« Jung រួចឬនៅ?? »
« ចាំបន្តិចសិន Shinya!! Tae បើកទ្វារឱ្យបង » កម្លោះសង្ហារ ងាកមុខទៅស្រែកឆ្លើយជាមួយនឹងស្រីស្រស់នៅខាងមុខផ្ទះ រួចទើបប្រញាប់ងាកមកគោះទ្វារបន្ទប់ហៅនាយតូចដែលកំពុងតែនៅខាងក្នុង តែគេមិនបានតប.តអ្វីមួយមាត់ឡើយ គេស្ងាត់ហើយថែមទាំងបិទទ្វារចាក់សោរជាប់ទៀត ។
« ឡានចាំពួកយើងយូរហើយ ឆាប់ឡើងកុំឱ្យខកជើងចេញដំណើរ » Shinya តាមមកហៅគេដល់មាត់ជណ្តើរម្តងទៀត ដោយសារតែឃើញគេដូចជាចម្លែកៗទើបមិនអាចបណ្តោយបានមានតែដើរមកហៅដល់ទីនេះទេ ។
« ជម្រាបលាលោកយាយ » Jungkook ទម្លាក់ដៃចុះដកដង្ហើមធំចេញមកបន្តិច ហើយក៏សម្រេចចិត្តបញ្ចប់ការហៅដើរចុះទៅខាងក្រោមលាលោកយាយចេញទៅជាមួយ Shinya តែម្តង ។
« អឹម!! ធ្វើដំណើរដោយសុវត្ថិភាព » លោកយាយ លើកដៃទៅអង្អែលក្បាលចៅប្រុសបន្តិច រួចទើបងាកទៅញញឹមដាក់ Shinya តាមក្រោយ ។ ឈរមើលពួកគេទាំងពីរដើរចេញទៅផុតបានបន្តិចគាត់ក៏ដើរចូលទៅក្នុងផ្ទះសម្តៅទៅបន្ទប់របស់ Tae ដោយសារតែឆ្ងល់ថាហេតុអ្វីមិនឃើញគេចេញមកលា Jungkook ។
« Tae មិនចេញទៅលា Jung បន្តិចទេហ្ហេសចៅ? » គាត់គោះទ្វារបន្ទប់សួរទៅអ្នកនៅខាងក្នុងតិចៗ មួយព្រឹកទៅហើយគេសំងំនៅក្នុងបន្ទប់មិនព្រមចេញមកទាល់តែសោះ សូម្បីតែពេល Jungkook ចេញទៅហើយក៏គេមិនព្រមចេញមកដែរ ។
« អត់ទេលោកយាយ ខ្ញុំចង់សម្រាក » Tae ចាប់ផ្តើមឆ្លើយតបទៅអ្នកនៅខាងក្រៅបន្ទាប់ពីបានឮសម្លេងរបស់លោកយាយ ប្រឹងទប់សម្លេងដង្ហក់យំដោយភ័យខ្លាចថាលោកយាយនឹងដឹង តែគេនៅតែលាក់មិនជិតដដែល ។
« សម្រាកបន្តចុះយាយមិនរំខានទេ » និយាយរួចលោកយាយក៏ដើរចុះទៅខាងក្រោមទុកពេលឱ្យគេតាមអ្វីដែលគេត្រូវការ ស្តាប់តែតាមសម្លេងក៏គាត់ដឹងដែលថាក្មេងនៅខាងក្នុងនោះកំពុងតែយំ គេអាចនឹងមិនហ៊ានចេញមកលាដោយសារតែខ្លាចថាមិនដាច់អាល័យនោះឯង ។
Tae ទប់ខ្លួនក្រោកចេញពីលើគ្រែដើរទៅមាត់បង្អួចលួចសកដៃទៅទាញវាំងននចេញលបមើល Jungkook យ៉ាងស្ងៀមស្ងាត់ ទឹកភ្នែកក៏កាន់តែស្រក់ចុះមកមិនដាច់ ហើយវាក៏ហូរកាន់តែខ្លាំងជាងមុនពេលបានឃើញឡានទំនើបមួយគ្រឿងនោះបើកចេញទៅ ។
YOU ARE READING
ᗕ till i met you ᗒ (✔️)
Romanceតើមានអ្វីដែលអាចវាសទំហំនៃសេចក្តីស្រឡាញ់របស់ពួកគេបានទេ?? ចម្លើយគឺ ៖ គ្មាននោះទេ ។ Main Characters : Jeon Jungkook x Kim Taehyung Author : AERA ROSAA Date : 23/07/21 - 18/11/23 Cover by : Somavotey ♡︎