EP78 : យប់ចុងក្រោយ

4.1K 443 36
                                    

« ក្រាក* »

« Tae?? និយាយគ្នាជាមួយបងឱ្យដឹងរឿង ព័ត៌មានទាំងអស់នោះមិនទេត្រូវទេ?? អូនឆ្លើយមកថាវាមិនពិតទេ » Tae មិនឆ្លើយតែក៏ដើរទៅដឹកដៃគេនាំចូលទៅក្នុងបន្ទប់សម្រាប់ភ្ញៀវ VIP ក្នុងហាងកាហ្វេរបស់ Jimin តែពីរនាក់ដើម្បីនិយាយគ្នានៅទីនោះ ។

« វាគឺជាការពិត ខ្ញុំនឹងរៀបការ »

« អត់ទេ!! បងមិនឱ្យអូនរៀបការទេ អូនជាប្រពន្ធរបស់បង Tae កុំធ្វើបែបនឹងបានទេ? ពួកយើងកំពុងតែមានកូនជាមួយគ្នាហើយ ជឿបង បងនឹងរកវិធីដោះស្រាយសម្រាប់ពួកយើង ពួកយើងនឹងដូចដើមវិញ »

« មិនអាចទេ ហើយខ្ញុំក៏មិនចង់ឱ្យពួកយើងដូចដើមវិញដែរ មិនប៉ុន្នានអាទិត្យទៀតខ្ញុំរៀបការហើយ បើលោកមិនជឿលោកអាចទៅចូលរួមបាន ចំណែកឯរឿងកូនលោកអាចមកលេងបានគ្រប់ពេល ខ្ញុំមិនប្រកាន់ទេ ខ្ញុំគ្រាន់តែហៅលោកមកប្រាប់តែប៉ុន្នឹង អញ្ជើញលោកទៅវិញចុះ ខ្ញុំមានការងារត្រូវធ្វើបន្ត »

« អូនធ្វើបែបនឹងមិនបានទេ បងមិនយល់ព្រមទេ បងមិនព្រមជាដាច់ខាត » គេគិតតែពីក្រវីក្បាលប្រកែកហើយប្រកែកទៀតមិនឈប់ អោបក្រសោបកាយតូចច្រឡឹងជាប់ក្នុងរង្វង់ដៃដូចជាខ្លាចអ្នកណាមកដណ្តើមចេញគេពីខ្លួនយ៉ាងអញ្ចឹង ។

« លោកគ្មានសិទ្ធអ្វីមកហាមឃាត់ខ្ញុំទៀត ពួកយើងបានលែងលះរួចហើយ ខ្ញុំមិនមែនជាប្រពន្ធរបស់លោក ហើយលោកក៏មិនមែនជាប្តីរបស់ខ្ញុំទៀតដែរ Bogum Hyung គឺជាអនាគតកូនកម្លោះរបស់ខ្ញុំ ខ្ញុំបង្ហាញលោកប៉ុន្នឹងហើយសង្ឃឹមថាលោកនឹងយល់ បានហើយទៅវិញទៅ »

« ដឹប!!* អាចង្រៃ!! ឯងធ្វើបែបនេះបានយ៉ាងម៉េច?? ឯងក៏ដឹងដែលថា Tae ជាប្រពន្ធរបស់យើង!! ឯង...!! ដឹប!!* » ដើរចេញផុតពីក្នុងបន្ទប់មក Jungkook ក៏ស្ទុះមកកញ្ឆក់.កអាវ Bogum ទាញគេយកទៅដាល់បី បួនដៃជាប់គ្នាមួយទំហឹងៗ ព្រោះថាពេលនេះគេខឹងគេមិនខ្វល់ខ្វាយពីអ្វីទេ ។

« ឈប់ភ្លាមទៅ Jungkook!! លោកធ្វើឆ្កួតស្អីហ្ហាស៎?? លែងគេទៅ!! » Tae ប្រញាប់ប្រញាលរត់ចេញមកឃាត់គេ ហើយការឃាត់ក៏បានផលព្រោះគេពិតជាស្តាប់សម្តី Tae ណាស់ ប្រាប់ឱ្យឈប់គឺឈប់មិនចាំបាច់ចូលមកឃាត់នោះឡើយ ។

ᗕ till i met you ᗒ (✔️)Where stories live. Discover now