EP66 : អូនហត់ខ្លាំងឬ?? 🔥

5.1K 436 5
                                    

+ Warning 🔞
សុំអាធ្យាស្រ័យទុកជាមុនរាល់ពាក្យសម្តីមិនសមរម្យ

    នៅក្នុងបន្ទប់ដ៏ធំទូលាយដែលមានដាក់តាំងរូបថតថ្ងៃមង្គលការនៅជ្រុងខាងស្តាំនៃបន្ទប់ ឯនៅចំមាត់ទ្វារដើរចូលទៅខាងក្នុងក៏មានគ្រែគេងធំល្មមមួយសម្រាប់មនុស្សពីរនាក់ ។ ដៃតូចស្រឡូនស្អាតសន្សឹមកម្រើកបោះទៅខាងស្តាំពូកផងខាងឆ្វេងពូកផងស្ទាបរកប្តីរបស់ខ្លួនដែលមកខ្លួនបានគេងអោបរហូតដល់គេងលក់ ប៉ុន្តែពេលនេះបែបជាស្ទាបរកមនុស្សមិនឃើញទៅវិញ ។

« ក្រាក* ប្តីអូន?? » នាយតូច បើកទ្វារដលរចេញមកខាងក្រៅទាំងញីភ្នែកបណ្តើរអីបណ្តើរ ដើរចុះពីខាងលើឆ្ពោះទៅរកស្វាមីដែលកំពុងអង្គុយលេងហ្គេមលើសាឡុង ។ ហ៊ានទុកឱ្យខ្លួនគេងតែឯងហើយមកលេងហ្គេមផងហ្ហេស??

« ភ្ញាក់ហើយឬប្រពន្ធបង?? » Jungkook ដកភ្នែចេញពីអេក្រង់ទូរទស្សន៍មកមើលប្រពន្ធវិញ ទើបតែភ្ញាក់ពីគេងទេតែមើលមាត់បូញមិនឈប់សោះ ។

« ហេតុអីបងមិនគេងជាមួយអូន? » Tae ទម្លាក់ខ្លួនមកអង្គុយប៉ុកពីលើគេ ផ្អឹបមុខនិងទ្រូងគេសំងំស្រូបយកក្លិនក្រអូបៗទាំងញញឹម ប្រុសម្នាក់នេះក្លិនក្រអូបខ្លាំងណាស់ អារម្មណ៍ល្អខ្លាំងណាស់ ។

« សឺត!! បងទើបតែភ្ញាក់មុននេះទេ កុំខឹងអីណា៎ »

« អូនឃ្លាន ធ្វើអីឱ្យអូនញ៉ំា »

« ចាំបន្តិចបងលេងបញ្ចប់សិន »

« អត់ទេ ឃ្លានៗៗ » នាយតូច ទាញអាវគេកន្ទ្រាក់ចុះឡើងៗរំអុករករឿងគេមិនឱ្យគេលេងកើតនោះទេ ទោះជាមិនឃ្លានក៏កុហកថាឃ្លានដែរ ។

« ក្មេងខូច » រាងសង្ហា លូកដៃទៅច្បិចចុងច្រមុះស្រួចលេងទាំងក្រឺតទាំងក្នាញ់ជាមួយគេជាខ្លាំង ហុចដៃហ្គេមឱ្យទៅប្រពន្ធលេងបន្ត សកដៃចុះក្រោមបម្រុងនឹងថាលើកគេដាក់ចុះពីលើភ្លៅទៅលើសាឡុងវិញ តែគេក៏សកដៃមកអោប.កខ្លួនជាប់ ។ មើលទៅថាគេខូចខ្លាំងប៉ុណ្ណា?? រំអុកប្រាប់គេថាឃ្លានឱ្យទៅធ្វើអ្វីឱ្យញ៉ំា ហើយឥឡូវលើកចុះមិនព្រមចុះទៀត ។

ᗕ till i met you ᗒ (✔️)Where stories live. Discover now