EP79 : គួរឱ្យស្រឡាញ់ណាស់

4.1K 519 18
                                    

ចូលមកដល់ថ្ងៃថ្មី ម្ចាស់ក្សត្រី ក៏បានរៀបចំឆុតឆាកថ្មីស្រឡាងឡើងមួយដោយគាត់បានឱ្យអ្នកកាសែតចុះផ្សាយព័ត៌មានថា Jungkook បានជួបជាមួយគ្រោះថ្នាក់ចរាចរណ៍ប៉ះទង្គិចក្បាលរហូតដល់បាត់បង់ការចងចាំ ហើយវាក៏សមជាមួយនឹងហេតុផលដែលគាត់បានចាក់ថ្នាំលុបបំបាត់ការចងចាំឱ្យគេដែរ ។

« ទ្រង់ដូចជាហួសហេតុខ្លាំងពេកហើយ នេះដល់ថ្នាក់ចាក់ថ្នាំលុបបំបាត់ការចងចាំរបស់គេចោល?? ទ្រង់ធ្វើបែបនេះបានយ៉ាងម៉េច?? Tae កំពុងតែមានកូនទ្រង់មានជ្រាបខ្លះទេ?? »

« យើងហៅឯងមកនេះមិនមែនឱ្យមកប្រដៅយើងទេ គ្រាន់តែធ្វើតាមអ្វីដែលយើងប្រាប់ទៅ »

« ខ្ញុំមិនធ្វើ » អ្នកកម្លោះ តបទៅវិញដោយមិនគិតគូរអ្វីច្រើន គេមិនបានទាំងពេញចិត្តរឿងដែលទ្រង់ចាក់ថ្នាំលុបបំបាត់ការចងចាំ Jungkook ផង ឥឡូវគាត់ក៏ចង់ឱ្យខ្លួនមកជួយគាត់ ។ ចាត់ចែងរឿងក្រុមហ៊ុនផង និយាយប្រាប់គេតាមអ្វីដែលគាត់បានរៀបចំ ព្រោះតាំងពីដឹងខ្លួនមកគេស្តាប់សម្តី Junghyun ណាស់ វានឹងកាន់តែងាយបើឱ្យ Junghyun ជួយ ។

« តាមឮមកគ្រូពេទ្យម្នាក់នោះក៏ធ្វើការនៅទីនេះដែលត្រូវទេ?? »

« ទ្រង់!! » Junghyun គំហកឡើងបង្ហាញពីការមិនពេញចេញមកមួយរំពេច ព្រោះតែគាត់កំពុងតែយក Hwa-Young មកគម្រាមឱ្យគេធ្វើតាមគាត់ទៀតហើយ បើបែបនេះឱ្យគេប្រកែកបានយ៉ាងម៉េច??

« ខ្ញុំចង់ចេញទៅខាងក្រៅមិនបាច់តាមទៅទេ » ក្រឡេកមកមើល កម្លោះសង្ហា ដែលកំពុងសម្រាកព្យាបាលខ្លួននៅឯក្នុងបន្ទប់ VIP ឯណេះវិញ ។ គេមានបង់រុំរបួសនៅជាប់នឹងថ្ងាសដែលគេបានដឹងមកតាមម្ចាស់ម៉ាក់ថាគេបែបនេះដោយសារបានជួបជាមួយគ្រោះថ្នាក់ចរចារណ៍ចរណ៍ នៅលើរង្វង់មុខក៏មានស្នាមរបួសតិចតួចដូចគ្នា ។

« ក្រាបទូល ម្ចាស់តូច » Jungkook មិនម៉ាត់តប.តបន្តរួចក៏ក្រោកចេញពីលើគ្រែដើរចេញទៅខាងក្រៅទាំងស្លៀកពាក់ខោអាវអ្នកជំងឺ ។

« បាទ!! លោកយាយខ្ញុំបើកថ្នាំរួចខ្ញុំនឹងចេញទៅហើយ មិនអីទេខ្ញុំអាចបើកឡានទៅខ្លួនឯងបាន ជិះឡានក្រុងខ្លាចថាទៅដល់យប់ » ជំហានជើងដើរមួយៗរបស់កាយតូចច្រឡឹងដែលកំពុងតែដើរសម្តៅចូលមកក្នុងមន្ទីរពេទ្យ ទាំងមាត់កំពុងជាប់និយាយទូរស័ព្ទជាមួយលោកយាយបណ្តើរអីបណ្តើរ ។

ᗕ till i met you ᗒ (✔️)Where stories live. Discover now