« នេះបាទ!! អរគុណច្រើនណា៎ » សម្លេងស្រទន់ពិរោះរបស់ក្មេងប្រុសវ័យ 19 ឆ្នាំដែលកំពុងតែញាប់ដៃញាប់ជើងកាន់កាហ្វេយកមកឱ្យភ្ញៀវដែលនៅខាងក្រៅហាងទាំងញើសកំពុងហូរមកសស្រាក់ ទោះមិនប្រាប់ក៏ដឹងថាគេហត់ណាស់ក្នុងពេលមួយព្រឹកនេះ ។
« ហត់ណាស់ព្រះអើយ!! ព្រះ!! ហេតុអ្វីក៏ថ្ងៃនេះមនុស្សច្រើនម្ល៉េះ?? » Jimin លើកដៃមកជូតញើសនៅលើថ្ងាសរបស់ខ្លួនចេញ ច្រត់ដៃម្ខាងទៀតនៅនឹងចង្កេះឈរសម្រាកនៅក្រោមដើមឈើស្រូបខ្យល់អាកាសឱ្យស្រួលខ្លួនបន្តិច ។ មួយព្រឹកទៅហើយគេលក់សឹងមិនទាន់ មិនដឹងថាហាងគេទៅល្បីស្អីតាំងពីពេលណាបានជាមានអ្នកទិញចេញចូលៗមិនស្រាកស្រាន្តបែបនេះ??
« ងឺត!!* បិទហាងហើយហ្ហេស?? »
« បាទ!! គឺនៅទេ...លោក?! » Jimin ងាកមុខទៅតបជាមួយម្ចាស់សំណួរមុននេះទាំងញញឹមរួសរាយក្នុងនាមជាអ្នកលក់ តែក៏ត្រូវភាំងភ្លាមៗពេលបានឃើញមុខរបស់ម្ចាស់សំណួរម្នាក់នោះ ។
« កាហ្វេមួយកែវ » Yoongi ដាក់មួកទៅពាក់លើកញ្ចក់ រួចក៏ដើរចុះពីលើម៉ូតូមកឈរទល់មុខម្ចាស់ហាងលក់កាហ្វេទាំងមុខស្មើចែសតាមទម្លាប់ ។
« ចូលមកខាងក្នុងសិនមកកុំឱ្យក្តៅ » Jimin និយាយឡើងទាំងញញឹមទុកជាការស្វាគមន៍ភ្ញៀវដើរចូលមកខាងក្នុងមុនដោយមានគេដើរតាមពីក្រោយ ។
« រសជាតិយកដូចលើកមុនមក » អ្នកលក់ទើបតែហើបមាត់មិនទាន់នឹងបាននិយាយផង អ្នកទិញក៏កាត់សម្តីប្រាប់ចម្លើយជាមុន រួចក៏ដើរទៅអង្គុយចាំនៅលើកៅអីទុកឱ្យ Jimin នៅភាំងភ្លឹកតែឯង សឹងតែមិនជឿនឹងត្រចៀកនឹងអ្វីដែលបានឮ ។ មានឮទេ?!! រសជាតិដូចលើកមុន មួយឃ្លានេះកំពុងតែបញ្ជាក់ថាគេចាំខ្លួនបាន ព្រះជាម្ចាស់អើយ!!!
« លោកនេះកាហ្វេ » មិនយូរប៉ុន្នាន Jimin ក៏បានធ្វើការហ្វេហើយរួចរាល់ និយាយតាមត្រង់ចុះគេមិនចង់ធ្វើឱ្យហើយនោះទេ ដោយសារតែគេមិនចង់ឱ្យអ្នកទិញម្នាក់នេះទៅ តែបើនៅអូសបន្លាយពេលទៀតក៏មិនកើតដែរ ហួសហេតុជ្រុលពេកហើយ ។
YOU ARE READING
ᗕ till i met you ᗒ (✔️)
Romanceតើមានអ្វីដែលអាចវាសទំហំនៃសេចក្តីស្រឡាញ់របស់ពួកគេបានទេ?? ចម្លើយគឺ ៖ គ្មាននោះទេ ។ Main Characters : Jeon Jungkook x Kim Taehyung Author : AERA ROSAA Date : 23/07/21 - 18/11/23 Cover by : Somavotey ♡︎