EP83 : អ្នកណាឱ្យអូននិយាយថាអូនស្អប់បង??

4.7K 559 33
                                    

« លោកយាយទៅណា?? » ក្រោយពីចំណាយពេលសំងំយំឆ្អែតឆ្អន់ Tae ក៏សម្រេចចិត្តត្រឡប់មកផ្ទះវិញ បាត់មកយូរខ្លាចថាមានអ្នកតាមរក បើជាអ្នកផ្សេងក៏គេមិនសូវខ្វល់ដែរ តែគេបារម្ភលោកយាយច្រើនជាង ។ ប៉ុន្តែពេលគេដើរចូលមកគេក៏ឃើញលោកយាយកំពុងរៀបចំឥវ៉ាន់ដូចជាប្រុងចេញទៅណាអញ្ចឹង ។

« យាយទៅសម្រាកនៅផ្ទះនោះឱ្យបានជាគ្នាជាមួយ Shinya នៅទីនេះគ្មានបន្ទប់ទំនេរ បើឱ្យនាងទៅតែម្នាក់ឯងក៏មិនកើតព្រោះនាងជាមនុស្សស្រី កុំធ្វើមុខបែបនឹងទៅមើល៎ យាយទៅទីនោះតែពេលគេងទេ »

« បាទ!! ចាំខ្ញុំជួយលើក » នាយតូច ប្តូរពីមុខស្អុយមកជាញញឹមពង្រាយពេលដឹងថាលោកយាយនឹងទៅសម្រាកតែពេលយប់ ។ សកដៃទៅជួយលើកខ្នើយនិងភួយដើរទៅជាមួយគាត់ ឃើញថាវាស្រាលក៏ជួយទៅ ប៉ុន្នឹងមិនអីទេតាមមើលនោះ ។

« យាយឮថាពួកគេទៅដើរលេង ចៅមិនទៅទេហ្ហេស?? »

« Hwa បបួលខ្ញុំរួចហើយលោកយាយ បន្តិចទៀតទើបខ្ញុំទៅងូចទឹក »

« ដើរលេងឱ្យសប្បាយហើយប្រយ័ត្នប្រយែងផងណា៎ » លោកយាយ លើកដៃទៅអង្អែលរង្វង់មុខតូចច្រមិចរបស់គេស្រាលៗ សែនស្រឡាញ់អើយ!!! ស្រឡាញ់ ។ ទោះជាចៅប្រសារឬក៏ចៅប្រសារក៏ដោយក៏គាត់នៅតែស្រឡាញ់ដែរ ហើយពេលនេះគេនៅមានកូនក្នុងផ្ទៃទៀតគាត់កាន់តែស្រឡាញ់គ្មានអ្នកណាមកជំនួសដំណែងបានហើយ ។

« បាទ!! លោកយាយ » នាយតូច ងក់ក្បាលញញឹមតបទៅគាត់វិញ រុលខ្លួនចូលទៅអោបគាត់បន្តិចទុកជាការលារួចទើបបង្វែរខ្លួនដើរត្រឡប់ទៅផ្ទះវិញ ជួនជាពេលនោះគេក៏ប្រទះភ្នែកឃើញ Jungkook កំពុងដើរចូលមកដូចគ្នា តែក្នុងដៃគេគឺមានកាន់កន្ត្រកមួយមិនដឹងថាជាអ្វីនោះទេ ។

«  Tae?? ទើបតែមកពីណា?? » កម្លោះសង្ហា លើកចញ្ចើមសួរទៅទុកជាការគួរសម ម្យ៉ាងក៏ដោយសារតែបាត់ទៅយូរ មិនឃើញគេត្រឡប់មកផ្ទះវិញ ទើបត្រូវតែសួរដោយអាក់ខានមិនបានមែន ។

« ... » ឆឹស!! ជាមួយអ្នកណាមិនដឹងទេ តែជាមួយ Kim Taehyung មិនត្រឹមតែមិនឆ្លើយឡើយ សូម្បីតែមុខក៏មិនមើលដែរ ។ ខ្លួនមិនខ្វល់ទេថាពេលនេះគេបាត់បង់ការចងចាំតែគេបានអោបស្រីផ្សេង ខ្លួនត្រូវតែខឹងគេ ។

ᗕ till i met you ᗒ (✔️)Where stories live. Discover now