រំលងផុតទៅបានប៉ុន្នានថ្ងៃក្រោយ Jungkook ក៏ចាត់ចែងជាមួយការងារនៅខាងក្រុមហ៊ុមរបស់គេបានរួចរាល់ ទើបគេអាចដកឃ្លាមកលេងលោកយាយនៅឯស្រុកកំណើតបាន ម្យ៉ាងគេក៏ត្រូវចូលរួមកម្មវិធីនៅទីនោះជំនួសលោកយាយផង ។ ឮមកថាកម្មវិធីនោះគេអនុញ្ញាតិឱ្យអ្នកដែលមានប្តីមានប្រពន្ធរួចចូលរួម ទើបខ្លួនចង់ទៅសាកមើលម្តងថានៅទីនោះយ៉ាងមិច ។ ហើយចំណុចសំខាន់បង្អស់គេចង់ចំណាយពេលនៅជាមួយប្រពន្ធឱ្យបានច្រើនមុនថ្ងៃដែលគេត្រូវឡើងទៅក្រៅប្រទេស ។
« Tae ហ្ហា៎!! មេឃក្តៅយ៉ាងនេះអូនមកធ្វើអីទៀតហើយ?? » គ្រាន់តែភ្នែករបស់គេក្រវាសប៉ះនឹងប្រពន្ធបណ្តូលចិត្តតែមួយគត់ភ្លាម គេក៏ប្រញាប់ចុះពីលើជណ្តើរដាក់ញញួរនិងដែកគោលទៅម្ខាងដើរមកពាំងថ្ងៃជំនួសប្រពន្ធ ព្រោះគេមកឈរច្រត់ចង្កេះខាំមាត់សម្លក់ខ្លួនទាំងថ្ងៃក្តៅហែងតែម្តង ។
« អូននឹកបងនឹងហើយទើបមករក បងថាមកទីនេះចង់មានពេលនៅជាមួយអូនឱ្យច្រើនៗ តែបងមកដល់ក៏ធ្វើការទុកអូនចោលដដែល បាយក៏បងមិនទាន់ញ៉ំា មើលមេឃទៅក្តៅចង់អាំងអូនឆ្អិនហើយ តែបងមកអង្គុយធ្វើការ សមឱ្យអូនខឹងបងទេ?? បងឆ្លើយមក »
« រួចឥឡូវហើយបងជួយតែបន្តិចទៀតទេ » ខណៈដែលប្រពន្ធគេកំពុងតែស្តីបន្ទោសឱ្យគេ តែគេបែរជាតបទៅវិញយ៉ាងស្រួលបួលដូចសព្វដង ។ ដឹកដៃប្រពន្ធឱ្យមកអង្គុយសិន យកកន្សែងស្អាតមួយទៅជ្រលក់ទឹកយកទៅជូតមុខឱ្យប្រពន្ធថ្នមៗ រួចទើបបន្តមកជូតដៃឱ្យម្តង មកឈរហាលថ្ងៃឡើងក្រហមសាច់អស់ហើយ ។
« មកដើរលេងបងគួរតែសម្រាកខ្លះណា៎ Jung អ្នកណាគេទៅធ្វើការដូចបងនោះ?? គ្មានថ្ងៃសៅរិ៍ ថ្ងៃអាទិត្យសម្រាកដូចគេទេ បើបងនៅតែបែបនឹងទៀតទៅដល់ Seoul វិញអូនចូលធ្វើការហើយ »
« សឺត!! អូនមកពាក់អាវដៃខ្លីបែបនេះក្តៅស្លាប់ហើយ យករបស់បងពាក់សិនទៅ » តាមពិតទៅពេលមក Tae ក៏ពាក់អាវក្រៅដៃវែងមកជាមួយដែល តែដោយសារតែគេឃើញក្មេងឈរនៅតាមចម្ការហាលក្តៅ គេក៏ដោះឱ្យគេពាក់តែម្តងទៅព្រោះវាជាអាវក្រាសមានមួក មិនដឹងថាមកឈរចាំតាំងពីពេលណាផង មេឃក្តៅណាស់បើដើរហួសធ្វើមិនខ្វល់វាអាក្រក់ពេកហើយ ។
YOU ARE READING
ᗕ till i met you ᗒ (✔️)
Romanceតើមានអ្វីដែលអាចវាសទំហំនៃសេចក្តីស្រឡាញ់របស់ពួកគេបានទេ?? ចម្លើយគឺ ៖ គ្មាននោះទេ ។ Main Characters : Jeon Jungkook x Kim Taehyung Author : AERA ROSAA Date : 23/07/21 - 18/11/23 Cover by : Somavotey ♡︎