EP74 : លែងលះ

4.2K 475 32
                                    

   នៅតាមផ្លូវវិលត្រឡប់ទៅវិញ ពួកគេទាំងពីរគឺសុទ្ធតែមិនមាត់មិន.កដូចគ្នា មិនដឹងនោះទេថាក្នុងចិត្តពួកគេទាំងពីរលាក់ទុកអ្វីខ្លះ នៅក្នុងស្ថានការណ៍បែបនេះពួកគេគឺសុទ្ធតែតឹងទ្រូងដូចៗគ្នា គ្មានអ្នកណាម្នាក់នៅសុខនោះឡើយ ។ Tae គិតតែពីអង្គុយមើលទៅដងផ្លូវ ឯ Jungkook ក៏ផ្តោតអារម្មណ៍ទៅលើការបើកបរ គេបានព្យាយាមលូកដៃទៅចាប់ដៃប្រពន្ធពីរ បីដងទៅហើយ តែ Tae តែងតែដកដៃចេញរហូត បញ្ហាលើកនេះមិនមែនងាយស្រួលឱ្យគេដោះស្រាយបានទេ ។

« ង៉ឺត!!* Tae... ហ្ហើយ!!! » រាងសង្ហា លើកដៃទៅវាយចង្កូតឡានមួយទំហឹងកម្ចាយអារម្មណ៍ធុញថប់ចេញទៅខ្លះ ងាកមុខទៅមើលផែនខ្នងរបស់ប្រពន្ធពីក្រោយ រួចទើបផ្តេកខ្លួនទៅផ្អែកនឹងកៅអីបិទភ្នែកសម្រួលអារម្មណ៍ឱ្យស្រួលវិញបន្តិច ។ មិនអីទេខ្លួននៅមានពេលច្រើនទៀត ទុកពេលឱ្យគេសិនក៏មិនអីដែរ ។

   បន្តិចក្រោយមក Jungkook ក៏បើកឡានយកទៅទុក ដើរចូលទៅខាងក្នុងផ្ទះបាយរៀបចំធ្វើម្ហូបឱ្យប្រពន្ធរបស់ខ្លួន ព្រោះគេមិនបានញ៉ំាអ្វីទេតាំងពីព្រលឹម ទោះជាពេលនេះពួកគេដូចជាប្តីប្រពន្ធកំពុងឈ្លោះគ្នាមែន តែគេមិនដែលភ្លេចតួនាទីគេទេ ។

« ក្រាក!!* Tae ញ៉ំាអ្វីបន្តិចសិនមក »

« ទុកលើតុចុះ ចាំអូនញ៉ំា » បានឮតែប្រពន្ធតប.តមកប៉ុន្នឹង Jungkook ក៏អាចញញឹមចេញមកពង្រាយបាត់ទៅហើយ ។ គេដាក់អាហារទៅលើតុក្បែរក្បាលដំណេករួចទើបបង្វែរខ្នងដើរចេញវិញ ព្រោះមិនចង់រំខានពេលវេលារបស់គេ ។

   ចុះមកដល់ខាងក្រោម រាងសង្ហា ក៏ដើរទៅយកស្រាពីរ បីដបកាន់យកមកអង្គុយលើសាឡុង តែមិនទាន់នឹងបានផឹកផងគេក៏ធ្វើឱ្យជ្រុះដបស្រាទៅលើឥដ្ឋជាមុនបាត់ទៅហើយ មិនដឹងថាព្រលឹងព្រលះហោះហើរទៅដល់ណាអស់ហើយទេបានជាកាន់តែស្រាក៏កាន់មិនជាប់បែបនេះ ។

« Jung?? បងធ្វើស្អី?? បងឈាមដៃហើយ...ហ៉ឹកៗ...បងមិនដឹងថាអូនបារម្ភពីបងប៉ុណ្ណាទេហ្ហេស??..ហ៉ឹក!!..ប្រុសចម្កួតបងមិនចេះមើលថែខ្លួនខ្លួនឯងទេឬក៏យ៉ាងម៉េច?? បងជាកូនក្មេងមែនទេ? អាយុប៉ុន្នានហើយ?? ដឹប!!* បងសើចស្អី?? ជាពេលដែលបងត្រូវសើចមែនទេ?? » នាយតូច លើកដៃទៅអោបគេយ៉ាងណែន យំចេញមកសស្រេកសស្រាក់មិនបាត់ទាល់តែសោះ ។

ᗕ till i met you ᗒ (✔️)Where stories live. Discover now