EP80 : គេជាអ្នកណា??

3.8K 468 12
                                    

    Jungkook បោះជំហានដើរចូលមកខាងក្នុងបន្ទប់សម្រាកគេវិញទាំងឈឺក្បាលខ្ទោក បែបនេះហើយទើបគេចូលមកវិញក្នុងបំណងសំងំគេងបន្ត ។ គេចេញទៅខាងក្រៅគឺដោយសារតែចង់បន្ធូរអារម្មណ៍ តែបែរជាឈឺក្បាលលើសដើមទៅវិញ គេពិតជាធុញខ្លាំងណាស់ពេលគេមិនអាចធ្វើអ្វីបានបែបនេះ ។

« ម្ចាស់ម៉ាក់ខ្ញុំអាចសួរទ្រង់ពីរ បីសំណួរបានទេ? ចិញ្ចៀន?? ខ្ញុំមានអារម្មណ៍ថាបាត់ចិញ្ចៀន មានអ្នកណាឃើញចិញ្ចៀនខ្ញុំទេ?? » ចូលមកដល់ខាងក្នុងបន្ទប់សម្រាក Jungkook ក៏ដើរមកអង្គុយក្បែរ ម្ចាស់ម៉ាក់ ចោទសួរគេរកចិញ្ចៀននៅនឹងដៃនាងរបស់គេដែលត្រូវជាចិញ្ចៀនរៀបការរបស់គេនោះ ។ គេប្រហែលជាអាចនឹងមិនចាំ តែគេមានអារម្មណ៍ថាល្ហល្ហេវៗនៅម្រាមមួយនឹងខ្លាំងណាស់ ។

« បុត្រគ្មានចិញ្ចៀនអ្វីទេ សម្រាកបន្តចុះ » ម្ចាស់ក្សត្រី ក្រវីក្បាលតបទៅគេវិញទាំងញញឹម អោបស្មាគេនាំទៅកន្លែងគ្រែដើម្បីឱ្យគេសម្រាកបន្តវិញ ។

« ក្រាបទូល » គេមិនបានដេញដោលអ្វីបន្ត ហើយក៏ទម្រេតខ្លួនគេងតាមសម្តីដែលម្ចាស់ម៉ាក់បានប្រាប់ ។

[ S K I P ]

« អូយ៎!! ហត់ខ្លាំងណាស់..លោកយាយខ្ញុំមកដល់ហើយ » សម្លេងដកដង្ហើមគឃីសគឃូសរបស់ម្ចាស់សម្លេងរូបសម្រស់ល្អបវរម្នាក់ដែលទើបតែធ្វើដំណើរពី Seoul មកដល់ Busan ម្យ៉ាងនៅផ្លូវចូលមកគឺជិះឡានមិនបានឡើយ ទើបគេត្រូវយួរឥវ៉ាន់មកទាំងបែកញើសជោគខ្លួនបែបនេះ ។

« ចៅប្រសារ ស្លាប់ហើយលោកអើយៗ ហេតុអ្វីក៏យួររបស់ច្រើនដល់ថ្នាក់នេះ?? ម៉ោះ!! អង្គុយសិនទៅ ចាំយាយប្រើក្មេងឱ្យយកចូលទៅខាងក្នុង » លោកយាយ ស្ទុះស្ទារត់ចេញពីខាងក្នុងមកជួយយួរឥវ៉ាន់ពីគេផង បណ្តើរគេឱ្យមកអង្គុយលើកៅអីសម្រាកសិន ។ បែកមួយរយៈគេស្រកសាច់ច្រើនណាស់ ក្មេងម្នាក់នោះបណ្តោយខ្លួនពេកហើយ ។

« មិនបាច់ទេលោកយាយ ខ្ញុំលើកក៏បានដែរ » មិនបានប៉ុន្នានផង Sofa ក៏ដើរមកតាមពីក្រោយ ដោយមានលើកឥវ៉ាន់មកជាមួយដែរ ឥវ៉ាន់ដែលនាងលើកមកនោះគឺតែមួយទេតែធ្ងន់ បែបនេះហើយទើបនាងមិនឱ្យ Tae លើក ។

ᗕ till i met you ᗒ (✔️)Where stories live. Discover now