« លោក Jeon បន្តិចទៀតឡានទឹកនឹងមកដល់ហើយ កុំចូលទៅអី »
« ប្រពន្ធខ្ញុំនៅខាងក្នុង លែង!!! » Jungkook ស្រែកគំហកឡើងមកខ្លាំងៗ សម្លឹងមើលដែលភ្លើងដែលឆេះនៅខាងក្នុងហើយក៏ប្រញាប់ប្រញាលរត់ទៅជះទឹកឱ្យសើមខ្លួន រួចក៏រត់ចូលទៅគ្មានគិតគ្មានបារម្ភពីសុវត្ថិភាពខ្លួនឯងឡើយ ។
« Tae~~~ »
« Jeon Taehyung?!! ខឹក!! »
« ហ្ហើយ!!! ហេតុអ្វីក៏លោក Jeon មករកវាទៅវិញ?? » Doyun បន្លឺឡើងទាំងចងចញ្ចើមម៉ួម៉ៅក្នុងចិត្តជាខ្លាំង ផ្ទៀងត្រចៀកស្តាប់ក៏កាន់តែឮថាម្ចាស់សម្លេងកំពុងតែមកកៀកឡើងៗហើយ ធ្វើយ៉ាងមិចល្អទៅ??
« ខឹកៗ...Tae » គេនៅបន្តស្រែករកប្រពន្ធម្តងហើយម្តងទៀត រកមើលគ្រប់កន្លែងពេលរត់ចូលប៉ុន្តែសូម្បីតែស្រមោលក៏គេគ្មានប្រទះភ្នែកឃើញអ្នកណានៅខាងក្នុងដែរ ។
« ជួយផងមានមនុស្សនៅខាងក្នុងនេះ!! » Doyun សកដៃទៅទាញប្រដាប់ទប់ខ្យល់ចេញពីមុខគប់ចូលទៅក្នុងភ្លើង ហើយក៏រត់ទៅឈរនៅពីមុខឃ្លាំងធ្វើជាស្រែកហៅរកជំនួយ ហើយវាក៏ពិតជាបានផល Jungkook គេរត់មកគ្មានខ្លាចភ្លើងអ្វីនោះទេ ។
« ឆាប់ចេញទៅ ខ្ញុំអាចចាត់ការបាន » រាងសង្ហា ស្រវេស្រវារកមើលដែកធំមួយល្មមអាចវាយបំបែកសោរបាន សង្ឃឹមហើយសង្ឃឹមទៀតកុំឱ្យឃើញប្រពន្ធនៅខាងក្នុង តែ...
« ផាំង!!* ផាំង!!!*»
« Tae?!! ចង្រៃយ៍!!! » គ្រាន់តែគេរុញទ្វាររបើកឡើងបានភ្លាម នាយតូច ក៏ដួលមកខាងក្រៅទាំងសន្លប់បាត់បង់ស្មារតី រាងសង្ហា ស្ទុះរត់ទៅលើកទូនោះផ្តួលទៅម្ខាង លើកបីត្រកងកាយតូចច្រឡឹងរបស់ភរិយារត់ចេញទៅខាងក្រៅយ៉ាងលឿន ។
« ឆាប់យកឡានមក បើកទៅមន្ទីរពេទ្យឱ្យលឿនទៅ!! » Jungkook បន្លឺឡើងខ្លាំងៗ បីប្រពន្ធដើរចូលទៅក្នុងឡានប្រាប់គេឱ្យបើកម៉ាស៉ីនត្រជាក់ឱ្យខ្លាំង ព្រោះតែខ្លួនប្រពន្ធរបស់គេគឺក្តៅខ្លាំងណាស់ មុខក៏ប្រលាក់ប្រលូកសុទ្ធតែដីនិងធូលី ទម្រាំតែសន្លប់មិនដឹងថាគេហិតផ្សែងអស់ប៉ុន្នានទេ ។
[ S K I P ]
ពេលពួកគេធ្វើដំណើរមកដល់មន្ទីរពេទ្យ Jungkook ក៏ឆោឡោរករឿងពេទ្យសឹងតែផ្អើលពេញមួយមន្ទីរពេទ្យដោយសារតែមនុស្សម្នាក់ទៅហើយ គេស្លន់ស្លោរដើរចុះដើរឡើងពេញមុខបន្ទប់សង្គ្រោះបន្ទាន់ដែលនៅមានប្រពន្ធនៅខាងក្នុង ។
YOU ARE READING
ᗕ till i met you ᗒ (✔️)
Romanceតើមានអ្វីដែលអាចវាសទំហំនៃសេចក្តីស្រឡាញ់របស់ពួកគេបានទេ?? ចម្លើយគឺ ៖ គ្មាននោះទេ ។ Main Characters : Jeon Jungkook x Kim Taehyung Author : AERA ROSAA Date : 23/07/21 - 18/11/23 Cover by : Somavotey ♡︎