EP19 : ខ្ញុំមិនគួរទន់ចិត្តស្រឡាញ់លោកទេ

6.8K 575 11
                                    

    នាយតូចរូបស្រស់ខ្ជិបបបូរមាត់ចូលគ្នាបន្តិច ហើយក៏ទប់ខ្លួនក្រោកឡើងដោយខ្លួនឯង បោសដីចេញពីដៃឱ្យបានស្អាតបាត រួចទើបបោះជំហានដើរទៅឈរពីមុខគេទាំងខំប្រឹងសម្រួលអារម្មណ៍ឱ្យស្រួលបំផុតតាមដែលអាចធ្វើបាន ព្រោះមើលទៅប្រុសម្នាក់នោះសភាពដូចជាមិនសូវស្រួលឡើង ច្បាស់ជាមានហេតុផលអ្វីមិនខានទេ ខ្លួនមិនគួរខឹងដាច់ក្បាលដាច់កន្ទុយទាំងមិនសួរមូលហេតុសិនទេ ។

« ប្រពន្ធថ្មីហ្ហេស?? » គេខំណាស់សម្រួលអារម្មណ៍និយាយឱ្យបានស្រួលបួលបំផុតតាមដែលអាចធ្វើបាន តែគេនៅតែធ្វើមិនបាន បើរូបភាពអ្នកជាប្តីអង្គុយអោបក្រសោបអ្នកដទៃពេញៗដៃ នៅមានស្រីៗដែលប្រាប់មុននេះទៀតថាលោក Jeon កំពុងជួយប្រពន្ធ ។ ក្រែងប្រពន្ធគេកំពុងឈរត្រង់នេះមិនអញ្ចឹងហ្ហេស?? មានប្រពន្ធតែមួយតើមិនអញ្ចឹង?? ឬក៏មានពីរ??

« Tae អូននិយាយអ្វី? »

« គេប្រាប់មុននេះថាលោកកំពុងតែជួយប្រពន្ធរបស់លោក » នាយតូច ញាក់ស្មាឡើងនិយាយឌឺដងទៅគេ ក្រវាសភ្នែកសម្លឹងទៅមើលអ្នកនៅក្នុងវង្វេងដៃប្តីបន្តិចហើយក៏សម្លក់យកតែម្តង ។

« គេលង់ទឹក បងក៏ជួយគ្មានអ្វីលើសពីនឹងទេ »

« មិនលើសពីនឹង?? ហើយក៏នៅអោបរិទ្ធគេនេះស្អី?? » Tae ជ្រួញចញ្ចើមម្ខាងសួរគេទាំងហួសចិត្តហួសថ្លើមជាខ្លាំង លើកដៃចង្អុលទៅសួរគេបន្ថែមពីលើមួយតង់ទៀត រួចក៏ងាកមុខចេញ មិនចង់ឈឺចិត្តស្អិតទ្រូងមើលប្តីអោបអ្នកដទៃទៀត ។

« អូនក៏ឃើញថាគេមិនទាន់ស្រួលខ្លួន »

« សាច់ញាតិគេ បងប្អូនគេចេះមើលហើយ នេះមិនមែនការងារលោកឯណា » យ៉ាងមិចពេលនេះលាលែងឈប់ធ្វើជា CEO មកក្លាយជាអ្នកជួយសង្គ្រោះហើយ?? ការងារថ្មីគេនេះជួយអ្នកដទៃមិនមើលប្រពន្ធខ្លួនឯង??

« Tae អូនមិនគួរអត់ចិត្តដល់ថ្នាក់នឹងទេ »

« ខ្ញុំមិនមែនមនុស្សមានចិត្តស្រាប់ហើយ ហើយក៏កាន់តែអត់ចិត្តបើប្តីខ្ញុំមកអោបរិទ្ធគេកណ្តាលវាលបែបនេះ ឬក៏លោកចង់ឱ្យខ្ញុំទៅអង្គុយអោបរិទ្ធជាមួយប្រុសផ្សេងបែបនឹងដែរ?? »

ᗕ till i met you ᗒ (✔️)Where stories live. Discover now