EP96 : ភាគបញ្ចប់

5.8K 390 17
                                    

    ពេលមេឃចាប់ផ្តើមបាក់ងងឹត Jungkook ក៏បានដឹងខ្លួនមកវិញ ។ ភ្ញាក់មកមិនទាន់ដឹងអ្វីផងក៏ស្រែករកប្រពន្ធ ទាំងដែលគេជាអ្នកចូលពេទ្យសោះ និយាយបែបនេះក៏មិនសូវត្រូវដែរ ធ្វើយ៉ាងម៉េចបើពេលគេសន្លប់គេមិនទាំងចាំបានផងថា Tae មិនបានកើតអ្វី អ៊ីចឹងហើយបានជាភ្ញាក់មកឆ្លេឆ្លារកប្រពន្ធនោះ ។

« ចាំអស់ស៉ឺរ៉ូមមួយទៀតចាំត្រឡប់ទៅវិញ អូនប្រាប់ខាងក្រុមហ៊ុនរួចហើយថាបងសម្រាក ចាំធូរចាំទៅធ្វើការវិញ » Tae និយាយបណ្តើរជូតខ្លួនឱ្យស្វាមីបណ្តើរ ខ្លាចក្រែងគាត់ស្អុះស្អាប់ពិបាកគេងដោយសារដៃនៅជាប់ស៉ឺរ៉ូមនៅឡើយងូចទឹកមិនទាន់បានទេ ។

« បាទ!! »

« មើលមុខអូនធ្វើអ្វី? បងឃ្លានមែនទេ? » ទោះជាមិនបានមើលវិញក៏គេដឹងដែលថា Jungkook តាមសម្លឹងមុខគេរហូត តែមិនព្រមនិយាយស្តីអ្វីមកទាល់តែសោះ អ្នកណាទៅដឹងថាគាត់ចង់បានអ្វីទៅ ។

« អូនភ័យខ្លាំងទេ? បងសន្យាមិនបណ្តោយឱ្យអូនទៅណាតែម្នាក់ឯងទៀតទេ ឈប់ភ័យទៅណា៎ » Tae សើចចេញមកបន្តិចពេលដឹងថា Jungkook តាមមើលក៏ព្រោះតែចង់សង្កេតថាគេនេះភ័យឬក៏អត់? ត្រូវហើយ! គេភ័យណាស់ ព្រលឹងមិនដឹងទៅណាហើយទេ បើស្វាមីមកសន្លប់នៅក្នុងដៃផ្ទាល់ៗបែបនេះ ។

« អូនភ័យដោយសារបងច្រើនជាង ពេលអូនមកដល់អូនក៏ឃើញបងបែបនេះទៅហើយ បងថែមទាំងមើលអូនមិនចំណាំទៀតផង អូនលួងបងយ៉ាងម៉េចក៏បងមិនឈប់យំដែរ » នឹកឃើញក៏ចេះតែក្តៅចិត្តពេលស្វាមីព្យាយាមរើបម្រះចេញពីខ្លួន ប៉ុន្តែបើគិតកាន់តែវែងចិត្តក៏ត្រជាក់វិញដោយឯងៗ ធ្វើយ៉ាងម៉េចបើក្នុងគំនិតគេចេះតែគិតថាប្រពន្ធនៅក្នុងឡានរហូត ចង់ប្រពន្ធមកនៅចំពោះមុខហើយក៏នៅតែហៅទៀត ។

« បងចាំអ្វីមិនសូវបានទេ ក៉ំខឹងបងអី » ប្រុសសង្ហាស៊កដៃទៅឱបប្រពន្ធទាញចូលមកជិត ឱនមុខទៅថើបថ្ពាល់ទន់រលោងខ្សឺតៗ ។ ជាការពិតដែលគេមិនសូវជាចាំអ្វីបាននោះទេ វាពិតជាស្រពិចស្រពិលហើយពិបាកនឹងរកនឹកខ្លាំងណាស់ គេមិនទាំងចង់ចាំផងថាគេនិយាយអ្វីចេញមកខ្លះនៅពេលនោះ ។

« បងមិនបាច់រកនឹកទេ មិនចាំល្អជាង » និយាយរួច Tae ក៏លើកថាសទឹកទៅទុក បើកទូររកមើលអាវអ្នកជំងឺថ្មីយកមកពាក់ឱ្យស្វាមីជំនួស ហើយក៏ឆ្លៀតអើតទៅសួរកូនស្រីដែលសំងំងូចទឹកនៅខាងក្នុងបន្ទប់ទឹក ។ ឃើញលោកប៉ាសម្រាកនៅមន្ទីរពេទ្យបែបនេះនាងក៏រំអុកថាចង់នៅមើលថែលោកប៉ាដែរ ទើបពួកគេមិនឃាត់មានតែបណ្តោយតាមចិត្តនាង ។

ᗕ till i met you ᗒ (✔️)Where stories live. Discover now