EP50 : គ្មានអ្នកណាមកជំនួសដំណែងគេបាន

4.4K 498 12
                                    

[ កូរ៉េខាងជើង ]

    ក្រោយពីធ្វើដំណើរចាកចេញពីដែនដីកំណើតឃ្លាតកាយចេញពីប្រពន្ធជាទីស្រឡាញ់ដើម្បីមកបំពេញកិច្ចការដែលជាភាតព្វកិច្ចដ៏ចាំបាច់របស់គេ ពេលនេះគេក៏បានឈានជើងចូលមកដល់យ៉ាងមានសុវត្ថិភាពល្អណាស់ ។ រាងសង្ហា បោះជំហានចុះពីលើយន្តហោះដើរចុះមកខាងក្រោមម្តងមួយជំហានៗ ទុកឱ្យអ្នកចាត់ការនៅខាងលើរៀបចំរបស់របរគេមក ។

« សូមស្វាគមន៍មកកាន់កូរ៉េខាងជើងម្ចាស់តូច HyunIn គោរពទ្រង់ទៅបុត្រ »

« សូមគោរព ម្ចាស់តូច ស្វាគមន៍មកកាន់កូរ៉េខាងជើង » ព្រះនាងតូចរូបសម្បត្តិល្អស្រស់សោភាក៏ឈានជើងមកឈរទល់មុខគេអោនគោរពទាំងញញឹមស្រាលៗ គ្រាន់តែរួចភ្លាមនាងក៏ថយទៅក្រោយខ្នងបីតាវិញយ៉ាងលឿន ។ គេអាចសង្កេតមើលដឹងថានាងមិនសូវជាចង់មកទទួលគេជាមួយបិតាទេ តែបើឱ្យគាត់មកទទួលគេតែម្នាក់ឯងក៏គ្មានបញ្ហាអ្វីដែរ ចាំបាច់អីនាំនាងមកនាំតែពិបាក??

« សូមគោរព ព្រះអង្គ ព្រះនាងតូច »

« ទ្រង់ធ្វើដំណើរមកយូរហើយ សូមយាងមកតាមយើងមក » Jungkook អោនក្បាលញញឹមទុកជាការគួរសមម្តងទៀត រួចក៏ដើរទៅតាមអ្នកនាំផ្លូវខ្លួនទៅខណៈឯភ្នែកក៏សម្លឹងមើលឆ្វេងស្តាំសង្កេតមើលអ្វីៗនៅជុំវិញខ្លួនយ៉ាងស្ងៀមស្ងាត់ ។

    ចូលមកដល់ក្នុងឡានព្រះអង្គ Hyunhan ក៏ចាត់ចែងកន្លែងឱ្យកូនស្រីរបស់គាត់អង្គុយនៅក្បែរ Jungkook ប៉ុន្តែមិនមែនកៀកនោះឡើយគឺរំលងមួយកៅអី ឯគាត់វិញគឺនៅអង្គុយខាងមុខទុកឱ្យពួកគេនៅខាងក្រោយតែពីរនាក់ ។ ប៉ុន្តែពួកគេគឺសុទ្ធតែស្ងាត់ដូចគ្នា នាងក្រមុំក៏អង្គុយទាំងមុខមិនសូវស្រស់ ឯរាងសង្ហាក៏មុខមិនរីក គេកំពុងតែមិនយល់ពីអ្វីដែលគាត់ចង់បានហើយ ។

« ម្ចាស់តូច ធ្វើដំណើរមកមានបញ្ហាអ្វីឬអត់?? »

« ក្រាបទូល!! គឺគ្មានបញ្ហាអ្វីនោះទេ »

« អូ៎!! មែនហើយ នៅទីនេះគឺហាមមិនឱ្យប្រើប្រាស់ទូរស័ព្ទទេ សូមម្ចាស់តូចអធ្យាស្រ័យ » ពេលឃើញថា Jungkook ទាញទូរស័ព្ទចេញមកកាន់នឹងដៃ Hyunhan ក៏ឃាត់គេជាមុន ព្រោះដឹងថាគេនឹងធ្វើអ្វី គាត់ត្រូវតែធ្វើតាមអ្នកនៅខាងនោះប្រាប់ ទោះជានៅទីនេះមិនហាមក៏គាត់ត្រូវតែហាម ។

ᗕ till i met you ᗒ (✔️)Where stories live. Discover now