EP21 : ប្រពន្ធបង??

7.2K 597 10
                                    

    ពេលវេលាចេះតែដើររំកិលទៅមុខ ពីមួយម៉ោផងទៅមួយម៉ោង ពីមួយនាទីទៅមួយនាទី ព្រិចបើកៗពេលនេះក៏កន្លងផុតទៅដល់ទៅ 2 ខែទៅហើយ ទំនាក់ទំនងប្តីប្រពន្ធរបស់ពួកគេក៏នៅតែគង់វង្សមកដល់សព្វថ្ងៃ ទោះជាមានថ្ងៃខ្លះទាល់សម្តីជាមួយគ្នាមែនតែគឺតិចតួចបំផុត មិនងាយសោះតែម្តង ហើយបើទាស់ក៏មិនដែលបានយូរដែរ អស់ខ្លាំងបំផុតគឺកន្លះម៉ោង ។ តើឱ្យពួកគេទៅឈ្លោះប្រកែកទាសទែងគ្នាយូរបានយ៉ាងមិចទៅរួចបើពួកគេស្រឡាញ់គ្នាបាត់មុខមិនបានបែបនេះនោះ??

« បងទៅធ្វើការហើយ... »

« បើនឹកបងអូនអាចទៅរកបងនៅក្រុមហ៊ុនបានណា៎ប្រពន្ធសម្លាញ់ បងនៅទីនោះចាំអូនគ្រប់ពេល តែពេលទៅអូនត្រូវតែងខ្លួនឱ្យស្អាតៗកុំឱ្យគេថាប្រពន្ធបងអាក្រក់ ហើយកុំភ្លេច call ទៅប្រាប់បងមុនផងខ្លាចថាអូនទៅ ខ្លាចថាបងរវល់ណាត់ភ្ញៀវ » Tae ដាក់ដៃទៅខាងក្រោយរៀបរាប់ឡើងមក.តពីប្តីរាល់ពាក្យដែលគេតែងតែនិយាយរាល់ថ្ងៃ ផ្តាំរាល់ថ្ងៃ ឡើងខ្លួនចាំដិតពេញខួរទៅហើយ ។

« ហេតុអីក៏អូនដឹងថាបងនឹងនិយាយបែបនោះ?? » រាងសង្ហា ចំកោងខ្នងអោនទៅសម្លឹងមុខប្រពន្ធ ដែលកំពុងតែឈររៀបរាប់អ្វីដែលខ្លួននិយាយ តែគេក៏ផ្អៀង.កជ្រឹមភ្នែកដាក់ខ្លួនសម្រួចមាត់ចូលគ្នាធ្វើមិនដឹងទៅវិញ ។

« Kookie ហ្ហា៎ បងនិយាយរាល់ថ្ងៃហើយ សូម្បីតែគេងក៏អូននៅឮពាក្យនឹងដែរ ឆាប់ទៅចុះប្រយ័ត្នខកម៉ោង » Tae លើកដៃទៅគោះទ្រូងគេមួយដៃ ក្រវីក្បាលដាក់គេទាំងហួសចិត្តបើនិយាយឱ្យរាល់តែថ្ងៃនៅជាមួយគ្នាយូរហើយអ្នកណាមិនចាំនោះ ឡើងដូចមេសូត្រទៅហើយ ។

« អឹម!! បងទៅហើយ បងស្រឡាញ់អូន ជុប៎* »

« ស្រឡាញ់បងដូចគ្នា » ក្រោយពីគេដកបបូរមាត់ចេញវិញ Tae ក៏បន្លឺឡើងតាមពីក្រោយ ព្រោះរាល់ពេលដែលគេនិយាយរួចគេនឹងទាញខ្លួនទៅថើបដោយមិនរង់ចាំឱ្យខ្លួនតបសិនទេ ទាល់តែគេថើបរួចទើបខ្លួនអាចតបបាន ។

    Jungkook លើកដៃទៅអង្អែលសក់ប្រពន្ធបន្តិច បោះជំហានដើរចូលទៅក្នុងឡានបើកចេញទៅបាត់ ឯ Tae ក៏ប្រញាប់រត់ចុះពីលើជណ្តើរនៅខាងមុខផ្ទះអើតទៅមើលឱ្យប្រាកដចិត្តថាគេទៅផុតបាត់ហើយ ទើបប្រញាប់លោតផ្លោះជណ្តើរបីកាំនោះរត់ចូលទៅខាងក្នុងផ្ទះទាញយកសោរឡាន ពាក់អាវក្រៅ សកវែនតាពាក់ ទាញស្បែកជើងមកពាក់បណ្តើរលោតទៅរកឡានបណ្តើរ ពេលមកដល់ក៏ពាក់រួចល្មម ។

ᗕ till i met you ᗒ (✔️)Where stories live. Discover now