EP84 : បងមិនដែលភ្លេចអូន 🔥

6.1K 481 22
                                    

+ Warning 🔞
សុំអាធ្យាស្រ័យទុកជាមុនរាល់ពាក្យសម្តីមិនសមរម្យ

« និយាយប្រាប់បងមកមូលហេតុរបស់អូនជាអ្វីបានជាគេចបងទៅផឹកស្រាបែបនេះ?? » ចូលមកដល់ក្នុងផ្ទះ Jungkook ក៏ចាប់ផ្តើមសួរជីកឫសជីកគល់រកមូលហេតុភ្លាមៗ ។ ពេលទៅដើរលេងខ្លួនក៏ព្យាយាមចូលទៅរកគេដែរ តែជាគេទេដែលគេច សូម្បីតែនៅកន្លែងញ៉ំាអាហារក៏ដូចគ្នា ខ្លួនដល់ថ្នាក់ប្តូរកៅអីទៅអង្គុយជិត តែគេក៏ដើរចេញទៅក្រៅ តែទៅណាក៏មិនប្រាប់មួយម៉ាត់ដែរ ។

« ... »

« ឆ្លើយសំណួររបស់បង អូនគិតថាអូនស្រវឹងហើយបងមិនហ៊ានធ្វើអ្វីអូនមែនទេ?? »

« លោកគិតថាលោកជាស្អីបានជាមកបង្ខិតបង្ខំខ្ញុំ?? ពួកយើងជាអ្នកដទៃនឹងគ្នា ខ្ញុំធ្វើអ្វីកើតអ្វីក៏ជារឿងរបស់ខ្ញុំមិនពាក់ព័ន្ធជាមួយលោក...អឹប!! » ម្តងទៀត Jungkook ក៏បានប្រើបបូរមាត់ទៅកាត់សម្តី Tae សារជាថ្មី ហើយលើកនេះគេក៏មិនព្រមដកចេញវិញងាយៗដែរ ។

« ហ្ហឹម!! »

« ផាច់!!* មែន!! ខ្ញុំខឹងលោក ខ្ញុំប្រច័ណ្ឌលោកដែលទៅស្និតស្នាលជាមួយនាងផ្សេង ឮទេថាខ្ញុំប្រច័ណ្ឌ?!! ហ៉ឹកៗៗ ប្រុសឡប់លោកគ្មានសិទ្ធអ្វីទៅស្និតស្នាលជាមួយនាងទេ..ហ៉ឹកៗៗ ខ្ញុំជាប្រពន្ធរបស់លោក!! លោកមានប្រពន្ធហើយ!! »

គ្រាន់តែរុញកាយមាំធំចេញផុតពីខ្លួនបានភ្លាម នាយតូចក៏ប្រើដៃវាត់ទៅលើមុខគេយ៉ាងខ្លាំងដល់ថ្នាក់គេងាកមុខទៅតាមកម្លាំងដៃឯណោះ តែប៉ុន្នឹង Tae ក៏មិនបានឈប់ដែរ ដោយសារតែស្រវឹងស្រាប់ផង ខ្លួនក៏និយាយរាល់អ្វីៗចេញមកទាំងអស់ ក្តាប់ដៃវាយគេដឹបៗមិនដកដៃទេ ។

« Tae?? »

« អូនទ្រាំទៀតមិនបានទេ..ហ៉ឹកៗ..អូន..អូនឈឺខ្លាំងណាស់បងដឹងទេ?? អូនមិនបានកុហកទេវាពិតជាឈឺខ្លាំងណាស់ នៅត្រង់នេះគឺនៅត្រង់នេះ ចងចាំអូនវិញតែបន្តិចក៏បាន ប្តីអូន...!! » នាយតូច ខ្ទប់មុខនឹងទ្រូងរបស់គេយំចេញមកខ្លាំងៗ ដោយមិនភ្លេចលើកដៃមកគោះទ្រូងខាងឆ្វេងបង្ហាញគេប្រាប់ពីកន្លែងដែលឈឺចាប់ តែគេក៏មិនបានបណ្តោយឱ្យ Tae វាយធ្វើបាបខ្លួនឯងបានដែរ ។

ᗕ till i met you ᗒ (✔️)Where stories live. Discover now