« បងហ្ហា៎ » សម្លេងស្រែកហៅរកម្ចាស់សព្វនាមដែលបន្លឺចេញពីម្ចាស់បបូរមាត់ពណ៌ផ្កាឈូកស្រស់ ក៏បានឮទៅដល់អ្នកដែលជាម្ចាស់សព្វនាម ទើបគេប្រញាប់ដើរទៅរកប្រពន្ធ គ្រាន់តែបានឃើញពីសម្រស់ដ៏គួរឱ្យចង់គយគន់ភ្លាម គេក៏ញញឹមចេញមកដោយហាមមិនបាន ធ្វើខ្លួនឱ្យខ្ញង់មើលតែនៅទំនេរអញ្ចឹងមើលចុះ ។
« បាទ?!! »
« បងទិញទឹកអប់ឱ្យអូន 2 ដបបែបនេះ អូនមិនដឹងថាត្រូវប្រើមួយណាទេ បងចូលចិត្តមួយណា?? »
« សឺត!! អូនក្រអូបស្រាប់ហើយមិនបាច់បាញ់ទេ » Jungkook ចំកោងខ្នងអោនចុះមកដាក់ចង្កាពីលើស្មារបស់ នាយតូច សកដៃទៅអោបចង្កេះតូចយ៉ាងណែន សំងំថើបកញ្ចឹង.កគេថ្នមៗជៀសវាងកុំឱ្យមានស្នាមទាន់ ។
« រួចហើយពួកយើងទៅៗ អូនចង់ដឹងណាស់ថានៅទីនោះយ៉ាងមិច » Tae ទាញដៃគេចេញពីចង្កេះខ្លួនវិញ ក្រោកឈរមកតោងដៃគេ ដើរទៅខាងក្រៅដំណើរគ្នាជាមួយគេ ឡើងឡានបើកសម្តៅទៅទីតាំងកម្មវិធី ។
« រៀបចំស្អាតណាស់ ដូចនៅតាមតំបន់ជនជាតិភាគតិចអញ្ចឹង »
« បងឮមកថានៅទីនេះទំនៀមទម្លាប់ច្រើនណាស់ ប្រកាន់ក៏ច្រើនដែរ អូនកុំធ្វើអ្វីផ្តេសផ្តាស់ណា៎ ប្រយ័ត្នគេថាឱ្យអូន »
« អូននៅក្បែរបង »
« អឹម!! នៅជិតៗបងមកល្អហើយ » គេអើតមុខទៅថើបថ្ងាសរបស់ប្រពន្ធមួយដង្ហើមយ៉ាងវែង រួចទើបបំបែកគ្នាចុះពីលើឡានចេញមកឈរក្បែរគ្នាវិញ ប្រអប់ដៃមាំធំក៏សកទៅក្រសោបអោបចង្កេះតូចថ្នមៗ បោះជំហានដើរចូលទៅទាំងមានស្នាមញញឹមនៅលើមុខតិចៗតប.តទៅអ្នកដែលកំពុងតែស្វាគមន៍ខ្លួនយ៉ាងសមរម្យ ។
« សូមស្វាគមន៍ » ពួកគេទាំងពីរអោនក្បាលដាក់អ្នកមានវ័យចំណាស់វិញបន្តិចទុកជាគួរសម ហើយក៏បន្តដំណើរដើរចូលទៅខាងក្នុងរេភ្នែកមើលការរៀបចំលាន់មាត់សរសើរម្តងជាពីរដងដែរ ព្រោះការរៀបចំនេះមិនខុសពីការសរសើរ.តគ្នាពីមាត់មួយទៅមាត់មួយមែន ។
YOU ARE READING
ᗕ till i met you ᗒ (✔️)
Romanceតើមានអ្វីដែលអាចវាសទំហំនៃសេចក្តីស្រឡាញ់របស់ពួកគេបានទេ?? ចម្លើយគឺ ៖ គ្មាននោះទេ ។ Main Characters : Jeon Jungkook x Kim Taehyung Author : AERA ROSAA Date : 23/07/21 - 18/11/23 Cover by : Somavotey ♡︎