EP68 : CEO JEON!!!??

4K 467 8
                                    

{ ចំណតឡានក្រុង }

    បន្ទាប់ពីធ្វើដំណើរពី Busan មកដល់ Seoul គឺត្រូវចំណាយពេលអស់មិនតិចនោះទេ ប៉ុន្តែរយៈពេលដែលគេបានឃ្លាតពី Seoul វិញទេទើបយូរខ្លាំងនោះ ដឹងថាយូរប៉ុណ្ណាទេ?? 1 ខែ?? ត្រូវហើយប្រហែលជាមួយខែហើយដែលគេត្រូវចុះទៅជួយខាងមន្ទីរពេទ្យនៅឯ Busan ទើបតែបានឡើងមកវិញថ្ងៃនេះទេ វាយូរខ្លាំងណាស់!!!

    កាយតូចស្អាតរបស់លោកគ្រូពេទ្យរូបស្រស់ក៏ចាប់រំកិលទៅមុខតាមជំហានជើងរបស់គេ ដើរចូលមកអង្គុយសម្រាកនៅលើកៅអីតាមផ្លូវសារធារណៈ នេះគេជិះមកឈឺដៃឈឺជើងសឹងស្លាប់ទៅហើយ ក្រោកឈរបានបន្តិចឥឡូវក៏ស្ពឹកអញ្ចឹងហើយមានតែអង្គុយចុះវិញ ។

« រត់ចោលយើងទៅដល់ណាខ្លះបាត់ 1 ខែ?? » Junghyun សកដៃអោបចូលគ្នាពិតខ្នងទៅនឹងបង់ ចោទសួរទៅអ្នកអង្គុយក្បែរខ្លួនតិចៗល្មមគេអាចស្តាប់ឮប្រយោគរបស់ខ្លួនបាន ។

« ម្ចាស់ធំ?!! » Hwa-Young បើកភ្នែកឡើងមកធំៗភ្ញាក់ផ្អើលជាមួយនឹងវត្តមានរបស់អ្នកកំពុងអង្គុយក្បែរខ្លួនជាខ្លាំងមុននេះមិនបានចាប់អារម្មណ៍មើលមិនដឹងនះឡើយថាជាគេ ។ ទៅណាមកណាវិញបានជាមកអង្គុយនៅលើកៅអីសារធារណៈតាមផ្លូវបែបនេះ?? មកតែម្នាក់ឯងទៀតផង ។

« ម្ចាស់ធំ ហេតុអ្វីក៏មកនៅទីនេះក្រាបទូល?? ទ្រង់ស្រួលព្រះកាយវិញហើយឬ? »

« យើងត្រូវរបួសតែមួយកាំបិតចង់ឱ្យដេកឈឺប៉ុន្នានឆ្នាំ?? »

« ចុះទ្រង់ចេញពីមន្ទីរពេទ្យវិញតាំងពីថ្ងៃណា? » Hwa-Young មិនបានចាប់អារម្មណ៍ប្រកែកតវ៉ាអ្វីជាមួយឡើយ ស្តាប់តែការនិយាយស្តីក៏ដឹងថាគេខឹង មកតាមរករឿងដល់ទីនេះទៀតសុំខ្លាចហើយ ។

« តាំងពីថ្ងៃឯងរត់ចោលយើង »

« អត់ទេ! ខ្ញុំមិនបានរត់ចោលទ្រង់ឯណា »

« សុខៗបាត់ទៅឈឹង តែមួយម៉ាត់ក៏មិនប្រាប់នឹងហៅថាយ៉ាងម៉េចវិញ?? » Junghyun បែរមុខទៅសួរគេទាំងជ្រួញចញ្ចើមបែបដាក់គំហិត ចេះនិយាយថាមិនបានរត់ចោលខ្លួនទៀត ចុះបើកភ្នែកមកបាត់មនុស្សឈឹងនឹងមានន័យយ៉ាងម៉េច??

« ក៏ខ្ញុំឃើញទ្រង់សម្រាកទើបមិនចង់រំខាន តែខ្ញុំក៏ផ្តាំប្រាប់គេឱ្យទូលទ្រង់រួចហើយ » មិនមែនគេមិនដឹងទេថាខ្លួនតែងតែចល័តទៅមន្ទីរពេទ្យនេះមន្ទីរពេទ្យនោះ ចុះទៅជួយគេមិនដែលនៅជាប់មួយកន្លែងទេ ហើយឥឡូវក៏មករករឿង ជាក្មេងឬក៏យ៉ាងម៉េចនេះ??

ᗕ till i met you ᗒ (✔️)Where stories live. Discover now