ក្រោយពីប្រពន្ធបានរួចផុតពីគ្រោះថ្នាក់ហើយ Jungkook ក៏ចាត់ចែងឱ្យប្រពន្ធសម្រាកនៅទីនេះប៉ុន្នានថ្ងៃសិន ទើបគេផ្ទេរឱ្យទៅសម្រាកនៅមន្ទីរពេទ្យធំវិញរង់ចាំតាមដានអាការៈគេបន្តទៀត ក្រែងគេអាចនឹងឆាប់ដឹងខ្លួនវិញ ។ តាមគ្រូពេទ្យប្រាប់គេគ្រាន់តែហូរឈាមច្រើននិងឈឺនៅតាមរាងកាយតែប៉ុណ្ណោះ គេក៏ធូរទ្រូងបានខ្លះ ទោះមិនច្រើន % ពេក តែក៏ល្មមអាចឱ្យគេស្កប់ស្កល់ចិត្តខ្លះដែរ ។
« អរគុណលោក Doctor ច្រើនហើយ »
« មិនអីទេ បើជាបំណងលោកខ្ញុំនឹងធ្វើតាម យ៉ាងណាលោកក៏ជាប្តីមិនមែនអ្នកក្រៅមកពីណាទេ ខ្ញុំសុំលាសិនហើយបើមានបញ្ហាអ្វីអាចហៅខ្ញុំបានគ្រប់ពេល »
« បាទ!! លោក Doctor » Jungkook ចំកោងខ្នងអោនគោរពគាត់ទុកជាការលារួចក៏ដើរចេញពីបន្ទប់សម្ងាត់ទៅបន្ទប់សម្រាករបស់ប្រពន្ធវិញ ពេលដែលដើរជិតមកដល់ Jungkook ក៏ប្រទះភ្នែកឃើញអង្គរក្សរបស់ម៉ាក់គេនៅមុខបន្ទប់ប្រពន្ធ ទើបគេស្ទុះស្ទារត់ចូលទៅខាងក្នុងយ៉ាងលឿន តែគេក៏ធូរចិត្តវិញព្រោះកូនចៅគេនៅឈរយាមខាងក្នុងជាប់ហើយ អញ្ចឹងប្រពន្ធគេមិនកើតអ្វីទេ ។
« ម្ចាស់តូច... »
« ... » Jungkook ក្រវាសដៃដេញឱ្យកូនចៅចេញទៅខាងក្រៅ រៀបចំភួយខ្នើយឱ្យប្រពន្ធទាំងមិនចាប់អារម្មណ៍ពីម៉ាក់គេឡើយ ព្រោះពេលនេះគេគ្មានអារម្មណ៍និយាយជាមួយគាត់ទេ ។ សាងជាការច្រណែនឱ្យម៉ាក់គេថែមមួយតង់ទៀត នេះគេមិនបានចាប់អារម្មណ៍ជាមួយគាត់ដែលជាម៉ាក់ តែបែរជាទៅខ្វល់ខ្វាយជាមួយអាក្មេងចង្រៃម្នាក់នោះទៅវិញ ។
« និយាយគ្នាជាមួយម្ចាស់ម៉ាក់សិន »
« ម្ចាស់ម៉ាក់ចង់ឱ្យខ្ញុំនិយាយអ្វីជាមួយម្ចាស់ម៉ាក់ទៀត?? » គេត្បកសំណួរសួរទៅម៉ាក់វិញទាំងក្តៅចិត្ត ទើបជ្រុលធ្វើឱ្យគេគំហកដាក់គាត់ទាំងមិនចង់ ។ គេបានដឹងគ្រប់យ៉ាងអស់រលីងទៅហើយថាម៉ាក់គេបានធ្វើអ្វីដាក់ប្រពន្ធគេខ្លះ តែគេមិនម៉ាត់ ព្រោះយ៉ាងណាក៏ជាម៉ាក់គេ គេធ្វើអ្វីដាក់គេមិនបានទេ ។
« កុំដោយសារតែអ្នកដទៃម្ចាស់តូចហ៊ានតម្លើងសម្លេងនិយាយជាមួយម្ចាស់ម៉ាក់ »
YOU ARE READING
ᗕ till i met you ᗒ (✔️)
Romanceតើមានអ្វីដែលអាចវាសទំហំនៃសេចក្តីស្រឡាញ់របស់ពួកគេបានទេ?? ចម្លើយគឺ ៖ គ្មាននោះទេ ។ Main Characters : Jeon Jungkook x Kim Taehyung Author : AERA ROSAA Date : 23/07/21 - 18/11/23 Cover by : Somavotey ♡︎