EP75 : អស់សិទ្ធ

4K 452 20
                                    

                      ៚ ង៉ឺត ៚

« អ្នកប្រុស Tae មកដល់ហើយ » សម្លេងដាស់រាល់ស្មារតីដែលហោះហើរទាំងប៉ុន្នានឱ្យវិលត្រឡប់ចូលមកវិញ ។ នាយតូច ញញឹមតបទៅលោកអ៊ំដែលជាអ្នកបើកតាក់សុីបន្តិច រួចក៏ដើរចុះពីលើឡានមក ។ ទម្រាំតែគេនិយាយគ្នាមួយម្ចាស់ក្សត្រីហើយរួចរាល់ខ្លួនរបស់គេក៏ស្រាលនិងធូរច្រើនណាស់ ព្រោះអ្វីៗក៏បានបញ្ចប់ សូម្បីតែទំនាក់ទំបងប្តីប្រពន្ធក៏ដូចគ្នា ។

« អ៎!! បាទ ចាំបន្តិចសិនណា៎អ៊ំ ខ្ញុំយកលុយ..អេ៎!! ស្លាប់ហើយខ្ញុំមិនបានលុយមកតាមខ្លួនទេ អ៊ំចាំខ្ញុំបន្តិចបានឬអត់? ខ្ញុំចូលទៅយកលុយមកឱ្យ »

« មិនអីទេៗ មិនបាច់ឱ្យអ៊ំក៏បាន លោក Jeon ក៏ជួយអ៊ំមកច្រើនហើយដែរ ចាត់ទុកថាលើកនេះអ៊ំជួយវិញម្តងទៅចុះ មេឃក្តៅណាស់ចូលទៅខាងក្នុងចុះ មិនបាច់ឱ្យអ៊ំទេ ទៅចុះៗមិនបាច់ចេញមកវិញទេ »

« អរគុណច្រើនណា៎លោកអ៊ំ » នាយតូច ថយខ្លួនខិតទៅខាងក្រោយអោនក្បាលគោរពគាត់ទាំងញញឹមតិចៗ នៅឈររង់ចាំទាល់តែគាត់ដើរចេញទៅផុត ទើបបើកទ្វាររបងដើរចូលទៅក្នុងផ្ទះដើម្បីរៀបឥវ៉ាន់ទៅវិញ ព្រោះពេលនេះគេគ្មានសិទ្ធអ្វីនៅក្នុងផ្ទះនេះទៀតឡើយ ល្មមដល់ពេលដែលគេត្រឡប់ទៅវិញហើយ ។

   Tae ឈានជើងដើរឡើងទៅខាងលើទាំងព្រលឹងព្រលះមិននៅនឹងខ្លួន ជួនជាពេលនោះពោះគេក៏កូរស្រាប់ទើបគេដើរទៅអង្គុយញ៉ំាអាហារដែល Jungkook ធ្វើឱ្យមុននេះទាំងទឹកភ្នែកសស្រេកសស្រាក់ គេខំប្រឹងលេបទាំងអួលណែនពេញទ្រូង ដោយសារតែនេះជាលើកចុងក្រោយហើយដែលគេអាចញ៉ំាអាហារដែល Jungkook ធ្វើបាន គ្មានលើកក្រោយឬក៏ឱកាសក្រោយទៀតទេ ។

   បន្តិចក្រោយមកគេក៏បានញ៉ំាអាហារអស់ ទើបគេដើរទៅរៀបចំនឹងរបស់របរដាក់ចូលវ៉ាលីតែម្តង ព្រោះខ្លាចថា Jungkook នឹងត្រឡប់មកវិញទាន់ គេគួរតែកុំជួបជាមួយ Jungkook មួយរយៈ បើមិនអញ្ចឹងម្ចាស់ក្សត្រីច្បាស់ជាមិនព្រមឈប់រករឿងគេទេ ។

« Jimin មកទទួលយើងផង » ពេលដែលខ្លួនបានរៀបចំរបស់របររួចរាល់អស់ហើយ Tae ក៏ទូរស័ព្ទទាក់ទងទៅ Jimin ដើម្បីឱ្យគេមកទទួលខ្លួនទៅវិញ ។

ᗕ till i met you ᗒ (✔️)Where stories live. Discover now