EP20 : អូននឹកបង

7.7K 558 4
                                    

រំលងផុតទៅកន្លះម៉ោងក្រោយ អ្នកដែលឈរយាមនៅមុខបន្ទប់ក៏សម្រេចចិត្តយកសោរមកចាក់បើកចូលទៅខាងក្នុង វារំលងផុតទៅប្រហែលមួយសន្ទុះហើយគេគិតថាប្រពន្ធប្រហែលជាស្ងប់អារម្មណ៍បន្តិចបន្តួចដែរ ល្មមអាចនិយាយគ្នាបាន គេគួរតែឆ្លៀតឱកាសមកនិយាយជាមួយឱ្យដឹង.សដឹងខ្មៅ គេមិនចង់ឱ្យប្រពន្ធមកយល់ច្រឡំជាមួយគេដោយសារតែរឿងប៉ុន្នឹងទេ ។

« ហ៉ឹក » សម្លេងដង្ហក់យំសសឹកៗនៅតែបន្លឺឡើងមិនស្ងាត់ នាយតូច ដែលគេស្ងាត់មិនឮសម្លេងយំមិនមែនគេឈប់យំទេ គឺគេមកសំងំយំនៅលើគ្រែទឹកភ្នែកជោគជាំពេញខ្នើយកើយតែម្តង ។

« ប្រពន្ធបង អូននៅមិនទាន់ឈប់យំទៀតឬ?? » Jungkook សន្សឹមៗដាក់ខ្លួនទៅគេងពីក្រោយគេ សកដៃអោបចង្កេះតូចមួយក្តាប់ទាញឱ្យខិតមករកខ្លួន ហើយក៏អោនមុខទៅថើបកញ្ចឹង.កគេពីក្រោយមួយខ្សឺត ។

« ... » ស្ងាត់គ្មានការឆ្លើយតប ។

« បែរមកនិយាយជាមួយបងបន្តិចបានទេ?? » CEO រូបសង្ហារ ខ្សឹបប្រហើរៗនៅក្បែរទងត្រចៀករបស់ភរិយា សុំឱ្យគេបែរមកដោយខ្លួនឯង ព្រោះបើគេពិតជាព្រមក៏មានន័យថាគេមិនបានខឹងខ្លួនដូចមុនឡើយ

« បែរមកណា៎!! » Tae បម្រះខ្លួនបន្តិចបង្វែរបែរមកគេងទល់មុខគេ តែមិនហ៊ានងើយមុខទៅមើលគេឡើយ ទាល់តែគេសកដៃមកផ្ងើយឡើងទើបអាចមើលឃើញថារង្វង់ភ្នែកប្រពន្ធហើមខ្លាំងណាស់ ។

« អូនយំខ្លាំងម្ល៉េះហ្ហឹម?? ភ្នែកអូនហើមអស់ហើយ » Jungkook ផ្អឹបម្រាមដៃទៅប៉ះពាល់ត្រង់ត្របកភ្នែករបស់ប្រពន្ធកម្រើកម្រាមដៃអង្អែលថ្នមៗ ។

« សុ..សុំទោស » នាយតូច បន្លឺឡើងតិចៗ ងាកមុខចេញមិនហ៊ានប្រឈមជាមួយគេផ្ទាល់ៗទេ ព្រោះតែអៀនខ្មាសនឹងអ្វីដែលខ្លួនធ្វើមុននេះ មិនដឹងថាមួយដៃនោះឈឺយ៉ាងមិចទេ ។

« ហេតុអីក៏សុំទោសបង?? អូនមានបានធ្វើអ្វីខុសឯណា? ឈឹងទៅក្មេងល្អរបស់បង » គេលើកចញ្ចើមឡើងញញឹមចេញមក ច្បិចថ្ពាល់ក្រពុំស្រស់ស្អាតលេងបន្តិចរួចទើបទះគូទគេថ្នមៗលួងឱ្យបាត់យំ ។

« អូនទះបង »

« បងមិនឈឺទេ ឈប់យំទៅ »

« ហ៉ឹក...ប្តី » Tae ពេបមាត់យំចេញមកម្តងទៀតអង្គុញខ្លួនរុលចូលទៅអោបគេយ៉ាងណែន ទាមទារភាពកក់ក្តៅចេញពីរង្វង់ដៃរបស់គេទាំងយំសសឹកៗដូចជាកូនក្មេងទារទឹកដោះគោអញ្ចឹង ។

ᗕ till i met you ᗒ (✔️)Where stories live. Discover now