើរសោះក៏មិនបាន »
« មិនបានស្រាប់ហើយ បើឯងព្រានម្លឹងៗទុកចិត្តមិនបានទេ » HyunA ក្រវីក្បាលសើចនឹងចរឹករបស់គេ ទទួលឯកសារពីដៃគេហើយក៏ចាប់ផ្តើមនិយាយពីការងារព្រោះទាំងគេទាំងនាងសុទ្ធតែមានការដូចគ្នា ។ Jungkook គេបង្ខំណាស់ ព្រោះត្រូវចាត់ការរឿងខ្លះជាមួយប្រពន្ធ ឯ HyunA ក៏ប្រញាប់ទៅជួបបណ្តូលចិត្តរបស់នាងដូច ។
មិនយូរប៉ុន្នានការងាររបស់ពួកគេក៏បានបញ្ចប់ទៅយ៉ាងរលូន HyunA បានបញ្ជាឱ្យកូនចៅយកឡានពីក្រុមហ៊ុន Jungkook មកទីនេះដើម្បីជិះទៅវិញដោយខ្លួនឯង ព្រោះពេលមកជិះជាមួយគេ តែពេលទៅគេមិនជូនទៅផង មានតែទៅខ្លួនឯងនឹងហើយ ។
YOU ARE READING
ᗕ till i met you ᗒ (✔️)
Romanceតើមានអ្វីដែលអាចវាសទំហំនៃសេចក្តីស្រឡាញ់របស់ពួកគេបានទេ?? ចម្លើយគឺ ៖ គ្មាននោះទេ ។ Main Characters : Jeon Jungkook x Kim Taehyung Author : AERA ROSAA Date : 23/07/21 - 18/11/23 Cover by : Somavotey ♡︎