« អាល្អិត!! យើងប្រាប់ទៅចុះណា៎ មិនបាច់ខំជាធ្វើល្អនៅនឹងមុខពួកយើងទេ ឯងក៏មិនទៅល្អជាងពួកយើងណាស់ណាដែរ នៅឯផ្ទះវាយប្រពន្ធដែលខ្លួនឯងខំលើកតម្កើនផងក៏ពួកយើងមិនដឹង » Jungkook ជ្រួញចញ្ចើមម្ខាងលើកឡើងសើចទាំងហួសចិត្ត ពិតជាស្តាយមែនដែលខ្លួនទើបតែចាំមុខគាត់ ។ មកខំនិយាយអាក្រក់ពីប្រពន្ធហើយនឹងគេដោយសារតែគុំកាលពីលើកមុនខ្លួនបដិសេធមិនព្រមរៀបការជាមួយកូនគាត់សោះ ចំមែនហើយមនុស្សចាស់ម្នាក់នេះ ។
« លោកនិយាយស្អី?!! Jung មិនមែនបែបនឹងទេ » Tae ច្រឡោតឡើងភ្លាមៗឮប្រយោគបែបនោះចេញពីមាត់អ្នកដទៃ ។ គេកំពុងនិយាយបង្កាច់បង្ខូចស្វាមីដ៏ល្អរបស់ខ្លួនយ៉ាងស្រស់ៗតែម្តង Jungkook ឯណាគេដែលទៅខំធ្វើជាល្អអីនោះបើចរឹកគេតែប៉ុន្នឹងតាំងពីដើម ហើយនៅរឿងថាគេលើកដៃលើកជើងដាក់ខ្លួនទៀត ចេះតែនិយាយហើយ ។
« Tae~~ » Jungkook សកដៃទៅចាប់ដៃប្រពន្ធទម្លាក់ចុះមកអង្អែលខ្នងដៃគេទៅវិញទៅមកស្រាលៗ លួងឱ្យគេស្ងប់ចិត្តវិញ ។ ដឹងថាគេខឹងគេមិនចេះទប់ទេដៃឆៅមាត់ឆៅណាស់ តែបើបញ្ចេញកាយវិការបែបនឹងមកពួកនេះច្បាស់ជាចាប់ចំណុចយកទៅនិយាយទៀតជាមិនខាន ។
« បងមិនឮគេថាឱ្យបងទេឬ?? គេចង់បង្ខូចឈ្មោះបងច្បាស់ណាស់ បងមិនមែនបែបនឹងទេ » Tae ងាកមុខទៅនិយាយជាមួយប្តីវិញទាំងចងចញ្ចើមបង្ហាញពីការមិនពេញចិត្ត មិនចង់ឱ្យគេមកឃាត់ខ្លួនទេ មនុស្សចាស់ែបបនេះមិនសមឱ្យគោរពទាល់តែសោះ ។
« យើងយល់ហើយថាហេតុអ្វីបានជាពួកឯងទាំងពីនេះនៅជាមួយគ្នាចុះមកដល់ពេលនេះ ព្រោះចរឹកក៏ដូចគ្នា ឈ្លើយមិនចេះគោរពចាស់ទុំ »
« នែ៎!! លោកចេះតែនិយាយបែបនេះមកទៅរួច ជាមនុស្សចាស់មកនិយាយពាក្យបែបនេះហើយចង់ឱ្យខ្ញុំស្ងាត់អង្គុយឱ្យលោកដៀលក្បាលបែបនឹងឬ?? មនុស្សចាស់មួយណាក៏ខ្ញុំគោរព តែបើចាស់ដូចជាលោកជួលឱ្យលុយទៀតក៏ខ្ញុំមិនគោរពដែរ ហ៉ឹស!! សូមដឹងឱ្យច្បាស់លោកនិយាយអាក្រក់ពីប្តីខ្ញុំ ខ្ញុំត្រូវតែ.តបែបនឹងហើយ បើលោកចង់ឈ្លោះជាមួយក្មេង ឱ្យក្មេងអង្គុយដៀលក្បាលក៏តាមចិត្ត »
អស់លិទ្ធិភាពទប់ទល់នឹងកំហឹងលែងបាន នាយតូច ក៏ស្ទុះងើបឈរសម្លក់ទៅគាត់ព្រមជាមួយនឹងកំហឹង លះយកៗមិនឱ្យគាត់ត.មាត់ជាមួយទាន់នោះទេ ។ មនុស្សចាស់ម៉ាកអ្វីទៅនេះបានជាមាត់អាក្រក់ដល់ថ្នាក់នឹង?? សំណាងហើយដែលខ្លួនគ្រាន់តែតបទៅវិញមិនវាយជំនួសនោះ ។
YOU ARE READING
ᗕ till i met you ᗒ (✔️)
Romanceតើមានអ្វីដែលអាចវាសទំហំនៃសេចក្តីស្រឡាញ់របស់ពួកគេបានទេ?? ចម្លើយគឺ ៖ គ្មាននោះទេ ។ Main Characters : Jeon Jungkook x Kim Taehyung Author : AERA ROSAA Date : 23/07/21 - 18/11/23 Cover by : Somavotey ♡︎