EP16 : ប្រពន្ធបង 🔥

10.8K 569 3
                                    

+ Warning 🔞
សុំអាធ្យាស្រ័យទុកជាមុនរាល់ពាក្យសម្តីមិនសមរម្យ

បន្ទាប់ពីមានរឿងនៅក្នុងពិធីជប់លៀង Jungkook ក៏មិនបាននៅទៀតដែរ ព្រោះថានៅក៏គ្មានសប្បាយអ្វីទៀតដែរ បើមានរឿងដល់ថ្នាក់នេះទៅហើយ គេមានតែសុំលាម្ចាស់កម្មវិធីហើយនាំប្រពន្ធត្រឡប់មកផ្ទះវិញ ទិញស្រា 4 5 ដបយកទៅសំងំផឹកពីរនាក់ប្តីប្រពន្ធក៏បានដែរ ។

« ខ្ញុំទៅងូចទឹកសិនហើយស្អុះណាស់ » មកដល់បន្ទប់ Tae ក៏ទាញអាវក្រៅខ្លួនដោះចេញ ដើរចូលទៅក្នុងបន្ទប់ទឹកបាត់ ព្រោះថាគេស្អិតខ្លួនមិនចេះនៅសោះ ឱ្យប្តីនៅរៀបចំមុនទៅចាំរួចចាំចេញទៅផឹកកំដរ ។

ប្រមាណ 10 នាទីក្រោយ នាយតូច ក៏បោះជំហានចេញមកវិញដោយស្លៀកត្រឹមតែខោខ្លីពាក់កណ្តាលភ្លៅនិងអាវ.សដៃខ្លីមួយតែប៉ុណ្ណោះ ទម្លាប់គេពាក់គេងគឺតែប៉ុន្នឹងឯង កម្រពាក់អាវដៃវែងខោជើងណាស់ គឺកម្របំផុតតែម្តង ។

« មិនទាន់ផឹកទេហ្ហេស?? »

« ចាំ Tae » គេបន្លឺឡើងទាំងញញឹម គាស់ដបស្រាហុចឱ្យទៅប្រពន្ធ និយាយប្រាប់ថាចាំតែគេផឹកអស់មួយដបមុនបាត់ទៅហើយ ប៉ុន្តែខ្ជិលប្រាប់ ។

« អរគុណ » Tae លូកដៃទៅទទួលដបស្រាពីស្វាមីមក ជល់ជាមួយគេបន្តិចរួចទើបលើកអកទាំងពីរនាក់ គិតទៅត្រង់ចំណុចនេះពួកគេពូកែរកគ្នាណាស់ សុទ្ធតែចំណាប់ខាងផឹកដូចគ្នា ពេលពិបាកចិត្តអីមិនបាច់រកអ្នកណាទេ ប្តីប្រពន្ធគ្នានឹងក៏បានដែរ ។

« ពួកយើងគួរតែហៅគ្នាថាបងអូនទេ?? »

« ពួកយើងជាប្តីប្រពន្ធនឹងគ្នាហៅក៏មិនខុសដែរ » នាយតូច ញញឹមតបទៅគេវិញបន្តិច យកដបស្រាទៅជល់ជាមួយគេម្តងទៀតទើបលើកអកបន្ត ។

« មកអង្គុយទីនេះបានឬអត់?? » រាងសង្ហារ លើកដៃមកទះភ្លៅខ្លួនតិចៗចោទជាសំណួរសួរទៅកាន់ប្រពន្ធចង់ឱ្យគេមកអង្គុយនៅកន្លែងដែលខ្លួនបានស្នើរសុំ ហើយ នាយតូច ក៏ងើបដើរមកអង្គុយច្រកគាវពីមុខគេផ្អែកខ្នងទៅតុតែក៏មានដៃរបស់ប្តីរងមិនឱ្យប៉ះផ្ទាល់ទេ ។

« មានអ្វីឬ...អឹប »

« ហ្ហឹម~~~ » Tae លើកដៃទៅក្រសោបស្មារបស់គេអង្អែលទៅវិញទៅមកស្រាលៗ ទុកជាការដាស់អារម្មណ៍ បបូរមាត់ក៏នៅតែបន្តជញ្ជក់ជញ្ជែងប្រលោះប្រលែងជាមួយគ្នាយ៉ាងឈ្លក់វង្វេង ។

ᗕ till i met you ᗒ (✔️)Where stories live. Discover now