EP3 : ខ្ញុំនឹងរៀបការជាមួយលោក

8.1K 718 9
                                    

« ហៃយ៉ាៗ អាហារមកដល់ហើយ » ខណៈពេលដែលពួកគេទាំងពីរកំពុងតែសម្លឹងមើលមុខគ្នាទៅវិញទៅមកដោយគ្មានអ្នកណាម្នាក់គិតចង់ដកភ្នែកចេញពីគ្នាឡើយ ។ ទើបតែលែងលះប្តីអស់មួយម្សិលនេះបង្ហើយសោះ ឥឡូវក៏មានអ្នកតាមញ៉ែញ៉ង់ទៀតហើយ ដែលគេថា Kim Taehyung សម្បូរមន្តស្នេហ៍នេះពិតជាគ្មានខុសអ្វីមែន ។ ម្នាក់ៗដែលមករៀបការជាមួយ Tae នេះមិនដែលថា Tae ទៅរញ៉េរញ៉ៃអ្វីមុនទេ គឺមករក Tae មុនទាំងអស់ ហើយបើនិយាយពីថ្លៃបណ្តាការវិញ គឺមិនមែនការជាមួយមនុស្សទេ ដូចការជាមួយទេវបុត្រនៅលើមេឃអញ្ចឹង ដេកសុីតែលុយនោះក៏រស់ដែរ ។

« អ..អើ!! » នាយតូច ព្រិចភ្នែកងាកមុខចេញពីគេបែរទៅឆ្លើយជាមួយមិត្តភក្តិវិញ សម្រួលឥរិយាបថឱ្យត្រឹមត្រូវវិញបន្តិចទើបចាប់ផ្តើមជូតសមជូតស្លាបព្រាញ៉ំាបាយ តែអ្នកអង្គុយក្បែរដៃមិនបានចាប់អារម្មណ៍រឿងអាហារនៅនឹងមុខឡើយ គឺគេនៅតែច្រត់ចង្ការមើលមុខ នាយតូច មិនឈប់ទេ ។

« អាហារមកដល់ហើយ ហេតុអ្វីមិនញ៉ំា?? » ក៏ឃើញថាគេដូចជាមិនបានប៉ះស្លាបព្រាអ្វីនៅឡើយទេ បាយយ៉ាងមិចគឺនៅដដែលទើប Tae ចោទសួរទៅគេ ពេលដែលងាកទៅក៏ភ្ញាក់ឡើងព្រើត ព្រោះគេនៅមើលមុខខ្លួនមិនទាន់ឈប់ផង ។

« ចង់មើលមុខ Tae »

« ខឹ..ខឹកៗ...យើងថានៅកន្លែងនេះដូចជាខូចម៉ាស៉ីនត្រជាក់ហើយ យើងដូរតុសិនហើយណា៎ » Jimin ឈ្លក់ទឹកចេញមកវិញភ្លាមៗពេលដែលត្រចៀកទាំងគូស្តាប់ឮប្រយោគមួយអម្បាញ់នេះ ឃើញថាសភាពការណ៍មើលទៅដូចជាមិនគួរឱ្យជ្រែតជ្រែក Jimin ក៏ប្រញាប់លើកថាសអាហារដូរទៅអង្គុយតុផ្សេងបាត់ ។

« នែ៎!! Ji... » នាយតូច ខាំមាត់តាមសម្លក់មិត្តភក្តិដែលរត់ចោលខ្លួនទុកឱ្យនៅតែពីរនាក់ជាមួយនឹងប្រុសម្នាក់នេះ ។ មិនដឹងស្អីរបស់គេទេចង់ឱ្យតែខ្លួនរៀបការរហូត ថាទើបតែលែងម្សិលមិញទេ ឥឡូវមកបើកដៃឱ្យចូលទៀតហើយ ។

« អង្គុយទីនេះហើយ ម៉ាស៉ីនត្រជាក់មិនបានខូចទេ » ពេលដែលឃើញថា Tae បម្រុងនឹងក្រោកចេញទៅតាមមិត្តភក្តិ Jungkook ក៏ដាក់ដៃច្រត់ទៅកៅអីរបស់អ្នកនៅខាងមុខដើម្បីឃាំងផ្លូវកុំឱ្យចេញទៅណាបាន ។

ᗕ till i met you ᗒ (✔️)Where stories live. Discover now