EP90 : ចំណងដ៏រឹងមាំ

5K 390 34
                                    

« ភ្ញាក់ផ្អើលដែលបានឃើញអូនណាស់ឬ?? »

« អូនស្អីរបស់ឯង?? » Jungkook ចងចញ្ចើមលើកដៃទៅគោះស្មាមិត្តសម្លាញ់របស់គេតិចៗ មកពីពីណីក៏មិនដឹងសុខៗក៏មកនិយាយថាភ្ញាក់ផ្អើលដែលបានឃើញអូនណាស់ឬដាក់គេ គេភ្ញាក់មិនស្ទើរទេស្មានថាមានស្រីឯណាមកច្រឡំគេជាប្រុសស្នេហ៍ពួកនាងទៅហើយ ។

« ហាសហា!! ភ័យហើយៗ យើងមកហៅឱ្យឯងទៅពិធីភ្ជាប់ពាក្យរបស់យើងទេ កុំភ្លេចនាំប្រពន្ធរបស់ឯងទៅផង » HyunA បិទឆ័ត្រទុករួចក៏ហុចធៀបភ្ជាប់ពាក្យរបស់នាងឱ្យទៅគេ លេចតិចតួចក៏មិនបានភ្ញាក់មើលតែឃើញខ្មោចទៅហើយមិត្តចង្រៃនេះ ។

« ខលតាមទូរស័ព្ទក៏បាន ចាំបាច់មកហៅទាំងកណ្តាលភ្លៀងបែបនេះទៅកើត? ឯងប្រយ័ត្នតែឈឺមុនបានភ្ជាប់ពាក្យចុះ » ប្រហែលជាមានតែនាងម្នាក់ទេតាមមើលដែលមកហុចធៀបអញ្ជើញភ្ញៀវកណ្តាលភ្លៀងបែបនេះ គេគាំងស្តូកតែម្តងហើយនេះ ។

« ចៃដន្យឃើញក៏មកហៅ វាមានសុជីវធម៌ជាងតាមទូរស័ព្ទដែរ អ៊ីចឹងយើងទៅវិញសិនហើយ ឯងទៅវិញចុះ » HyunA លើកដៃទៅទះស្មាសម្លាញ់បន្តិច រួចក៏ទូលឆ័ត្រដើរចូលទៅក្នុងឡានវិញជាបន្ទាន់មិនហ៊ានទុកម្ចាស់ស្នេហ៍នៅក្នុងឡានតែម្នាក់ឯងយូរនោះទេ ។

« លាហើយ » នាយសង្ហាលើកដៃបក់លានាងម្តងទៀត រួចក៏បន្តដំណើរដើរចូលមកក្នុងឡាន ដោយសារតែឃើញប្រពន្ធកំពុងចុចទូរស័ព្ទគេក៏មិនបានប្រាប់ប្រពន្ធដែលថាស្រីម្នាក់អម្បាញ់មិញជាមិត្ត ដោយសារគិតថាគេនៅចំណាំនាងបាន ព្រោះបើតាមធម្មតាគេច្បាស់ជាសួរជីកឬសជីកគល់ពេញនឹងជាមិនខានឡើយឱ្យតែឃើញខ្លួនស្និទ្ធស្នាលជាមួយអ្នកណាផ្តេសផ្តាស ។

« សឺត!! » Jungkook ក្រសោបកាន់ដៃតូចស្រឡូនសខ្ចីដែលអាចបង្ហាញឱ្យដឹងថាគេរស់នៅស្រណុកសុខស្រួលកម្រិតណា គេមានស្វាមីដ៏ល្អដែលស្រឡាញ់ថ្នាក់ថ្នមគេដូចជាគ្រាប់ពេជ្រដ៏មានតម្លៃ ហើយមិនត្រឹមតែប៉ុន្នឹងគេក៏មានគ្រួសារដែលគេឯងគ្រប់គ្នាច្រណែនចង់បានជាច្រើនទៀតផង ។

« ង៉ឺត!! » គ្រាន់តែឡានទំនើបចតឈប់នៅមុខគេហដ្ឋានដ៏ធំស្កឹមស្កៃភ្លាមម្ចាស់ដៃតូចស្រឡូនដែលបណ្តោយឱ្យស្វាមីថើបស្រង់ក្លិនអស់ពេលជាយូរក៏ដកដៃចេញមកវិញយ៉ាងស្ងៀមស្ងាត់ ដោះខ្សែក្រវាត់បើកទ្វារឡានដើរចេញទៅទាំងមិនខ្ចីមាត់ក ទើបអ្នកដែលជាស្វាមីប្រញាប់ប្រញាលបើកឡានយកទៅទុក រត់តាមប្រពន្ធជាទីស្រឡាញ់ដើម្បីសួរនាំយ៉ាងលឿនស្លេវ ។

ᗕ till i met you ᗒ (✔️)Where stories live. Discover now