« សម្រេចថាគេងជាមួយគ្នាបានឬអត់?? » សម្លេងសួរបញ្ជាក់ម្តងទៀត បន្ទាប់ពីអង្គុយចរចារគ្នាពីការសម្រាកបន្ទប់តែមួយជាមួយគ្នា ។ ដំបូងលោកយាយក៏ចង់ឱ្យចៅប្រុសទាំងពីរសម្រាកជាមួយគ្នា តែ Junghyun ក៏ប្រកែកព្រោះគេចង់សម្រាកជាមួយ Hwa-Young និយាយតែប៉ុន្នឹងគេក៏នាំគ្រូពេទ្យរូបស្រស់ទៅផ្ទះតូចនៅជាប់នេះបាត់ ។ ទុកឱ្យ Tae និង Jungkook អង្គុយមើលមុខគ្នាម៉េងម៉ង់ៗនៅទល់មុខលោកយាយធ្វើមិនដឹង ។
« ខ្ញុំគ្មានបញ្ហាអ្វីទេលោកយាយ » មកដល់ដំណាក់កាលនេះទៅហើយគេមិនចង់ឱ្យអ្នកណាមកពិបាកជាមួយគេច្រើនទេ ។ Jungkook បានឆ្លើយយល់ព្រមសម្រាកជាមួយ Tae ទាំងញញឹម បង្ហាញថាគេព្រមដោយការពេញចិត្តមិនបានទើសទាល់អ្វីទេ ។
« ខ្ញុំដូចគ្នា » Tae ងក់ក្បាលយល់ព្រមទាំងលួចត្រេកអរនៅក្នុងចិត្ត ព្រោះខ្លួននឹងអាចចំណាយពេលជាមួយគេបានកាន់តែច្រើន គិតមើលទៅថាវាមិនល្អទេឬដែលពួកគេនឹងសម្រាកជាមួយគ្នាតែពីរនាក់ដូចពីមុន??
« ល្អហើយអញ្ចឹង មានបញ្ហាអ្វីប្រាប់យាយណា៎ ចាំយាយចាត់ការឱ្យ »
« ចាំខ្ញុំឡើងទៅរៀបខោអាវចេញខ្លះ » Tae អោនក្បាលលាលោកយាយដើរឡើងទៅខាងលើ ហើយ Jungkook ក៏លាលោកយាយឡើងទៅតាមពីក្រោយ ព្រោះគេក៏ត្រូវរៀបចំឥវ៉ាន់របស់គេដូចគ្នា ។
« រូបថតអ្វី?? ហេតុអីចាំបាច់បាំង?? » ចូលមកដល់ខាងក្នុងបន្ទប់ Jungkook ក៏លើកដៃចង្អុលមកស៊ុមរូបថតដែលដាក់តាំងនៅខាងក្នុងបន្ទប់ តាមមើលទៅវាក៏រាងធំដែរតែហេតុអ្វីបានជាយកក្រណាត់មកបាំងបែបនេះ??
« គ្មានអ្វីទេ!! វាជារូបរបស់ខ្ញុំ » Tae ដើរមកឈរពាំងពីមុខរូបថតការពារកុំឱ្យគេបើកក្រណាត់ចេញបានទាន់នោះខ្លួនមុខជាពិបាកមិនខានទេ ។
« អ៎!! សុំទោសផង » គេដកដៃចេញមកវិញ មិនហ៊ានប៉ះពាល់អ្វីដែលមិនមែនជារបស់ខ្លួនឡើយ ម្យ៉ាងគេក៏ក្រែងចិត្តដូចគ្នា ។
« លោកមកតែម្នាក់ឯងទេឬ?? គឺ..ខ្ញុំចង់សម្តៅដល់គូដណ្តឹងរបស់លោក នាងមិនមកទេឬ?? » នាយតូច ប្តូរប្រធានបទមកនិយាយអ្វីផ្សេង ហើយប្រធានបទនេះក៏ជាអ្វីដែលគេចង់ដឹងខ្លាំងបំផុត ។ ខ្លួនបានចាប់អារម្មណ៍ដឹងថាអ្នកដែលមកគឺមានតែបងប្រុសគេនិង Hwa-Young តែប៉ុណ្ណោះ មិនបានឃើញគូដណ្តឹងគេមកជាមួយឡើយ ។
YOU ARE READING
ᗕ till i met you ᗒ (✔️)
Romanceតើមានអ្វីដែលអាចវាសទំហំនៃសេចក្តីស្រឡាញ់របស់ពួកគេបានទេ?? ចម្លើយគឺ ៖ គ្មាននោះទេ ។ Main Characters : Jeon Jungkook x Kim Taehyung Author : AERA ROSAA Date : 23/07/21 - 18/11/23 Cover by : Somavotey ♡︎