EP24 : សម្តែង

6K 568 14
                                    

« លែងយើងៗ...ចាប់យើងទៅណា?? យើងចង់ទៅរកប្តីយើងវិញ...អាយ៎!! ងាប់ទៅៗ យើងនឹងសម្លាប់ពួកឯង..ងាប់ទៅពួកអាមនុស្សអាក្រក់...ការងារល្អៗមិនធ្វើទេមកចាប់យើងនឹងល្អណាស់ហ្ហេស??..យ៉ាៗ..ងាប់ឱ្យអស់ទៅៗ » សម្លេងស្រែកឱ្យចច្រាចពេញក្នុងឡានរបស់នាយតូចរូបស្រស់មហាឆ្នាស់ឆ្នើមដែលត្រូវគេចាប់មកនោះ ពេលនេះគេកំពុងតែពុលពេញឡាន ទោះជាមុខត្រូវគេក្រោបក្រណាត់ជាប់មែន ក៏សុខចិត្តធាក់ព្រាវដែរ សំខាន់ធាក់ត្រូវគ្រប់កន្លែង ។

« អូយ៎ៗៗ យើងថានិយាយជាមួយគេឱ្យស្រួលវិញល្អទេ គេអាចនឹងសម្លាប់ពួកយើងមែនណា៎ បើពួកយើងនៅស្ងៀមបែបនេះ »

« បើកមុខគេទៅអញ្ចឹង ហើយឯងនិយាយ អាពីរនាក់នោះសម្លាប់បាត់ហើយ » អ្នកជាតៃកុងឡាន ងាកមុខទៅនិយាយជាមួយគ្នីគ្នាបន្តិច ហើយក៏ប្រញាប់ងាកទៅមើលផ្លូវបន្ត ដោយសារតែ នាយតូច រើខ្លាំងគេពិបាកបើកឡានខ្លាំងណាស់ មិនដឹងថាកម្លាំងប៉ុណ្ណាទេអ្នកដែលអង្គុយអមសងខាងគេពីរនាក់ត្រូវគេវាយគេធាក់ឡើងសន្លប់ឈឹងអស់ហើយ ។

« ខ្ញុំ...អូយ៎!!! » ឮថាគ្នាយល់ស្របតាមហើយប្រុសម្នាក់នោះក៏លូកដៃទៅទាញក្រណាត់ចេញពី នាយតូច វិញ រកថានិយាយបកស្រាយ ប៉ុន្តែគ្រាន់តែហាមាត់និយាយបានមួយម៉ាត់ នាយតូច ក៏សុតគេមួយជើងកណ្តាលមាត់ផ្ងារក្រោយបាត់ទៅហើយ ។

« ឯងៗ..អ្នកចាប់យើង!! យើងនឹងធាក់ឯងឱ្យងាប់ ងាប់ទៅៗៗ..យើងត្រូវបានអោបប្តីយើង!!! ឯងចាប់មកបែបនេះអោបតាមណាហ្ហាស៎?!!! » Tae លើកជើងឡើងបំណងចង់ធាក់ពួកគេ តែពួកគេក៏គេចទើបប្តូរជាធាក់កៅអីឡានពួកគេជំនួសមួយទំហឹងៗ ខឹងសឹងតែហក់ទៅទះឱ្យខ្ទប់អស់ទេភ្លីភ្លើៗចាប់មិនដឹងថាគេនឹកប្តីនឹកអីសោះ ។

« ខ្ញុំគ្រាន់តែធ្វើតាមតួនាទី ឈប់ធាក់បានហើយ ខ្ញុំអាចនឹងស្លាប់មែន ពេលទៅដល់កន្លែងចាំខ្ញុំ call ទៅហៅលោក Jeon ឱ្យមកយកទៅវិញ »

« ហ៉ឹស!!! អ្នកណាបញ្ជាឯង?!! »

« មិនស្គាល់ទេបាទ!! ដឹងថាជាមនុស្សស្រី » ម្នាក់ដែលជាអ្នកបើកឡានក្រវីក្បាលប្រកែក ព្រោះតែភាគច្រើនអ្នកបញ្ជានេះគឺមិនដែលប្រាប់ឈ្មោះ បង្ហាញមុខបង្ហាញអីទេ ដឹងតែថាធ្វើការហើយគឺបានលុយតែប៉ុន្នឹង ។

ᗕ till i met you ᗒ (✔️)Where stories live. Discover now