ពេលដែលខ្លួនបានសម្របសម្រួលរាល់បញ្ហានៅខាងក្នុងបន្ទប់ប្រជុំហើយរួចរាល់ អ្វីៗគ្រប់យ៉ាងក៏រំកិលទៅមុខយ៉ាងរលូនហើយក៏គ្មានអ្នកណាហ៊ាននិយាយសួរនាំអ្វីដែរ ទោះជាមានអ្នកឆ្ងល់ក៏ស្ងាត់ រឿងប្តីប្រពន្ធគេយើងមិនគួរលូកមាត់អ្វីរញ៉េរញ៉ៃឡើយ ជាពិសេសនោះគឺប្តីប្រពន្ធមួយគូនេះតែម្តង មិនគួរប៉ះ មិនគួរបៀតទេ ។ ព្រោះអ្វីដឹងទេ?? មកពី Jungkook គឺជាប្តីដែលមិនឈ្លោះគ្នាក្នុងពិធីមង្គលជាមួយ Tae ហើយក៏ជាប្តីដែលហាមមិនឱ្យប្រពន្ធបោះផ្កាដូចគ្នា ព្រោះរាល់ដងបោះចូលតែមុខគេ ឥឡូវគេឈប់ឱ្យបោះ ដោយសារតែខ្លាចថាចូលមុខអ្នកផ្សេង ។
ក្រោយពីការប្រជុំបានបញ្ចប់ Jungkook ក៏ប្រញាប់វិលត្រឡប់ទៅភូមិគ្រឹះវិញ គេមានរឿងច្រើនណាស់ដែលត្រូវជម្រះបញ្ជីជាមួយប្រពន្ធនៅក្នុងបន្ទប់ នឹកឃើញយ៉ាងមិចក៏ទៅដោះអាវចេញនេះ គេនៅក្តៅក្រហាយមិនទាន់បាត់ទេ បើគេហាមមិនទាន់អ្នកនៅទីនោះមើលឃើញស្អីខ្លះ??
« ក្រាក* Tae??... » គ្រាន់តែបើកទ្វារចូលមកប៉ឹបអ្វីដែលគេនិយាយមុនគេបង្អស់នោះគឺឈ្មោះរបស់ប្រពន្ធ តែពេលចូលមកដល់ឃើញប្រពន្ធកំពុងគេងលង់លក់យ៉ាងស្កប់ស្កល់ហើយសុខជាមួយនឹងការគេងយ៉ាងមានសេចក្តីទាំងគ្មានអាវនៅលើដងខ្លួននោះទេ ហើយភួយនឹងក៏មិនដណ្តប់ឱ្យជិតទៀត ធាក់ភួយខ្ទេចខ្ទីអស់រលីង ។
« ទម្លាប់គេងដោះអាវមែនទេនេះ?? » នាយអោនរើសខ្នើយយកទៅទុកលើពូកវិញ ហើយក៏យកអាវយឺតរបស់ប្រពន្ធមកកាន់នឹងដៃ បោះជំហានដើរទៅអង្គុយក្បែរគេទាញភួយទាញអីមកដណ្តប់ឱ្យតែគេក៏ក្រវាសចេញភ្លាមតែម្តង បម្រះខ្លួនគេងផ្កាប់ខ្លួនផ្អៀង.កកើយលើខ្នើយដូចជាបង្ហិចបង្ហាញរាងសម្បើមណាស់នេះ ។
« មើលគូទចុះឱ្យឡើងធំ » គេសើចចេញមកតិចៗ លើកដៃទៅវាយគូទប្រពន្ធផាច់ៗ ព្រោះតែក្រឺត តែគេមិនបានវាយដោយប្រើកម្លាំងដៃធ្ងន់ឡើយ គឺថាស្រាលអស់លេខ ។
« ផាច់ៗៗៗ* ហ្ហឹម » Tae ក្រហឹមដើម.កបង្ហាញពីការមិនពេញចិត្តដែលមានអ្នកមករំខានដំណេក ក្រឡាប់ខ្លួនគេងផ្ងាវិញហើយក៏លើកដៃប៉ឹបទៅអោបអ្នកអង្គុយក្បែរនោះយ៉ាងលឿនតែម្តងរកតែគេចចេញមិនទាន់សោះ ។
YOU ARE READING
ᗕ till i met you ᗒ (✔️)
Romanceតើមានអ្វីដែលអាចវាសទំហំនៃសេចក្តីស្រឡាញ់របស់ពួកគេបានទេ?? ចម្លើយគឺ ៖ គ្មាននោះទេ ។ Main Characters : Jeon Jungkook x Kim Taehyung Author : AERA ROSAA Date : 23/07/21 - 18/11/23 Cover by : Somavotey ♡︎