EP63 : ហាមតែប៉ះពាល់ប្រពន្ធខ្ញុំម្យ៉ាងគត់

4.1K 491 23
                                    

« ពួកយើងទៅវិញ កន្លែងណាមិនស្វាគមន៍អូន បងក៏មិននៅដែរ » រាងសង្ហា សកដៃទៅយកកាំបិតពីប្រពន្ធទៅទុក ជួយទប់គេឱ្យអង្គុយវិញ មើលចុះគេឈរដល់ថ្នាក់ឈាមជ្រាបមកទៀតហើយបង់របួសទើបតែប្តូរពេលខ្លួនមកដល់ ឥឡូវក៏មានស្នាមឈាមថ្មីមកឱ្យទាល់តែបាន ។

« ម្ចាស់តូច?!! »

« បើទ្រង់ខ្ញាល់ទ្រង់អាចកាត់ការខ្ញុំចោលដូចម្ចាស់បងបាន សម្លាប់ចោលក៏បានធ្វើយ៉ាងមិចឱ្យពេញព្រះទ័យទ្រង់ក៏ធ្វើចុះ ហាមតែប៉ះពាល់ប្រពន្ធខ្ញុំម្យ៉ាងគត់ » Jungkook ងាកមុខទៅនិយាយអ្នកជាម្តាយយ៉ាងច្បាស់លាស់ ហើយក៏ដើរចេញទៅខាងក្រៅវិញ ។

« JEON JUNGKOOK!!! »

    CEO រូបសង្ហា មិនខ្ចីងាកមុខត្រឡប់ទៅវិញ បន្តរុញរទេះប្រពន្ធចេញទៅធ្វើមិនដឹងមិនឮពីអ្វីទាំងអស់ ។ គេជាកូនប្រុសរបស់ទ្រង់បង្កើតទោះជាទ្រង់ខុសក៏គេមិនដែលមានចិត្តខឹងអ្វីបន្តិចណាទេ ព្រោះយ៉ាងណាក៏នៅតែជាម្តាយ ។ បើគេនៅតែ.តមាត់.តសម្តីទៅវិញទៀត ទ្រង់ច្បាស់ជាកាន់តែខឹង វាអាចប៉ះពាល់ដល់ជំងឺគាត់ គេមិនចង់ឱ្យគាត់មកពិបាកដោយសារតែគេទេ តែគាត់តែងតែធ្វើឱ្យគេលំបាកព្រោះតែក្តីស្រឡាញ់របស់គាត់ម្តងហើយម្តងទៀត វាកើតឡើងជ្រាំដែលៗរហូតពេកហើយ ។

    Tae ងាកមុខងើយទៅមើលគេទាំងសម្រួចមាត់ធ្វើមុខយ៉ាងគួរឱ្យអាណិត ដោយសារតែគិតថាខ្លួនជាមូលហេតុធ្វើឱ្យម្តាយកូនគេឈ្លោះគ្នា មកទីនេះថ្ងៃដំបូងម្តាយកូនគេឈ្លោះគ្នាផ្អើលពេញវាំង តើគាត់អាចនឹងស្អប់ខ្លួនលើសដើមទេ??

« អូនធ្វើមុខអីបែបនឹង?? » Jungkook ឈ្ងោកមុខទៅសួរគេវិញទាំងសើចតិចៗ មើលទៅថាក្មេងម្នាក់នេះគួរឱ្យស្រឡាញ់កម្រិតណា ហេតុអ្វីក៏ម្ចាស់ម៉ាក់គេមើលមិនឃើញពីភាពគួរឱ្យស្រឡាញ់នេះអញ្ចឹង??

« អូនសុំទោស »

« មិនមែនកំហុសអូនទេ កុំគិតបែបនឹងអី » បញ្ចប់ប្រយោគ រាងសង្ហា ក៏អើតទៅថើបថ្ពាល់ក្រពុំមួយខ្សឺតយ៉ាងវែង រុញរទេះដើរទៅមុខបន្តដោយដៃម្ខាង ឯដៃម្ខាងទៀតគឺនៅរវល់កាន់ដៃ Tae ។

« សូមគោរពម្ចាស់តូច » ជាធម្មតាហើយអ្នកដែលមានឋានៈទាបរាល់ពេលដែលដើរកាត់ Jungkook ពួកគេត្រូវតែគោរព ទោះជាប្រុសម្នាក់ដែលកំពុងតែអោននេះជាជំនិតដៃស្តាំម្ចាស់ក្សត្រីអ្នកនៅទីនេះគឺសុទ្ធតែគោរពក៏ដោយក៏គេនៅតែត្រូវគោរពម្ចាស់តូចដូចអ្នករាល់គ្នាអញ្ចឹង ។

ᗕ till i met you ᗒ (✔️)Where stories live. Discover now