EP25 : បងមានបញ្ហាអ្វីឬ??

6.4K 569 10
                                    

« ខ្ញុំឈ្នះហើយៗ » ការស្រែកឡើងដែលពោរពេញទៅភាពសប្បាយរីករាយលាន់ចេញពីក្នុងឡានដែលមានមនុស្សប្រាំនាក់អង្គុយបាវផ្ទាត់ថ្ងាសគ្នាលេង ហើយគឺមានតែម្នាក់ប៉ុណ្ណោះដែលសើចកក្អឹកព្រោះសប្បាយ ។ តាំងពីលេងដំបូងរហូតមកដល់ពេលនេះគេបាវមិនចាញ់សោះ ឈ្នះអត់ល្ហែរផ្ទាត់ថ្ងាសពួកគេចង់ហើមអស់ទៅហើយ ។

« អ្នកប្រុសតិចៗណា៎ទាន!! »

« ផាច់ៗៗ* » Tae ញញឹមចេញមកពង្រាយហើយក៏លើកដៃទៅផ្ទាត់ថ្ងាសពួកគេទាំងបួនម្តងម្នាក់ៗ ។ (អាសម្លេងនឹងដឹងឮមិចទេស'ម៉ៃចឹងម៉ងទៅណោះ 😭)

« 1 2... »

« Tae?? » Tae ដកដៃចេញមកខាងក្រោយវិញបន្តិច ផ្ទៀងត្រចៀកស្តាប់សម្លេងដែលខ្លួនឮមុននេះ ព្រោះឮប្រហើរៗដូចជាសម្លេងប្តី តែមិនច្បាស់ព្រោះសើចខ្លាំងពេក ។

« ប្រពន្ធបង?? » លើកនេះច្បាស់ៗ ដោយសារតែគេមកឈរហៅនៅពីមុខទ្វារឡាន អ្នកហៅពិតជាប្តីរបស់ Tae មែន ។

« ប្តីអូន អូននៅក្នុងនេះ » នាយតូច ប្រញាប់ប្រញាលលូកដៃទៅបើកទ្វារឡានបង្ហាញប្តីសម្លាញ់ឱ្យឃើញថាខ្លួននៅទីនេះ លើកដៃក្រវីចុះក្រវីឡើងទាំងញញឹមពង្រាយ ចង់លោតទៅអោបក៏លោតមិនកើត ព្រោះខ្លួនអង្គុយនៅកណ្តាលពិបាកចេញចូលខ្លាំងណាស់ ។

« អូនទៅអង្គុយជាមួយពួកគេធ្វើអី?? ឡើងមករកបងវិញ » Jungkook បើកភ្នែកក្រឡោតឡើងមកធំៗ ស្ទុះដើរទៅលើកប្រពន្ធចេញពីក្នុងឡានដាក់ឱ្យគេតោងច្រកគាវនៅពីមុខផ្លូវដោយដៃម្ខាងនៅទ្រពីក្រោមឯដៃម្ខាងទៀតគឺអោបចង្កេះគេ ។

« ហ៉ិកៗ » Tae ដាក់ដៃទៅអោប.កគេវិញ ញញឹមចេញមកពង្រាយសើចបណ្តើរអីបណ្តើរយ៉ាងមានសេចក្តីសុខ បន្តឹងដៃអោបគេឱ្យកាន់តែណែនដើម្បីឱ្យខ្លួនស្អិតជាមួយគេជាងនេះ ។

« សើចស្រួលបែបនេះប្រហែលជាមិនកើតអ្វីទេត្រូវទេ? »

« អូន Okay ល្អណាស់ » នាយតូច លើកដៃធ្វើជាសញ្ញា Okay ឡើងមក បូញមាត់ថើបថ្ពាល់គេជុប៎ៗៗ ជាប់គ្នាជាច្រើនខ្សឺតដើម្បីកាត់បន្ថយការនឹករលឹកខ្លះ  ។

« នឹកបងឬអត់?? » មិនឱ្យចាញ់គ្នា រាងសង្ហា ក៏ដាក់ចុងច្រមុះទៅញីក្រញិចថ្ពាល់ប្រពន្ធវិញ គ្មានអាណិតបួននាក់ដែលនៅក្នុងឡានអង្គុយមើលគេអោបថើបគ្នាបន្តិចទេ បើចង់មើលណាស់មើលទៀតទៅ ។

ᗕ till i met you ᗒ (✔️)Where stories live. Discover now