EP60 : គាត់ចង់លេងអ្វីទៀតហើយ??

4.3K 465 8
                                    

« Taehyungie!!! »

« ខឹ..ខឹកៗ » នាយតូច ភ្ញាក់ឡើងព្រើតដល់ថ្នាក់ឈ្លក់ទឹកដែលប្តីកំពុងតែបញ្ចុក ដៀងភ្នែកសម្លក់មិត្តភក្តិដែលស្រែកជំទាលផ្អើលគេឯងចង់ 10 បន្ទប់បន្តិច អង្គុយចាំឱ្យប្តីជូតមាត់ឱ្យ ព្រោះឈ្លក់ឡើងក្រហមមុខអស់ហើយ ។

« សុំទោសផងខ្ញុំរំភើបពេក »

« មិនអីទេ ចូលមកអង្គុយសិនមក » Jungkook ងើបចេញពីលើកៅអីដើរចូលទៅក្នុងបន្ទប់ទឹក ទុកកន្លែងឱ្យអ្នកទើបតែមកអង្គុយវិញ គ្រាន់តែបានដំណឹងថា Tae ដឹងខ្លួនគេក៏ប្រញាប់ប្រញាលមក មើលទៅហាងគេថ្ងៃនេះបើកខកហើយ ។

« យ៉ាងមិចហើយ?? មានពិបាកក្នុងខ្លួនទេ » Jimin ទាញកែវទឹកហុចឱ្យគេផឹកសារជាថ្មី ស្ទាបដៃស្ទាបជើងគេពិិត្យមើលឱ្យប្រាកដចិត្តថាគេពិតជាអស់អីមែន គេរឹងមាំណាស់ប្រហែលគេពិតជាធូរមែនហើយ ។

« មិនសូវទេ យើងឈឺតែជើងនិងរបួសអស់នេះតែប៉ុណ្ណោះ »

« លាបថ្នាំរួចហើយហ្ហេស?? បើនៅយើងលាបឱ្យបាន »

« Jung លាបឱ្យរួចមុននេះ »

« ឯងដឹងរឿងកូនឬនៅ?? កូនឯងរលូត... »

« មានន័យយ៉ាងមិច Jung?? អ្នកណារលូតកូន?? »

« យើងចេញទៅខាងក្រៅសិន » ឃើញសភាពការមិនសូវស្រួល Jimin ក៏សុំដកខ្លួនចេញទៅខាងក្រៅសិន លើកដៃទះមាត់ខ្លួនឯងដែលរអិលខុសរបៀប ដែលសួរក៏ព្រោះតែចង់ជួយរំលែកទុក្ខគេកុំឱ្យពិបាកចិត្ត តែអ្នកណាទៅដឹងថាប្តីគេមិនទាន់ប្រាប់គេផង ។

« Jung?!! »

« Tae..គឺ.. » Jungkook ដាក់ខ្លួនអង្គុយទៅលើកៅអីយឺតៗ សកដៃទៅចាប់កាន់ដៃតូចស្រឡុនមកអង្អែលថើរៗបំណងចង់ឱ្យគេស្ងប់ចិត្តទៅវិញខ្លះ ។

« ហ៉ឹកៗ..ហេតុអ្វីក៏មិនឆ្លើយ?!! ឆ្លើយមកអ្នកណារលូតកូន?!! បងចង់លាក់រឿងនេះពីអូនមែនទេ?? បើ Jimin មិនសួរ អូននឹងមិនដឹងរឿងនេះមែនទេ?!! ឆ្លើយមក..ហ៉ឹកៗ..កុំស្ងាត់..ហ៉ឹកៗ »

« បងសុំទោស »

« ហ៉ឹកៗៗ..សុំទោសស្អី?? ឆ្លើយនឹងអូនមក » នាយតូច ក្តាប់ដៃវាយទ្រូងគេដៃទៀត យំចេញមកខ្លាំងៗរកតែប្តីនិយាយអ្វីមិនបាន គេញ័រដៃញ័រជើងណាស់ពេលឃើញប្រពន្ធយំ គេធ្វើអ្វីមិនត្រូវទេ ។

ᗕ till i met you ᗒ (✔️)Where stories live. Discover now